មនុស្ស​ស្រី​ស្អប់​បំផុត​ស្នាម​ជ្រីវជ្រួញ ដូចនេះ​​កុំញ៉ាំចំណី​ទាំង ៤ ខាងក្រោម​ដាច់ខាត

  • 2017-08-18 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់ឆ្ងល់​ដែរ​ទេ ​ហេតុអ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន​មាន​អាយុ​តិច​ ប៉ុន្តែ​បែរ​ជា​មាន​មុខ​ចាស់​ជាង​ទៅ​វិញ? នោះ​ក៏​ព្រោះ​តែ​ពួក​គេ​ មិន​បាន​ចាប់​អារម្មណ៍​ពី​កត្តា​ចំណី​អាហារ​​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។​ ដូច្នេះ​ប្រសិន​បើ​អ្នក​មិន​ចង់​ឲ្យ​ខ្លួន​ឯងជួប​ប្រទះ​បញ្ហា​ចាស់​មុន​អាយុ​ ឬ​មាន​ស្នាម​ជ្រីវជ្រួញ​ឆាប់​រហ័ស​នៅ​លើ​ស្បែក​មុខ​ទេ ​គួរ​ជៀស​វាង​ការ​បរិភោគ​អាហារ​ទាំង​ ៤ ​ខាង​ក្រោម​នេះ​៖

១. អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់​៖ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន ​គឺ​ដូច​ជា​បំផ្លាញ​ស្រទាប់ ​Collagen របស់​ស្បែក​អ៊ីចឹង ​ហើយ​វា​នឹង​កាន់​តែ​ធ្វើ​ឲ្យស្បែក​របស់​អ្នក​ស្ងួត​​ខ្លាំង​ទៀត​ផង។

រូបតំណាង

**២. អាហារ​មាន​ជាតិ​ប្រៃ​ច្រើន​៖** អាច​ធ្វើ​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​ស្ងួត​នឹង​ឆាប់​លេច​ចេញ​នូវ​ស្នាម​ជ្រីវ​ជ្រួញ ​ដូច្នេះ​ជម្រើស​ល្អ​គួរ​កាត់​បន្ថយ​បរិមាណ​ជាតិ​ប្រៃ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។

៣. សាច់​អាំង​៖ វា​សម្បូរ​ទៅ​ដោយ​ជាតិ ​Hydrocarbon​ ដែល​អាច​មាន​ផល​ប៉ះ​ពាល់​ចំពោះ​សុខភាព​ ហើយ​កាត់​បន្ថយ ​Collagen ​របស់​ស្បែក​។ Collagen ​ជា​សារ​ជាតិ​សម្រាប់​ផ្តល់​ប្រូតេអ៊ីន​ដល់​ស្បែក ​ព្រម​ទាំង​ជួសជុល​កោសិកា​ស្បែក​ចាស់​ៗ​ដែល​ខូច​។

រូបតំណាង

៤. គ្រឿង​ស្រវឹង​៖ វា​បំផ្លាញ​វីតាមីន ​A ​ដែល​មាន​នាទី​ជួយ​ឲ្យ​ស្បែក​មាន​ភាព​ស្រស់​ថ្លា​៕

ចុចអាន៖មិន​ចង់​មាន​គ្រោះ​ថ្នាក់! ​មនុស្ស​៥​ប្រភេទ​នេះ ហាម​ញ៉ាំ​ផ្លែ​ម្រះ​ដាច់​ខាត​

ចុចអាន៖ទម្លាប់​ទាំង​៤​​ ​ធ្វើ​ឱ្យ​មនុស្ស​ស្រី​​ធាត់​មិន​ស្គម​

ចុចអាន៖នារីស្គមៗចង់ឱ្យឡើងសាច់ កុំភ្លេចសាកល្បងវិធីទាំងនេះ

ប្រភព៖ thoibao ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម