៥ វិធី​​ថែរក្សា​ខ្នង​ឲ្យ​ស្អាត ទើប​អាច​ស្លៀក​រ៉ូប​វាល​បាន​សិចស៊ី

  • 2017-08-16 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បាន​ស្លៀក​រ៉ូប​វាល​ខ្នង គឺជា​ក្ដី​ស្រមៃ​ដ៏​ធំ​បំផុត​ក្នុង​ជីវិត​ស្ត្រី តែ​មាន​បញ្ហា​ខ្លះ​​ដូចជា​ស្នាម​អុជ​ខ្មៅ មុន ឬ​ស្បែក​គ្រើម ជា​មូលហេតុ​ដែល​បង្អាក់​សុបិន​នោះ។ ដូចនេះ​បើ​ចង់​ធ្វើឲ្យ​សុបិន​បាន​ពាក់​រ៉ូប​វាល​ខ្នង​ក្លាយ​ជា​ការ​ពិត គួរ​ថែរក្សា​ខ្នង​តាម​វិធី​នេះ៖

១.ត្រូវ​ដុស​ខ្នង​ជាមួយ​ស្បៃ ឬ​ច្រាស់​ដែល​ទន់​បំផុត៖ ពេល​ងូត​ទឹក​គួរតែ​ប្រើ​ស្បៃ​ដុស​ខ្លួន ឬ​ច្រាស់​ណា​ដែល​មាន​សភាព​ទន់​បំផុត​ជាមួយ​សាប៊ូ ទើប​ស្បែក​មិន​ទទួល​រង​ការ​ឈឺចាប់ ឬ​ដាច់​រលាត់។

២.ឧស្សាហ៍​យក Scrub ខាត់​ស្បែក​ខ្នង៖ Scrub មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ស្បែក​ស្ត្រី ជាពិសេស​ស្បែក​ខ្នង​តែម្ដង ព្រោះ​វា​ជួយ​ថែរក្សា​ស្បែក​ឲ្យ​ភ្លឺ​ទន់​រលោង និង​មាន​សំណើម។

៣.ក្រែម​ផ្ដល់​សំណើម​ដល់​ស្បែក៖ ត្រូវ​ចាំ​ថា​ក្រោយ​ពី​ងូត​ទឹក​ដុស​ខ្លួន ឬ​ខាត់​ស្បែក​ជា​មួយ Scrub រួច​ហើយ ពេល​ជូត​ខ្លួន​ស្ងួត​ត្រូវ​លាប​ឡេ​ដែល​មាន​ជាតិ​សំណើម​ខ្ពស់​ដល់​ស្បែក និង​ស្លៀកពាក់​ខោអាវ​ណា​ដែល​មាន​សាច់​ក្រណាត់​ទន់​ៗ ទើប​ស្បែក​តំបន់​សំខាន់​មិន​មាន​ផល​រំខាន។

៤.រក​ជំនួយ​៖ ប្រសិន​បើ​ខ្នង​មាន​បញ្ហា​ស្នាម​អុជ​ខ្មៅ ឬ​មុន​ច្រើន ពិបាក​ក្នុង​ការ​ព្យាបាល ឬ​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង យើង​គួរ​តែ​ទៅ​រក​ជំនួយ​ខាង​បច្ចេកទេស​បែប​វិទ្យាសាស្ត្រ​មក​ជួយ។ វិធី​មួយ​ទៀត គួរតែ​ទៅ​ស្ប៉ា ឬ​សូណា​ដើម្បី​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​ក្នុង​ខ្លួន​ខ្លះ តែ​ត្រូវ​ចាំ​ថា​កុំ​ប្រើ​ផលិតផល​ណា​ដែល​មាន​ជាតិ​គីមី លើ​ស្បែក​ខ្នង​ឲ្យ​សោះ ព្រោះ​វា​រឹតតែ​ពិបាក​ព្យាបាល​ទៅ​វិញ ឬ​បាត់​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ។

៥.កន្លែង​គេង​ស្អាត៖ ដើម្បី​ទទួល​បាន​ខ្នង​សិចស៊ី តម្រូវ​ឲ្យ​មនុស្ស​ស្រី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កម្រាល ពូក ស្រោម​ខ្នើយ ខ្នើយ​កើយ ខ្នើយ​ឱប ឲ្យ​មាន​ភាព​ស្រស់​ស្អាត និង​ទន់​រលោង​ជានិច្ច​ដែរ។ ម្យ៉ាង​ទៀត​សំលៀកបំពាក់​គេង​យប់ និង​របស់​ដែល​រៀបរាប់​ខាងលើ​ត្រូវ​តែ​ជា​សាច់​ក្រណាត់​ទន់ ឬ​សូត្រ​ទើប​ល្អ៕

ចុចអាន៖តិចនិក​ធម្មជាតិ​បំបាត់​មុន​ខ្នង អស់​លុយ​តិច ​​មិន​ខ្លាច​ខូច​ស្បែក

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម