ស្ត្រីណាសុដន់កាន់តែធំនឹងទទួលការបញ្ចុះតម្លៃនៅភោជនីយដ្ឋានចិនកាន់តែច្រើន

  • 2017-08-12 02:35:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភោជនីយដ្ឋាន​ក្នុង​ប្រទេស​ចិន​មួយ​កន្លែង​ដែល​មាន​ឈ្មោះ​ថា​ «Trendy​ Shrimp» ​បាន​បង្កើត​កម្មវិធី​បញ្ចុះ​តម្លៃ​ពិសេស​ដោយ​ដាក់​ពិន្ទុ​លើ​ទំហំ​សុដន់​របស់​ស្ត្រី​។

បុគ្គលិក​ជា​ស្ត្រី​ដែល​នៅ​ក្នុង​ភោជនីយដ្ឋាន​នោះ​គឺ​ជា​អ្នក​វាស់​និង​ដាក់​ពិន្ទុ​ទៅ​លើ​ទំហំ​របស់​ភ្ញៀវ ​ហើយ​បើ​ភ្ញៀវ​ណា​ដែល​មាន​ទំហំ​សុដន់​ធំ​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​កាន់​តែ​ច្រើន​ទៅ​តាម​នោះ​ដែរ​។ គេ​បាន​កំណត់​គោល​ការណ៍​បញ្ចុះ​តម្លៃ​ពី ​៥% ​រហូត​ដល់ ​៦៥% ​សម្រាប់​អតិថិជន​ដែល​មាន​ទំហំ​សុដន់​ចាប់​ពី​ខ្នាត A ​ឡើង​ដល់​ខ្នាត​ G​ ។

មតិ​ជា​ច្រើន​បាន​រិះ​គន់​យ៉ាង​ចាស់​ដៃ​ទៅ​លើ​គម្រោង​របស់​ភោជនីយដ្ឋាន​មួយ​នេះ​ថា វាជា​រឿង​ដែល​គ្មាន​សីលធម៌​និង​ហាក់​ដូច​ជា​មិន​ឱ្យ​តម្លៃ​ស្ត្រី​បន្តិច​ណា​សោះ ​តែ​ទោះ​ជា​យ៉ាង​ណា​អ្នក​ចាត់​ការ​ទូទៅ​របស់​Trendy ​Shrimp ​គឺ​លោក​ Lan​ Shendang មិន​បាន​ខ្វល់​ខ្វាយ​ពី​ការ​រិះ​គន់​ទាំង​នោះ​ឡើយ​។ ​លោក​ Lan​ Shendang ​បាន​និយាយ​ថា​៖ «ចំនួន​អតិថិជន​បាន​កើន​ឡើង ​២០%​ ហើយ​ចាប់​តាំង​ពី​គម្រោង​នេះ​ដាក់​ដំណើរ​ការ​មក​ ហើយ​ខ្ញុំ​ពិត​ពេញ​ចិត្ត​ជាមួយ​លទ្ធផល​នេះ​ណាស់​៕»

ចុចអាន៖បះសក់​បើដឹង​ទ្រព្យ​សម្បត្តិ​ដ៏​សែន​ស្ដុកស្ដម្ភ​របស់​បវរកញ្ញា​​​ប្រចាំ​ប្រទេស​វៀតណាម​ម្នាក់​នេះ

ចុចអាន៖ចង់​ក្លាយ​ជាមេដឹកនាំស្រីដ៏ពូកែម្នាក់ ដាច់ខាតត្រូវមានចំនុចទាំង ៥ នេះ

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម