ទោះមុខមានមុន និងស្នាមច្រើនប៉ុណ្ណាក៏អត់ខ្វល់​ទៀត​ដែរ ឲ្យតែដឹងវិធីផាត់មុខទាំងនេះ!

  • 2017-09-11 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្ត​នារី​យើង​ច្បាស់​ជា​ជៀស​មិន​ផុត​ឡើយ​ពី​បញ្ហា​មុខ​កើត​មុន ​និង​មាន​ស្នាម​សម្លាក​ផ្សេង​ៗ ​ហើយ​ពេល​ខ្លះ​ការ​ប្រើ​ផលិត​ផល​បំបាត់​ស្នាម​ពិត​ជា​មិន​អាច​ជួយ​អ្វី​បាន​រហ័ស​ទាន់​ចិត្ត​ទេ។ គ្រប់​គ្នា​ជឿ​ថា ​មាន​តែ​ការ​ផាត់​មុខ​ម្យ៉ាង​ប៉ុណ្ណោះ​ដែល​អាច​ជួយ​ឱ្យ​ឲ្យពួក​គេ​បិទ​បាំង​ស្នាម​មុន​ទាំង​នោះ​បាន​យ៉ាង​ល្អឥត​ខ្ចោះ​ ប៉ុន្តែ​អ្នក​ចាំ​បាច់​ត្រូវ​ដឹង​ពី​ដំណាក់​កាល​នៃ​ការ​ផាត់​ដូច​ខាង​ក្រោម​ជា​មុន​សិន​៖

១. មុន​ពេល​ផាត់​មុខ​៖ គួរ​លាង​មុខ​ជាមួយ​ហ្វូម​ដែល​អ្នក​តែង​ប្រើ​ប្រចាំ​ថ្ងៃ​ជា​មុន​សិន​ បន្ទាប់​មក​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា ​ឬ​ទឹក​ត្រជាក់​។ ពេល​លាង​មុខ​ជម្រះ​ជាតិ​កខ្វក់​ចេញ​ហើយ​ ត្រូវ​យក​កន្សែង​ស្អាត​មក​ជូត​ថ្នម​ៗ​ឲ្យស្ងួត​។

រូបតំណាង

២. ប្រើ​ឡេ​ផ្តល់​សំណើម​៖ បន្ទាប់​ពី​លាង​សម្អាត​ធូលី​ និង​ជាតិ​កខ្វក់​រួច​ ផ្ទៃ​មុខ​របស់​អ្នក​ប្រាកដ​ជា​មាន​សភាព​ស្ងួត ​ដូច្នេះ​គួរ​ប្រើ​ឡេ​បន្ថែម​សំណើម​ដល់​ស្បែក​មុន​ពេល​ផាត់​មុខ​។

រូបតំណាង

៣. ប្រើ​ម្សៅ​ទ្រនាប់​៖ ក្រោយ​លាប​ឡេផ្តល់​សំណើម​ហើយ​ ត្រូវ​បន្ត​ប្រើ​ជាមួយ​ម្សៅ​ទ្រនាប់​តប់​នៅ​លើ​មុខ​ដើម្បី​បិទ​បាំង​ស្នាម ​ប៉ុន្តែ​គូរ​ប្រើ​វា​តែ​បន្តិច​បាន​ហើយ​។

៤. ប្រើ​ concealer​៖ វា​ជួយ​ឲ្យសម្បុរ​ស្បែក​មុខ​មាន​សភាព​ស្មើ​សាច់​គ្នា​។

៥. ប្រើ​កូល័រ​ថ្ពាល់​៖ អ្នក​គួរ​តែ​ជ្រើស​រើស​កូល័រ​ថ្ពាល់​ពណ៌​ក្រហម​ព្រឿង​ៗ​ ព្រោះ​វា​មើល​ទៅ​មាន​លក្ខណៈ​ដូច​ធម្មជាតិ​៕

រូបតំណាង

ចុចអាន៖តិចនិក​​ជួយ​ឱ្យ​ស្បែក​នៅ​តែ​ក្មេងសម្រាប់​នារី​ធ្វើ​ការ​ការិយាល័យ

ប្រភព៖ bestie ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម