ចរិត​ធម្មជាតិ​ទាំង ៥ របស់​ម្ដាយ​ដែល​បន្សល់​ទុក​ឲ្យ​ដល់​កូន

  • 2017-09-22 06:02:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​ចាស់​ៗ​ច្រើន​តែ​និយាយ​ត​គ្នា​ថា «ម្ដាយ​យ៉ាង​ណា​កូន​ក៏​បែប​នោះ​ដែរ» ហើយ​ចរិត​ធម្មជាតិ​ទាំង​ ៥ យ៉ាងនេះរបស់​ម្ដាយ តែង​បន្សល់​ទុក​ដល់​កូន។ ចង់​ដឹង​ថា​ចំណុច​ទាំងអស់​នោះ​ជា​អ្វី​ខ្លះ តាមដាន​ខាងក្រោម៖

១.ម្ដាយ​មាន​ចរិត​ចូលចិត្ត​លេង​សើច​ច្រើន៖ បើ​មាន​ម្ដាយ​ជា​មនុស្ស​ពូកែ​លេងសើច​សប្បាយ​ច្រើន នោះ​កូន​ៗ​ក៏​កាត់​ទៅ​រក​ម្ដាយ​ដែរ ព្រោះ​ពួកគេ​បាន​ជួប និង​រស់នៅ​ជាមួយ​ភាព​រីករាយ​របស់​អ្នក​ម្ដាយ។

រូបតំណាង

**២.ពូកែ​យំ**៖ ជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល​ម្ដាយ​ពូកែ​យំ កូន​ក៏​ដូច្នោះ​ដែរ ព្រោះ​តែ​ពេល​យំ​កូន​ៗ​នឹង​ឃើញ ហើយ​ក៏​ក្លាយ​ជា​មនុស្ស​ភ្នែក​ទន់​តាម​ម្ដាយ។

៣.ពូកែ​វោហារ៖ ជា​ធម្មតា​កូន​ៗ​តែង​ចំណាយ​ពេល​នៅ​ជាមួយ​ម្ដាយ​ច្រើន​ជាង​ឪពុក ដូចនេះ​មិន​មាន​អ្វី​ចម្លែក​ទេ​ដែល​ម្ដាយ​ពូកែ​សម្ដី កូន​នឹង​មាន​និស្ស័យ​ដូច​ម្ដាយ។

៤.ឧស្សាហ៍​ព្យាយាម៖ កាលណា​កូន​តែង​នៅ​ជិត​ម្ដាយ​ច្រើន នោះ​មិន​ថា​ជា​ស្រី ឬ​ប្រុស​ឡើយ គឺ​មាន​ការ​ឧស្សាហ៍​ព្យាយាម​កាត់​ទៅ​ម្ដាយ​ដែរ ព្រោះ​ពេល​នៅ​ក្បែរ​ម្ដាយ​តែង​បង្រៀន​ជានិច្ច។

៥.​អត្តចរិត​សុភាព​រាបសារ ឬអាកប្បកិរិយា៖ នេះ​ជា​រឿង​មួយ​ដែល​មិន​អាច​ប្រកែក​បាន ព្រោះ​អាកប្បកិរិយា​ម្ដាយ​តែង​ធ្វើ​បែប​ណា ក៏​ចេះ​ ឬ​មាន​ដូច​ម្ដាយ​​ដែរ៕

ចុចអាន៖បើ​ម្ដាយ​ធ្វើ​រឿង​ទាំង ៥ យ៉ាង​នេះ កូន​តូច​ៗ​ប្រាកដ​ជា​គេង​រាល់យំ​យប់

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម