បបូរមាត់នឹងទន់រលោងគួរឱ្យចង់ថើបបើអ្នកអនុវត្តវិធីទាំងនេះ

  • 2017-07-13 00:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បបូរ​មាត់​គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ ដែល​ជួយ​បង្កើន​សម្រស់​និង​ភាព​ទាក់​ទាញ​ទ្វេ​ដង​នៅ​លើ​ផ្ទៃ​មុខ​របស់​យើង​។ ​ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ប្រហែល​តែង​តែ​ជួប​ប្រទះ​ជាមួយ​បញ្ហា​បបូរ​មាត់​ប្រេះ​ជា​ប្រចាំ​ អ៊ីចឹង​តើ​គួរ​មាន​វិធី​អ្វី​ខ្លះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​?

១. ប្រើ ​Scrub ​ធម្មជាតិ​៖ លាយ​ទឹក​ឃ្មុំ ​ស្ករស ​និង​ប្រេង​អូលីវ ​បញ្ចូល​គ្នា​រួច​យក​មក​លាប​លើ​បបូរ​មាត់​ បន្ទាប់​មក​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។

២. ប្រើ​ក្រមួន​លាប​មាត់​៖ គួរ​ជ្រើស​រើស​ក្រមួន​ណា​ដែល​ផ្សំ​ពី​ធម្មជាតិ​សុទ្ធ​។

៣. ផឹក​ទឹក​ឱ្យ​បាន​ច្រើន​៖ ការ​ផឹក​ទឹ​កជួយ​ធ្វើ​ឱ្យ​បបូរ​មាត់​អ្នក​មាន​សំណើម​។

៤. កុំ​ឧស្សាហ៍​លិទ្ធ​បបូរ​មាត់​៖ អ្នក​គិត​ថា​ទឹក​មាត់​ធ្វើ​ឱ្យ​បបូរ​មាត់​មាន​សំណើម ​ប៉ុន្តែ​ការ​ពិត​វា​ធ្វើ​ឱ្យ​បបូរ​មាត់​កាន់​តែ​ស្ងួត​ទៅ​វិញ​ទេ​៕

ប្រភព៖ gurl ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា