បើ​ឃើញ​ស្រី​ៗ​ណា​មាន​លក្ខណៈ​ទាំងនេះ រៀបការ​ចុះ​មិន​ខុស​ចិត្ត​ទេ

  • 2017-07-23 09:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​អត្ថបទ​មុន Kanha បាន​បង្ហាញ​លោក​អ្នក​ ពី​លក្ខណៈសម្បត្តិ​របស់​បុរស ដែល​នារី គួរ​តែ​ជ្រើស​រើស​ជាគូអនាគត។ ប៉ុន្តែ​ពេល​នេះ យើង​សូម​បង្ហាញ​ពី​លក្ខណៈ​របស់​នារី ដែល​បុរស គួរ​តែ​រៀបការ​ជាមួយ​វិញ។ ហើយ​ស្រីៗ ក៏​អាច​យក​ចំនុច​ទាំង​នេះ ទៅ​ពិចារណា​ឡើងវិញ បាន​ផងដែរ៖

ចុច៖ បើ​ឃើញ​បុរស​ណា​មាន​១១​ចំនុច​នេះ ស្រលាញ់​​ចុះ​មិន​ខុស​ទេ

១.​ មាន​ភាព​វ័យ​ឆ្លាត

​ជា​នារីម្នាក់​ ដែល​យល់​ការណ៍​ច្បាស់​លាស់ ឆ្លាត​ក្នុង​ការ​ទទួល​យក​នូវ​អ្វី​ថ្មី​ៗ​។

២. ផ្តោត​សំខាន់​លើ​ភាព​ស្មោះ​ត្រង់

ជា​នារី​ម្នាក់ ដែល​មិន​ចេះ​លាក់​ពុត ហើយ​និយាយ​អ្វី​តាម​ត្រង់។

៣. មាន​សុទិដ្ឋិនិយម

​ជា​មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​ភាព​រីករាយ ហើយ​គិត​អ្វី​ល្អ​ៗ ពី​ជីវិត​។ និយាយ​រួម នាង​គឺ​ជា​មនុស្ស ដែល​មិន​រអ៊ូរ​រទាំ​ ជាមួយ​នឹង​អ្វី​ដែល​នាង​កំពុង​ជួប​ប្រទះ​នោះ​ទេ។

៤. ព្យាយាម​សម្រុះ​សម្រួល​គ្នា

​នាង​មិន​ចង់​បង្កើត​ជម្លោះ​នោះ​ទេ នាង​នឹង​ព្យាយាម​ផ្សះផ្សារ ដើម្បី​ឲ្យ​ជីវិត​ស្នេហា ប្រកដ​ដោយ​អត្ថន័យ​ផ្អែមល្ហែម​។

៥. ចូល​ចិត្ត​ធ្វើ​ឲ្យ​គេ​សើច

ត្បិត​តែ​នា​ងមិន​មែន​ជា​អ្នក​កំប្លែង​មែន ប៉ុន្តែ​នាង​ចង់​ឃើញ​អ្នក​មាន​ក្តី​សុខ។ នាង​បាន​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​សើច ពេល​អ្នក​នៅ​ជាមួយ​នាង។ លើស​ពី​នេះ នាង​ក៏​តែង​តែ​សើច និង​ញញឹម​ ដាក់​អ្នក​ ដើម្បី​ជា​កម្លាំង​ចិត្ត​ផង​ដែរ​។

៦. មាន​ចិត្ត​ទូលាយ

នាង​មិន​សូវ​ចេះ​ប្រចណ្ឌ​ច្រើន ហើយ​ក៏​មិន​បំបិទ​សិទ្ធិ​របស់​អ្នក​នោះ​ដែរ។

៧. មាន​គោលដៅ​ច្បាស់​លាស់

នាង​បាន​រៀបគម្រោង​សម្រាប់​ជីវិត និង​ការងារ​របស់​នាង បាន​យ៉ាង​ច្បាស់​លាស់។

៨. មិន​មាន​បញ្ហា​ជាមួយ​គ្រួសារ

ទំនាក់​ទំនង​ រវាង​នាង​ជាមួយ​នឹងគ្រួសារ​របស់​នាង មាន​ការ​ចុះ​សម្រុង​គ្នា​ល្អ​។

៩. មាន​ចិត្ត​ល្អ

ចេះ​ចែក​រំលែក ព្រម​ទាំង​មាន​ចិត្ត​មេត្តា ចំពោះ​មិត្តភក្តិ ក្រុម​គ្រួសារ និង​អ្នក​ដទៃ​ទៀត​។ នាង​នឹង​ព្យាយាម​ ជួយ​ពួក​គេ ឲ្យ​អស់​ចិត្ត​។

១០. ព្យាយាម​រម្ងាប់​អារម្មណ៍​របស់​ដៃ​គូ​

នាង​មាន​ភាព​ចាស់​ទុំ មិន​ចាក់​សាំង​លើ​ភ្លើង​ដែល​កំពុង​ឆេះ។ នាង​តែងតែ​ព្យាយាម​ផ្សះផ្សារ​ ជាមួយ​អ្នក​ជានិច្ច​។

១១. ឡិក​ឡក់​ខ្លះ​ៗ

ពេល​ខ្លះ នាង​ក៏​បង្ហាញ​ចរឹត​ឡិក​ឡក់ ឬ ធ្វើ​ឬក​ឡប់ៗ ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយ​ ដល់​អ្នក។

១២. មាន​ទំនាក់​ទំនង​ល្អ ជាមួយ​មិត្តភក្តិ

ក្រៅ​ពី​ក្រុមគ្រួសារ នាង​ក៏​ជា​មនុស្ស​ម្នាក់ ដែល​មាន​ទំនាក់​ទំនង​ល្អ គួរ​ជាទីរាប់​អាន ពី​សំណាក់​មិត្តភក្តិ​គ្រប់​គ្នា​ផង​ដែរ។

១៣. ចេះ​លើក​លែង​ទោស

នាង​យល់​ថា មនុស្ស​ណា​ក៏​ចេះ​ធ្វើ​ខុស​ដែរ។ ដូច្នេះ នាង​ព្យាយាម​លើកលែង​ទោស ជា​ជាង​សម្ងំ​ចាប់​កំហុស​វិញ។

១៤. មិន​ប្រកាន់​​រឿង​ចាស់

 មិន​ថា​អ្នក​ធ្លាប់​មាន​ស្នេហាបែក​បាក់ ឬ អ្នក​ធ្លាប់​បាន​ប្រព្រឹតិ្ត​ខុស​អ្វី​យ៉ាងណា​ពីមុន​មក​នោះ​ទេ នាង​មិន​ខ្វល់ ហើយ​គិត​តែ​សាង​បច្ចុប្បន្នកាល​ដ៏ល្អ​ជាមួយ​អ្នក៕

ចុចអាន៖ បើ​មិន​ចេះ​ធ្វើ​រឿង​ទាំង​នេះ ប្រយ័ត្ន​បុរស​ល្អៗ​​​របូត​ចេញ​​ពី​ដៃ​បាត់​

ប្រភព៖ tapoos អត្ថបទ៖ ភារី