សៀវ ឡុងនី រើ​កកាយរូបថត​ចាស់​ៗ​ឡើង​វិញ ដើម្បី​សង្គ្រោះ​រឿង​ថ្មី?

  • 2017-08-14 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ទោះ​បី​ជា​ភាពយន្ត​ថ្មី "Once Upon a Time” ដែល Liu Yifei ជា​តួឯកស្រី​ ទទួល​ភាព​បរាជ័យ​ធ្ងន់​ក​ក៏​ដោយ តែ​នាង​បែរជា​ទៅ​រើ​កកាយ​រូបថត​ចាស់​មក​បង្ហោះ​ទៅ​វិញ។ តែ​អ្នក​គាំទ្រ​ជាច្រើន​បាន​ដាក់​ជា​ចម្ងល់​ថា នាង​យក​រូប​ថត​ចាស់​ៗ​ទាំង​នោះ ដើម្បី​សង្គ្រោះ​រឿង​ថ្មី​នោះ ឬ​យ៉ាង​ណា? ព្រោះ​រូបភាព​ពី​អតីតកាល​របស់​​មិត្ត​ស្រី​តារា​កូរ៉េ Song Seung-heon ពិតជា​មាន​សម្រស់​ស្រស់​ស្អាត​អម​ដោយ​ស្បែក​ស​ខ្ចី និង​សក់​ក្រង​ទីទុយ និង​ការ​ផាត់​មុខ​តិច​ៗ ប្រៀប​ដូច​ក្មេង​ស្រី​វ័យ ១៨ ឆ្នាំ។ មនុស្ស​ជាច្រើន​បាន​និយាយ​ថា​រឿង​ថ្មី​ដែល​នាង​សម្ដែង​បរាជ័យ ដោយសារ​តែ​ជំនាញ​សម្ដែង​អន់​ពេក ហើយ​ការ​យក​រូប​ចាស់​បង្ហោះ​​បែប​នេះ គឺ​ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ​ឲ្យ​ងាក​មក​ចាប់អារម្មណ៍​លើ​រឿង "Once Upon a Time” ប៉ុណ្ណោះ។ ចង់​ដឹង​ថា​រូប​ពី​មុន​របស់​តួ សៀវ ឡុងនី ស្រស់​ស្អាត​កម្រិត​ណា ទស្សនា​រូបភាព​ដូច​ខាងក្រោម៖

ចុចអាន៖ភាពយន្ត​បរាជ័យ Liu Yifei អត់​ផាត់​មុខ​ទៅ​ញ៉ាំ​អី​ធ្វើ​មិន​ដឹង

ប្រភព៖ webtinnhanh ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម