តិចនិកទាំង១០ នារីៗគួរធ្វើដើម្បីបង្កើនសម្រស់ និងរូបរាងឲ្យកាន់តែស្អាត
- 2017-09-12 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកទាំង១០ នារីៗគួរធ្វើដើម្បីបង្កើនសម្រស់ និងរូបរាងឲ្យកាន់តែស្អាត
គ្មានមនុស្សស្រីណាម្នាក់កើតមកចង់អាក្រក់នោះទេ ហើយក៏មិនមែនគ្រប់មនុស្សស្រីសុទ្ធតែមានសំណាងកើតមកស្អាតស្រាប់នោះដែរ ប៉ុន្តែយើងនៅតែអាចផ្លាស់ប្ដូរវាបានបើសិនជាយើងមានការព្យាយាម ដូច្នេះគួរតែព្យាយាមអនុវត្តនូវវិធីខាងក្រោមដើម្បីសម្រស់យើង៖ ១. ទទួលទានទឹកឲ្យបានច្រើន ៖ ការខ្សោះជាតិទឹកគឺជាមូលដ៏ធំមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ហត់នឿយ និង មើលទៅសោះកក្រោះគ្មានថាមពល ដូច្នេះអ្នកគួរតែបង្កើតនូវទម្លាប់ផឹកទឹកឲ្យបានច្រើនជាងធម្មតា ព្រោះទឹកជួយឲ្យស្បែកនិងសក់របស់អ្នកភ្លឺរលោង មានសំណើម និងធ្វើឲ្យអ្នកមើលទៅមានភាពស្រស់ថ្លាជាងមុន។
២. ការថែរក្សាខ្លួនជាប្រចាំ ៖ ការថែរក្សាអនាម័យខ្លួនជាប្រចាំ ដូចជាការដុសធ្មេញ ការងូតទឹក ការផ្លាស់ប្ដូរសំលៀកបំពាក់ ការកាត់ក្រចកដៃ ក្រចកជើង ការថែរក្សាសក់ជាដើម ព្រោះវាធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងមានផាសុកភាព។
៣. គេងឲ្យបានគ្រប់គ្រាន់ ៖ កង្វះនៃការគេងគឺជាមូលហេតុសំខាន់មួយដែលធ្វើឲ្យអ្នកចាប់ផ្ដើមបង្ហាញពីសញ្ញានៃភាពចាស់ជាងមុន។ ជាទូទៅក្នុងមួយថ្ងៃរាងកាយយើងបានធ្វើការងារច្រើន ដូច្នេះអ្នកត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ដើម្បីកុំឲ្យរាងកាយធ្លាក់ចុះ។ ជាធម្មតាក្នុងមួយថ្ងៃអ្នកគួរតែគេងឲ្យបាន ៧ ទៅ ៨ម៉ោងទើបជាការប្រសើរ។
៤. ទទួលអាហារណាដែលធ្វើឲ្យសុខភាពល្អ ៖ អ្នកគួរតែជ្រើសរើសបន្លែ ផ្លែឈើ សាច់ និងគ្រាប់ធញ្ញជាតិ ជាជាងញ៉ាំអាហារដែលបំផ្លាញដល់សុខភាព ហើយត្រូវទទួលទានឲ្យបានគ្រប់គ្រាន់ដើម្បីផ្ដល់ថាមពលដល់រាងកាយ និងបំពេញនៅអ្វីដែលស្បែក សក់ ក្រចកត្រូវការ។
៥. ធ្វើលំហាត់ប្រាណ ៖ អត្ថប្រយោជន៍នៃការហាត់ប្រាណគឺធ្វើឲ្យអ្នកមានរូបរាងស្រស់ស្អាត សិចស៊ី រាងកាយមាំមួន និងជំរុញឲ្យប្រព័ន្ធភាពស៊ាំមានភាពខ្លាំងក្លា ហើយថែមទាំងជួយឲ្យស្បែកនិងសក់មានសុខភាពល្អទៀតផង។
៦. ផ្ដោតលើលក្ខណៈពិសេសរបស់អ្នក ៖ មនុស្សគ្រប់រូបតែងតែមានចំណុចពិសេសមួយចំនួនដែលគួរឲ្យទាក់ទាញ។ បើសិនជាអ្នកមានសក់ដែលស្អាត ទន់រលោងនោះអ្នកត្រូវតែថែរក្សាឲ្យបានល្អ និងតុបតែងឲ្យបានស្រស់ស្អាតបំផុត។
៧. លាក់បាំងនូវកន្លែងដែលអ្នកមិនសូវស្អាត ៖ គ្មានអ្នកណាកើតមកស្អាតទាំងអស់នោះទេ បើសិនជាអ្នកគិតថាចំណុចណាដែលអ្នកខ្វះខាតនោះអ្នកគួរតែរកអ្វីមកជួយបិទបាំង។ ឧទាហរណ៍ បើអ្នកមានរង្វង់ភ្នែកខ្មៅអ្នកគួរតែរកគ្រឿងសម្អាងណាដែលល្អមកជួយអ្នក ដើម្បីលាក់បាំងវា។
៨. ប្រើប្រាស់សក់បន្ថែម ៖ វាអាចជួយបង្កើនសម្រស់អ្នកមួយកម្រិតទៀតបើសិនជាអ្នកគ្មានទំនុកចិត្តលើសក់ធម្មជាតិរបស់អ្នក ឬក៏ ចង់ផ្លាស់ប្ដូរសម្រស់ឲ្យប្លែកម្ដងម្កាល។
៩. ត្រូវរៀបចំឥរិយាបថអ្នកឲ្យបានល្អ ៖ ទោះជាដើរ ដេក អង្គុយក៏ដោយអ្នកត្រូវមានជំហរមួយឲ្យសមសួន ចៀសវាងទំនោរទៅមួយចំហៀងដែលធ្វើឲ្យខូចទ្រង់ទ្រាយនៃរាងកាយ ។
១០. ឧស្សាហ៍ញញឹម ៖ ស្នាមញញឹមគឺជាកម្លាំងមួយដែលជំរុញឲ្យអ្នកកាន់តែស្រស់ស្អាត ដូច្នេះអ្នកត្រូវតែញញឹមឲ្យបានច្រើនជាជាងធ្វើមុខស្អុយ។
វិធីខាងលើនេះសុទ្ធតែសាមញ្ញដែលអ្នកអាចធ្វើបានទាំងអស់ ដូច្នេះសាកល្បងធ្វើវាមើលថាអ្នកអាចផ្លាស់ប្ដូរបានប៉ុណ្ណា៕
ចុចអាន៖ទោះមុខមានមុន និងស្នាមច្រើនប៉ុណ្ណាក៏អត់ខ្វល់ទៀតដែរ ឲ្យតែដឹងវិធីផាត់មុខទាំងនេះ!