គន្លឹះស្លៀកពាក់សម្រាប់មនុស្សស្រីឲ្យត្រូវកាលៈទេសៈ និងពេលវេលាសំខាន់ៗ

  • 2017-08-11 05:01:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាធម្មតា យើងប្រាកដជាមិនបាច់គិតច្រើនទេក្នុងការជ្រើសរើសសំលៀកបំពាក់ គឺគ្រាន់តែរើសអាវមួយ ខោខោវប៊យមួយ គឺអាចចេញទៅរៀន ឬទៅធ្វើការបានយ៉ាងស្រួលខ្លួន។ ក៏ប៉ុន្តែសម្រាប់ពេលវេលា ឬកម្មវិធីសំខាន់ៗ ការជ្រើសរើសសំលៀកបំពាក់ក៏ក្លាយជារឿងដែលត្រូវគិត។ ដើម្បីឲ្យការស្លៀកពាក់មើលទៅកាន់តែលេចធ្លោ ថ្ងៃនេះយើងមកមើលពី Idea ក្នុងការស្លៀកពាក់សម្រាប់កម្មវិធីសំខាន់ៗមួយចំនួនខាងក្រោមនេះដូចតទៅ៖

១. ពិធីជប់លៀងបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ

នេះគឺជាពេលវេលាត្រូវបែកពីសាលារៀន ពីយុវភាពដែលមិនទាន់ដឹងក្ដី និងឈានចូលដំណាក់កាលមួយទៀតក្នុងជីវិត។ ដូច្នេះហើយគឺគ្រប់គ្នាចង់តែងខ្លួនឲ្យបានស្អាតបំផុត ប្រណិតបំផុត។ រ៉ូបម៉ូដប្រណិតៗស្អាតៗគឺសក្ដិសមបំផុតសម្រាប់កម្មវិធីមួយនេះ។

២. សម្ភាសការងារ

សម្រាប់ពេលសម្ភាសការងារ អ្នកគួរជ្រើសយកការស្លៀកពាក់ដែលមានរបៀបរៀបរយ ពណ៌មិនឆើត ដូចជាពណ៌ប្រផេះ ពណ៌ស ឬពណ៌ខ្មៅជាដើម ឲ្យមើលទៅ Professional គួរឲ្យជឿជាក់បាន។

៣. ណាត់ពិសេស (Dating ជាពិសេសលើកដំបូង)

នារីភាគច្រើននឹងមានអារម្មណ៍ភ័យៗបេលណាត់ជួបគូស្នេហ៍ ជាពិសេសពេលត្រូវជួបលើកដំបូង។ ជាជម្រើសល្អអ្នកគួរជ្រើសយកឈុតណាដែលមើលទៅ Girly ទន់ភ្លន់ គួរឲ្យស្រឡាញ់ ដើម្បីឲ្យមិត្តប្រុសចាប់អារម្មណ៍។ តែងខ្លួនឲ្យបានស្អាត ឬជ្រើសយកពណ៌ណាដែលអ្នកពេញចិត្តបំផុត ដូច្នេះអ្នកនឹងកាន់តែមានភាពជឿជាក់។ មួយទៀតត្រូវជ្រើសយកសំលៀកបំពាក់ដែលធ្វើឲ្យមានអារម្មណ៍ថាស្រួលខ្លួន មិនបង្កការរំខានដល់អ្នកនិងដៃគូ។

៤. ពិធីជប់លៀងមង្គលការ

កម្មវិធីមង្គលការ គឺជាពេលវេលាដែលយើងអាចតែងខ្លួនស្អាត ប្រណិតៗ ដូច្នេះអ្នកអាចកាត់រ៉ូប ឬឈុតពណ៌ឆើតៗដើម្បីលើកសម្រស់ខ្លួនឯង ហើយក៏ជាមង្គលដល់កូនកំលោះកូនក្រមុំដែរ។

៥. ពិធីបុណ្យសព

ដើម្បីសម្ដែងការរំលែកទុក្ខ និងកាន់ទុក្ខជាមួយក្រុមគ្រួសារសព អ្នកគួរជ្រើសរើសឈុតខ្មៅ ឬអាវស ដែលមានម៉ូដតិចតួចបំផុត ៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម