សញ្ញាណ​ទាំង​នេះ​លើ​រាងកាយ​ បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​ពិសេស និង​កម្រ​ក្នុង​លោក

  • 2017-09-13 09:38:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តើ​អ្នក​ជឿ​ទេ​ថា មនុស្ស​កើត​មក​មាន​ស្ពាយ​លក្ខណៈ​ពិសេស​និង​ទេពកោសល្យ​​​ខុស​ៗ​គ្នា​? ហើយ​ចំណុច​ពិសេស​ទាំង​នោះ​អាច​ស្ដែង​ឡើង​តាម​ការ​ប្រព្រឹត្តិ​របស់​គេ ប៉ុន្តែ​ក៏​មាន​ផ្នែក​ខ្លះ​នៃ​រាងកាយ​ដែល​អាច​បង្ហាញ​ឱ្យ​ឃើញ​បាន​ដែរ​។ ខាង​ក្រោម​នេះ គឺ​ជា​ចំណុច​សំខាន់​ខ្លះ​ដែល​លេច​ឡើង​លើ​រាងកាយ អាច​បញ្ជាក់​ថា អ្នក​ជា​មនុស្ស​ពិសេស​ និង​កម្រ​ក្នុង​លោក​។

១- ផ្ចិត​លៀន៖

ទង​ផ្ចិត​គ្រាន់​តែ​ជា​ស្លាក​ស្នាម​ដែល​បន្សល់​ទុក​ ពេល​ទារក​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ ហើយ​ត្រូវ​បាន​ពេទ្យ​​​កាត់​ចេញ​ប៉ុណ្ណោះ​។ ស្លាកស្នាម​នេះ​នឹង​នៅ​មាន​អស់​មួយ​ជីវិត​តែ​ម្ដង​។ ប៉ុន្តែ​ទម្រង់​ផ្ចិត​ផត​ឬ​លៀន​មិន​មែន​ស្ថិត​លើ​របៀប​នៃ​ការ​កាត់​នោះ​ទេ​ តែ​វា​លេច​ចេញ​តាម​រយៈ​​ការ​សះ​បន្ទាប់​ពី​ការ​កាត់​នោះ​ទៅ​វិញ​។ តាម​ការ​ស្រាវ​ជ្រាវ មាន​មនុស្ស​ត្រឹម​១០​%​ប៉ុណ្ណោះ​នៃ​ចំនួន​ប្រជាជន​ពិភពលោក​ដែល​​មាន​ផ្ចិត​លៀន​ដូច​រូប​ខាង​លើ​នេះ​។

២- ​កណ្ដាស់​ពេល​ត្រូវ​ពន្លឺ​ថ្ងៃ​៖

ក្នុង​ចំណោម​ប្រជាជន​ពិភពលោក​ មាន​ប្រហែល​២៥​%​ដែល​ប្រតិកម្ម​ជាមួយ​កម្ដៅ​ថ្ងៃ និង​បណ្ដាល​ឱ្យ​ទៅ​ជា​កណ្ដាស់​ ហើយ​នេះ​ជា​ប្រតិកម្ម​ដែល​ពិបាក​ទប់​បំផុត​។ មក​ដល់​ថ្ងៃ​នេះ នៅ​មិន​ទាន់​មាន​ការ​ព្យាបាល​ចំពោះ​ប្រតិកម្ម​នេះ​នៅ​ឡើយ ដូច្នេះ​អ្នក​ដែល​មាន​បញ្ហា​នេះ​មាន​តែ​ពាក់​វ៉ែន​តា​ខ្មៅ ឬ​ពាក់​មួក​ដែល​ជាយ​ធំ​ដើម្បី​ការពារ​ផ្ទៃ​មុខ និង​ភ្នែក​កុំ​ឱ្យ​ត្រូវ​កម្ដៅ​ព្រះ​អាទិត្យ​ខ្លាំង​ពេក​ ឬ​កាត់​បន្ថយ​ការ​ដើរ​ក្រោម​កម្ដៅ​ថ្ងៃ​ប៉ុណ្ណោះ​។

៣- អ្នក​ដែល​មាន​ម្រាម​ជើង​ចង្អុល​វែង​ជាង​គេ៖

វា​ត្រូវ​បាន​គេ​ហៅ​ថា ម្រាម​ជើង​ជនជាតិ​ក្រិច​ ដែល​មាន​តែ​១០​%​ប៉ុណ្ណោះ​នៃ​ប្រជាជន​លើ​ពិភពលោក​ដែល​មាន​សរីរាង្គ​បែប​នេះ​។ អ្នក​ដែល​មាន​ម្រាម​ជើង​បែប​នេះ​អាច​ពិបាក​ក្នុង​ការ​រក​ស្បែក​ជើង​ពាក់ ព្រោះ​បើ​ពាក់​ស្បែក​ជើង​ឃ្លុប​មុខ​តូច​ពេក​នឹង​ធ្វើ​ឱ្យ​ម្រាម​ដែល​លៀន​វែង​ជាង​គេ​នោះ​ទៅ​ជា​ឈឺ។ តាម​ជំនឿ អ្នក​ដែល​មាន​ម្រាម​កម្រ​បែប​នេះ​ច្រើន​មាន​បុគ្គលិក​លក្ខណៈ​ជា​អ្នក​ដឹក​នាំ ស្វាហាប់ និង​ចេះ​ច្នៃប្រឌិត​​។

៤- ខ្សែ​បាត​ដៃ​មាន​រាង​អក្សរ X ទាំង​សង​ខាង៖

អ្នក​ដែល​មាន​ខ្សែ​បាតដៃ​ប្រភេទ​នេះ​ពិត​ជា​កម្រ​មាន​បំផុត ព្រោះ​មាន​តែ​៣​%​ប៉ុណ្ណោះ​នៃ​ប្រជាជន​ដែល​មាន​ចំណុច​ពិសេស​នេះ​។ មនុស្ស​ជា​ច្រើន​ជឿ​ថា វា​ជា​សញ្ញាណ​នៃ​មនុស្ស​ដែល​មាន​បុគ្គលិក​លក្ខណៈ​រឹងមាំ​ក្នុង​ឆាក​ជីវិត។

៥- ​អ្នក​ដែល​មិន​មាន​ដុះ​ថ្គាម​ទាល់​៖

តាម​ធម្មតា ធ្មេញ​ក្នុង​ក្រអូម​មាត់​មនុស្ស​ត្រូវ​ដុះ​ថ្គាម​ទាល់​នៅ​រយៈ​ពេល​ណា​មួយ ដែល​គេ​ជឿ​ថា កាល​ណា​ដល់​ពេល​ដុះ​ធ្មេញ​ទាល់​នេះ​ គឺ​ជា​ដំណាក់​កាល​ឈប់​លូត​កម្ពស់​របស់​មនុស្ស​។ ​ប៉ុន្តែ​​មាន​​មនុស្ស​តែ​២០​%​ប៉ុណ្ណោះ​ដែល​មិន​មាន​ថ្គាម​ទាល់​ដុះ​តែ​ម្ដង​។ ទោះ​យ៉ាងណា ការ​ដុះ​ថ្គាម​ទាល់​ក៏​អាច​ខុស​គ្នា​តាម​តំបន់ តាម​ប្រទេស​ដែរ ឧទាហរណ៍ នៅ​ប្រទេស​ម៉ិកស៊ីកូ ប្រជាជន​ស្ទើរ​តែ​១០០%​ដែល​គ្មាន​ថ្គាម​ទាល់​ ចំណែក​នៅ​កោះ Tasmania ប្រទេស​អូស្ត្រាលី​វិញ គ្រប់​គ្នា​សុទ្ធ​តែ​មាន​ថ្គាម​ទាល់​ទាំង​អស់៕

ប្រភព៖ LiveScience ប្រែ​សម្រួល៖ សរ សុគន្ធី