ហេតុផលដែលមនុស្សស្រីមានសម្រស់ទាក់ទាញបែរជាពិបាករកសង្សារ

  • 2017-07-10 10:37:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្នត់​គំនិត​របស់​មនុស្ស​ស្រី​ភាគ​ច្រើន​តែង​តែ​គិត​ថា​ នៅ​ពេល​ដែល​ពួក​គេ​មាន​សម្រស់​ស្អាត​និង​មាន​ភាព​ទាក់​ទាញ​គឺ​មិន​ចាំ​បាច់​បារម្ភ​ខ្លាច​អត់​អ្នក​ស្រឡាញ់​ទេ​។ ប៉ុន្តែ​ការ​គិត​បែប​នេះ​អាច​នឹង​ផ្ទុយ​ស្រលះ​ ព្រោះ​ពេល​ខ្លះ​មនុស្ស​ស្រី​ដែល​មាន​ភាព​ទាក់​ទាញ​ទៅ​វិញ​ទេ​ដែល​ជា​មនុស្ស​ពិបាក​រក​សង្សារ​ដោយ​សារ​តែ​ហេតុ​ផល​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖

១. មាន​ជម្រើស​ច្រើន​៖ ប្រាកដ​ណាស់​នៅ​ពេល​ដែល​ពួក​គេ​ជា​មនុស្ស​ស្រី​ទាក់​ទាញ ​នោះ​ពួក​គេ​នឹង​មាន​អ្នក​តាម​ស្រឡាញ់​និង​ចាប់​អារម្មណ៍​ច្រើន​។ ចំនុច​នេះ​ធ្វើ​ឱ្យ​គេ​បាត់​បង់​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ដោយ​សារ​តែ​មាន​ជម្រើស​ច្រើន​ពេក​។

រូបតំណាង

**២. ត្រូវ​លះ​បង់​មិត្តភាព​៖** មនុស្ស​ស្រី​ដែល​មាន​ភាព​លេច​ធ្លោ​ខ្លាំង​ តែង​តែ​មិន​សូវ​មាន​មិត្តភក្តិ​រាប់​អាន​ច្រើន​ទេ​ព្រោះ​ពួក​គេ​អាច​នឹង​មាន​ការ​ច្រណែន​។

៣. ត្រូវ​គេ​រិះគន់​៖ ងាយ​នឹង​ទទួល​ការ​រិះ​គន់​ពី​អ្នក​ដទៃ​តាម​រយៈ​ភាព​ទាក់​ទាញ​ពី​ធម្មជាតិ​របស់​ខ្លួន​។

៤. មនុស្ស​ប្រុស​ស្រឡាញ់​តែ​ខ្លួន​ប្រាណ​៖ នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​ប្រុស​ៗ​ មនុស្ស​ស្រី​ដែល​មាន​ភាព​ទាក់​ទាញ​ដូច្នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ត្រឹម​តែ​ជា​ការ​កម្សាន្តប៉ុណ្ណោះ ​បើ​ទោះ​បី​នាង​ជា​មនុស្ស​ត្រឹម​ត្រូវ​យ៉ាង​ណា​ក៏​ដោយ​។

៥. ពិបាក​ស្មាន​ជម្រៅ​ចិត្ត​អ្នក​ដទៃ​៖ ច្បាស់​ណាស់​នៅ​ពេល​អ្នក​ពិចារណា​ទៅ​លើ​មនុស្ស​ច្រើន​ប្រភេទ​ពេក ​វា​នឹង​ទៅ​ជា​ច្រលូក​ច្រលំ​គ្នា​បែង​ចែក​ពី​ទង្វើ​និង​ជម្រៅ​ចិត្ត​របស់​អ្នក​ដទៃ​មិន​ដាច់​​៕

ប្រភព៖ relrules ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា