សម្ដែង​រឿង "Princess Agents” ចប់ តួឯក​ប្រុស​ស្រី​ទាំង​ពីរ​លួច​​ទៅ​ញ៉ាំ​អី​ជាមួយ​គ្នា

  • 2017-08-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​សម្ដែង​រឿង "Princess Agents” ជាមួយ​គ្នាចប់ ឥឡូវ​តួឯក​ប្រុស​ស្រី​ទាំង​ពីរ Zhao Liying និង Lin Gengxin កំពុង​លួច​ទាក់ទង​គ្នា​ក្រៅ​សាច់​រឿង​វិញ​ម្ដង។

កាលពី​ពេល​ថ្មី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​រាយការណ៍​ថា បាន​ទើប​ប្រទះ​ឃើញ​តារា​ប្រុស​ស្រី​ទាំង​ពីរ​ដើរ និង​ទៅ​ញ៉ាំ​អាហារ​ជាមួយ​គ្នា​នៅ​ក្នុង​ទីក្រុង​សៀងហៃ។ ក្រោយ​ពេល​ព័ត៌មាន​នេះ​ចែកចាយ​បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​ខ្សែ​ភាពយន្ត ក៏​ដូចជា​តួអង្គ​ទាំងពីរ ចង់​ឲ្យ​​ពួកគេក្លាយ​ជា​គូស្នេហ៍​ពិត​ប្រាកដ​ទាំង​ក្នុង​ជីវិត​ និង​ការ​សម្ដែង ព្រោះ​ Zhao Liying និង Lin Gengxin ពិតជា​សក្ដិសម​គ្នា​ណាស់​ខ្លាំង​ទាំង​រូប​សម្បត្តិ និង​កេរ្តិ៍ឈ្មោះ។ "Princess Agents” ជា​ខ្សែ​ភាព​យន្ត​ភាគ​ដ៏​ល្បី​ក្នុង​ឆ្នាំ ២០១៧ នេះមិន​ថា​នៅ​ចិន និង​តំបន់​អាស៊ី ព្រោះ​សាច់​រឿង និង​តួសម្ដែង​សុទ្ធតែ​ស្រស់​ស្អាត ជាពិសេស​តួឯក​តែម្ដង៕

រូបភាព Zhao Liying និង Lin Gengxin ដែលគេប្រទះឃើញតាម​ផ្លូវ និង​កំពុង​ញ៉ាំ​អី
រូបភាព Zhao Liying និង Lin Gengxin ក្នុង​រឿង
Zhao Liying និង Lin Gengxin ថត​ឲ្យ​ទស្សនាវដ្តី

ចុចអាន៖សៀវ ឡុងនី រើ​កកាយរូបថត​ចាស់​ៗ​ឡើង​វិញ ដើម្បី​សង្គ្រោះ​រឿង​ថ្មី?

ប្រភព៖ netlife ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម