១១ចំណុច​ដែល​បុរស​ត្រូវការ​បំផុត​ពី​មនុស្ស​ស្រី​ដែល​ខ្លួន​ចង់​រៀបការ​ជាមួយ

  • 2017-08-08 03:15:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​​ប្រុស​ស្រឡាញ់​ស្រី​ស្អាត ប៉ុន្តែ​បើ​​សម្រស់​ខាង​ក្នុង​របស់​អ្នក​មិន​​ស្អាត នោះ​ក៏​មិន​អាច​ធ្វើ​ឲ្យ​គេ​នៅ​ស្រឡាញ់​អ្នក​រហូត​បាន​ឡើយ ហើយ​បើ​គិត​ដល់​រឿង​រៀបការ​សម្រស់​ខាង​ក្នុង​នេះ គឺ​សំខាន់​ជាង​រូបរាង​ខាង​ក្រៅ​ទៅ​ទៀត។ ​ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ខ្លះ​ៗ​ដែល​បុរស​ភាគ​ច្រើន​​ក្នុង​សម័យ​នេះ​ប្រាថ្នា​ចង់​បាន​ពី​មនុស្ស​ស្រី​ដែល​​ខ្លួន​ស្រឡាញ់​ជា​គូ​អនាគត៖

១. ចេះ​ធ្វើ​ម្ហូប

ទោះ​បី​ម្ហូប​តាម​ហាង​ឆ្ងាញ់​ៗ តែ​ម្ហូប​ដែល​ជា​ស្នាដៃ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រឡាញ់​តែង​តែ​ឆ្ងាញ់​ពិសេស​សម្រាប់​គាត់។

២. ជា​មនុស្ស​មាន​ទឹក​ចិត្ត

អ្នក​ជា​មនុស្ស​មិន​អាត្មានិយម ចេះ​អាណិត​ យល់​ចិត្ត​ថ្លើម​អ្នក​ដទៃ និង​ស្រឡាញ់​គាត់​ដោយ​​ចិត្ត​និង​ចិត្ត។

៣. មាន​ភាព​ទន់ភ្លន់

ទន់​ភ្លន់​តែ​មិន​ទន់​ជ្រាយ ស្គាល់​កាលៈទេសៈ ស្គាល់​ចាស់​ទុំ គឺ​ជា​មន្ត​ស្នេហ៍​មិន​អាច​ខ្វះ​បាន​សម្រាប់​មនុស្ស​ស្រី។

៤. មាន​ទេពកោសល្យ​ពិសេស​ផ្នែក​អ្វី​មួយ

ទេពកោសល្យ​ពិសេស​​​មិន​ថា​​សិល្បៈ ឬ​ជំនាញ​​អ្វី​មួយ គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​លេចធ្លោ​ក្នុង​កែវ​ភ្នែវ​របស់​គាត់ រួម​ទាំង​មនុស្ស​នៅ​ជុំវិញ។

៥. ចេះ​លេង​សើច

បើ​ចេះ​និយាយ​ស្ដី​ឲ្យ​គាត់​សប្បាយ​ចិត្ត​នោះ ធានា​ថា​គាត់​កាន់​តែ​ជាប់​ចិត្ត​លើ​អ្នក។

៦. ជឿជាក់​លើ​ខ្លួន​ឯង

គាត់​នឹង​កាន់​តែ​ជឿជាក់​លើ​អ្នក បើ​អ្នក​មាន​ភាព​​ជឿជាក់​លើ​ខ្លួន​ឯង។

៧. មាន​ភាព​​ឯករាជ្យ

មាន​ភាព​ម្ចាស់ការ​លើ​ខ្លួន​ឯង គឺ​ជា​អ្វី​ដែល​មនុស្ស​ស្រី​សម័យ​នេះ​ត្រូវ​តែ​មាន។

៨. មាន​អាថ៌កំបាំង

មនុស្ស​ស្រី​ទាក់ទាញ​មិន​មែន​បើក​ចំហរ​គ្រប់​យ៉ាង​ទេ តែ​​តែង​មាន​អាថ៌កំបាំង​ពិសេស​ផ្ទាល់​ខ្លួន​ណា​មួយ​ដែល​មាន​តែ​មនុស្ស​ពិសេ​សរបស់​នាង​ប៉ុណ្ណោះ​អាច​ដឹង។

៩. គិត​វិជ្ជមាន

គិត​ក្នុង​ផ្លូវ​វិជ្ជមាន ជីវិត​ស្នេហា​អ្នក​នឹង​ឈាន​ទៅ​រក​​ផ្លូវ​វិជ្ជមាន​ដូច​គ្នា។

១០. មាន​ក្ដីស្រឡាញ់

មាន​ក្ដី​ស្រឡាញ់ មាន​មនោសញ្ចេតនា សម្រាប់​អ្នក​ដទៃ ជា​ពិសេស​សម្រាប់​គាត់ រួម​ទាំង​ឪពុក​ម្ដាយ​គាត់។

១១. ស្មោះត្រង់

ស្ថិត​ក្នុង​កាលៈទេសៈ​ណាក៏​ដោយ ភាព​ស្មោះត្រង់​គឺ​មិន​អាច​ខ្វះ​បាន ៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម