រឿង "ទេព​មច្ឆា" របស់ ​ទិនហ្វី​ ត្រូវ​គេ​ទម្លាក់​ចំណាត់​ថ្នាក់​បាន​សម្រេច​ហើយ

  • 2017-08-12 12:07:22
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រោយ​ពេល​ដាក់​បញ្ចាំង​ចំនួន​១១​ថ្ងៃ ភាពយន្ត "Wolf Worrier” វគ្គ​២​បាន​បំបែក​កំណត់​ត្រា​របស់ "The Mermaid” មុន​នោះ។

ទិន្នន័យ​ថ្មី​បំផុត​ពី​បណ្ដាញ​ព័ត៌មាន Cnbooo បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​៧​ខែ​សីហា ភាពយន្ត Wolf Worrier 2 រក​ចំណូល​បាន​៥០០​លាន​ដុល្លារ​ក្រោយ​ដាក់​បញ្ចាំង​១១​ថ្ងៃ។ តាម​នោះ​ដែរ​វា​បាន​បំបែក​រាល់​កំណត់​ត្រា​ទាំង​អស់​របស់​រឿង​មុន​នោះ​ដូច​ជា Fast & Furious 8 និង The Mermaid។ The Mermaid រក​ចំណូល​បាន​ជិត​៥០០​លាន​ដុល្លារ​តែ​ត្រូវ​ចំណាយ​ពេល​រាប់​ខែ​ទម្រាំ​បាន​ចំណូល​ប៉ុន​នេះ។ បណ្ដាញ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ភាពយន្ត​របស់​តារា​សម្ដែង Wu Jing គ្រោង​នឹង​រក​ចំណូល​បាន​៦០០​លាន​ដុល្លារ​នៅ​ពេល​ខាង​មុខ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មុន​ពេល​រឿង​នេះ​ដាក់​បញ្ចាំង វា​បាន​ជួប​ឧបសគ្គ​ជា​ច្រើន​ត្បិត​ខ្វះ​ថវិកា។ ដោយ​ដើម​ឡើយ​មាន​គម្រោង​អញ្ជើញ​តារា​សម្ដែង Wu Yifan តែ​ដោយ​តម្លៃ​ខ្លួន​ថោក​ពេក ប្រុស​ស្អាត​រូប​នេះ​ក៏​បដិសេធ ហើយ​បាន​ជំនួស​ដោយ Zhang Han វិញ៕


ប្រភព៖ Zing ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា