៧យ៉ាង ស្រីៗតែងធ្វើពេលមករដូវ នាំឱ្យបាក់សម្រស់និងសុខភាពខ្លាំង
- 2017-08-29 07:11:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧យ៉ាង ស្រីៗតែងធ្វើពេលមករដូវ នាំឱ្យបាក់សម្រស់និងសុខភាពខ្លាំង
រាល់ខែ ហោចណាស់ក៏មានពី៣ទៅ៥ថ្ងៃដែលនារីត្រូវជួបប្រទះនឹងការឈឺចាប់ ឬអារម្មណ៍មិនស្រួលនៃការមករដូវ ហើយទង្វើមួយចំនួនរបស់នារីអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពនិងសម្រស់ក្នុងអំឡុងពេលនេះ។ ខាងក្រោមនេះជាកំហុសឆ្គងមួយចំនួនដែលនារីតែងធ្វើ ហើយមិនបានគិតថា ជារឿងធំដុំ តែអាចប៉ះពាល់ខ្លាំងនឹកស្មានមិនដល់។
១- តមអាហារ៖
ស្ត្រីភាគច្រើនតែងមានអារម្មណ៍ឆ្អែតរាល់ពេលមករដូវ ព្រោះតែការផ្លាស់ប្ដូរអរម៉ូន និងអាការៈឈឺចាប់មួយចំនួន។ ហេតុនេះហើយ ទើបនារីៗមិនសូវបង្ខំចិត្តញ៉ាំអាហារឱ្យបានច្រើនដូចប្រក្រតី។ ប៉ុន្តែនេះជាទម្លាប់ដ៏គ្រោះថ្នាក់មួយ ព្រោះក្នុងរយៈពេលនេះ រាងកាយរបស់អ្នកត្រូវការអាហារបំប៉ន និងវីតាមីនជាច្រើនដើម្បីឱ្យរាងកាយមានសុខភាពល្អ។
២- ញ៉ាំអាហារ Fast Food ជំនួសរបបអាហារប្រចាំថ្ងៃ៖
អ្នកខ្លះខ្ជិលចម្អិនអាហារក្នុងពេលមករដូវ ទើបត្រូវញ៉ាំអាហារខាងក្រៅជំនួសបាយផ្ទះ ហើយអ្នកខ្លះជ្រើសរើសការញ៉ាំអាហារ Fast Food ដែលសម្បូរជាតិខ្លាញ់ គ្មានជីវជាតិគ្រប់គ្រាន់ និងធ្វើឱ្យពោះរបស់អ្នកមិនសូវមានសកម្មភាពបានល្អ។
៣- មិនបានការពារក្នុងពេលរួមភេទ៖
សម្រាប់នារីមានដៃគូ ឬមានគូស្រករ គួរតែចាប់អារម្មណ៍រឿងអនាម័យក្នុងពេលមករដូវ និងការរួមភេទក្នុងអំឡុងពេលនេះផង ព្រោះមេរោគទាំងឡាយអាចឆ្លងបានយ៉ាងងាយ។ ដូច្នេះ គួរប្រើស្រោមអនាម័យរាល់ពេលរួមភេទក្នុងពេលមករដូវ ដើម្បីការពារទាំងមេរោគ និងការពារការមានផ្ទៃពោះដោយចៃដន្យផង។
៤- គេងមិនគ្រប់៖
ស្ត្រីត្រូវការគេងឱ្យបានគ្រប់គ្រាន់ក្នុងរយៈពេលនេះដើម្បីឱ្យរាងកាយមានកម្លាំងកំហែង។ ហេតុនេះមិនគួរនៅយូរពេកទេ គួរចូលគេងពីព្រលប់ ឬធ្វើយ៉ាងណាឱ្យបាន៨ម៉ោងក្នុងមួយយប់។
៥- ធ្វើការធ្ងន់ៗ ឬហាត់ប្រាណខ្លាំងៗពេក៖
រយៈពេលនៃការមករដូវ រាងកាយនារីត្រូវការការសម្រាកឱ្យបានច្រើនបំផុត ហើយការប្រើកម្លាំងខ្លាំងពេក វានឹងធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។
៦- មិនចេះគ្រប់គ្រងអារម្មណ៍ឱ្យបានល្អ៖
ជាធម្មតា ក្នុងអំឡុងពេលនេះ អារម្មណ៍របស់នារីឆាប់ប៉ះទង្គិចខ្លាំង និងឆាប់ស្ត្រេសជាទីបំផុត។ កុំព្យាយាមដាក់សម្ពាធខ្លួនឯងពេក គួរតែនៅកន្លែងណាដែលមានតែភាពស្រស់ស្រាយ ឬព្យាយាមលំហែឱ្យបានច្រើន។
៧- មិនញ៉ាំអាហារដែលមានជាតិដែកគ្រប់គ្រាន់៖
ក្នុងពេលមករដូវ រាងកាយរបស់អ្នកត្រូវបាត់បង់ជាតិដែកយ៉ាងច្រើន។ ដូច្នេះមិនគួររំលងអាហារណាដែលសម្បូរជាតិដែក ដូចជា Oyster ថ្លើមសត្វ ផ្លែឬគ្រាប់ល្ពៅ សាច់គោ បន្លែបៃតង និងសូកូឡាជាដើម៕