តិចនិក​ធម្មជាតិ​បំបាត់​មុន​ខ្នង អស់​លុយ​តិច ​​មិន​ខ្លាច​ខូច​ស្បែក

  • 2017-08-07 07:21:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ខ្នង​គឺ​ជា​រឿង​សៅហ្មង​ដ៏​ធំ​សម្រាប់​នារី ព្រោះ​ស្លាក​ស្នាម​ក្រហម​និង​ខ្មៅ​ទាំង​នោះ​បាន​រារាំង​ស្រីៗ​យើង​មិន​អាច​ពាក់​រ៉ូប​ឬ​អាវ​វាល​ខ្នង​បាន​។ ប៉ុន្តែ​កុំ​បារម្ភ​អី​! ទុក​ឱ្យ​កញ្ញា​ប្រាប់​តិចនិក​មួយ​ដែល​មិន​សូវ​មាន​អ្នក​ដឹង តែ​បាន​លទ្ធផល​ខ្លាំង និង​មិន​ប៉ះពាល់​សុខភាព​ស្បែក​របស់​អ្នក​ទៅ​ចុះ​។

១- ផ្លែ​ត្រសក់​៖

ផ្លែ​ត្រសក់​មាន​សមត្ថភាព​ប្រឆាំង​អាការៈ​រលាក​ធ្ងន់ធ្ងរ​ ដែល​អាច​ចូល​ទៅ​កាត់​បន្ថយ​ស្នាម​ក្រហម​របស់​មុន​ខ្នង​ និង​ព្យាបាល​ឱ្យ​មុន​ទាំង​នោះ​ឡើង​សះ​ក្នុង​រយៈ​ពេល​ខ្លី​។ វា​រក្សា​លំនឹង​ PH នៃ​ស្បែក​បាន​ស្ថិតស្ថេរ បន្ថែម​ជាតិ​សំណើម​ និង​កម្ចាត់​មុន​បាន​យ៉ាង​ល្អ​។

  • យក​ត្រសក់​មួយ​ផ្លែ​ មក​កិន ឬ​ក្រឡុក​ឱ្យ​ម៉ត់​ យក​តែ​ទឹក​ទុក​លាប​លើ​ខ្នង​ដែល​ឡើង​មុន​។

  • ទុក​ចោល​ពី​១៥-៣០​នាទី​ រួច​លាង​ឬ​ងូត​ទឹក​ចេញ​

  • មាន​វិធី​មួយ​ទៀត អ្នក​អាច​បន្ថែម​ទឹក​ក្រូចឆ្មារ​បន្តិច​ទៅ​ក្នុង​ទឹក​ត្រសក់​នោះ​ដើម្បី​ឆាប់​បាន​លទ្ធផល​ ព្រោះ​ក្រូចឆ្មារ​អាច​ចូល​ទៅ​កាត់​ស្លាក​ស្នាម​បាន​លឿន តែ​វា​អាច​ផ្សារ​បន្តិច​ដោយ​សារ​ជាតិ​ជូរ​របស់​ក្រូចឆ្មារ។​

២- ផ្លែ​ម្រះ​៖

មិន​ខុស​ពី​ត្រសក់​ខាង​លើ ​ជាតិ​ល្វីង​នៅ​ក្នុង​ផ្លែ​ម្រះ​អាច​ជួយ​លាង​សម្អាត​ជាតិ​ពុល​ពី​ក្នុង​ឈាម​ និង​លើ​ស្បែក​បាន​។

  • ចិត​ម្រះ​ឆ្កឹះ​យក​គ្រាប់​ចេញ​ក្នុង​បរិមាណ​ល្មម ហើយ​យក​ទៅ​កិន ឬ​ក្រឡុក​យក​ទឹក​ប៉ិៗ​ ទុក​លាប​លើ​ខ្នង​

  • ទុក​ចោល​រហូត​ដល់​ស្ងួត រួច​សឹម​លាង​ជម្រះ​ចេញ​

  • វិធី​នេះ​អាច​ធ្វើ​បាន​រាល់​ថ្ងៃ​ ហើយ​មិន​បណ្ដាល​ឱ្យ​ស្បែក​មាន​បញ្ហា ក្រៅ​តែ​ពី​ជួយ​បន្ថយ​ស្នាម​ក្រហម​នៃ​មុន និង​កម្ចាត់​វា​តែ​ម្ដង​នោះ​ទេ

  • ក្រៅ​ពី​វិធី​លាប​ទឹក​ម្រះ​នេះ អ្នកក៏​អាច​កិន​វា​យក​ទឹក​មក​ញ៉ាំ​ក៏​បាន ព្រោះ​ទឹក​ម្រះ​អាច​ចូល​ទៅ​បណ្ដេញ​ជាតិ​ពុល​ពី​ក្នុង​ឈាម ធ្វើ​ឱ្យស្បែក​ស្រស់​ថ្លា និង​លែង​កើត​មុន​ជា​រៀង​រហូត​។

មិន​ត្រឹម​តែ​មុន​ខ្នង​ដែល​បន្លែ​ទាំង​ពីរ​ប្រភេទ​នេះ​អាច​ជួយ​បាន សូម្បី​មុន​នៅ​កន្លែង​ផ្សេង​ក៏​អាច​ប្រើ​វិធី​ទាំង​នេះ​បាន​ដែរ​។

ចុចអាន៖ អស់​ប្រហែល​៣ពាន់​រៀល ​អាច​បាន​ស្បែក​មុខ​ស​ខ្ចី លែង​ខ្វល់!

ម៉េច​ដែរ​ ធ្លាប់​បាន​សាក​ល្បង​វិធី​ណា​មួយ​នៅ? បើ​នៅ​ទេ តោះ​សាក​ល្បង​ជា​មួយ​គ្នា​!

ជម្រុះ​រោម​ជា​រៀង​រហូត​ ហើយ​មិន​ឈឺ​ចាប់ ប្រើ​តែ​របស់​ពីរ​មុខ​នេះ​!

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម