ស្រី​ៗ​គួរ​រៀនធ្វើម៉ូដ​​សក់​វេញ​​ទៅ​ក្រោយ​ទាំង ១០ នេះ​ខ្លួន​ឯង ព្រោះ​​ស្រស់​ស្អាត និង​ងាយ​​ស្រួល

  • 2017-07-25 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​ម៉ូដ​សក់​វេញ​ទៅ​ក្រោយ​នេះ​មាន​ភាព​ស្រស់​ស្អាត​ខ្លាំង​ណាស់ ហើយ​ថែម​ទាំង​សាមញ្ញ​ទៀត​ផង។ ត្បិត​តែជា​ម៉ូដ​ធម្មតា តែ style នេះអាច​ច្នៃ​ធ្វើ​សម្រាប់​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ជប់​លៀង​ផ្សេង​ៗ,ទៅ​ធ្វើ​ការ ឬ​ទៅ​សាលា​បាន​ដែរ ដូចនេះ​យើង​គួរតែ​រៀន​ធ្វើ​វា​ឲ្យ​ចេះ ស្រួល​ពេល​មាន​រវល់​មិន​ចាំបាច់​ចំណាយ​ប្រាក់​ទៅ​ហាង។ ១០ ម៉ូដ​ខាង​ក្រោម​នេះ​ស្រី​ៗ​គួររៀន​ធ្វើ​ដោយ​ខ្លួន​ឯង​៖

១.ចាប់​វេញ​ពី​ខាង​មុខ ហើយ​ខ្វែង​គ្នា​នៅ​ក្រោយ

២.ចង់​សក់​ទាប​ៗ តែ​ទុក​ខាង​ចំហៀង​ខ្លះ​ដើម្បី​យក​ទៅ​វេញ​ពី​លើ​កៅស៊ូ

៣.វេញ​ខ្សែ​បី ដូច​​ក្រង​បេះដូង​ហើយ​យក​មក​ចង់​ផ្គួប​គ្នា​នៅ​ក្រោយ

៤.ចង់​ពីរ​ឆ្នូត​ធម្មតា តែ​ទុក​សក់​ពីរ​ចំណែក​ស្ដើង​ៗ​ទៀតដើម្បី​វេញ​ពី​លើ​​មួយ​ជាន់​ទៀត​

៥.វេញរាង​ធំ​បន្តិច បន្ថែម​ចុង​សក់​ទុក​ក្រង​ឆ្អឹង​ត្រី

៦.វេញ​ពី​មុខ​តែ​មួយ​ចំហៀង​

៧.មូល​រួញ​​រួច​លើ​ចង់​ទាប​ៗ តែ​ទុក​សក់​ពី​ចំណែក​ដើម្បី​មូល​បន្ថែម​លើ​សក់​ដែល​ចង់​ស្រាប់

៨.ចង់​សក់​ទៅ​ក្រោយ​ធម្មតា តែ​ទុក​សក់​ចំហៀង​ដើម្បី​​វេញ​ពី​លើ

៩.ចង់​វេញ​ទៅ​ក្រោយ​ធម្មតា រួច​ក្រង​សក់​ពី​រ​ខ្សែ​ទៀត​ទៅ​រុំ​ពីលើ​

១០.វិញ​ទៅ​ក្រោយ​ពីរ​ខ្សែ រួចលើក​ចង់​ទាំង​អស់

ចុចអាន៖បណ្ដុំ​ម៉ូដ​សក់​ស្រួល​ៗ​ធ្វើ កំពុង​វាយ​លុក​ចិត្ត​ស្រី​ៗ ឆ្នាំ ២០១៧​ នេះ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម