ប្ដីប្រពន្ធមានប្រាក់ខែ ៥០០ឡើង ចង់បង់រំលស់ផ្ទះ ត្រូវដឹងអ្វីខ្លះ?
- 2017-06-30 02:14:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដីប្រពន្ធមានប្រាក់ខែ ៥០០ឡើង ចង់បង់រំលស់ផ្ទះ ត្រូវដឹងអ្វីខ្លះ?
តម្រូវការលំនៅឋានសម្រាប់ប្រជាជនពេញកម្លាំងនៅកម្ពុជា បានកើនឡើងជាលំដាប់ ខណៈដែលលំនៅឋាននៅទីប្រជុំជនហាក់មានតម្លៃខ្ពស់ ហួសពីសមត្ថភាពរបស់បុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុនអាចមានលទ្ធភាពទិញបាន។
យ៉ាងណាមិញ តាមប្រសាសន៍អ្នកជំនាញអចលទ្រព្យបានអះអាងថា ប្រជាជនខ្មែរភាគច្រើន មិនមានលទ្ធភាពទិញផ្ទះដោយប្រើលុយទាំងដុលបានទេ ហេតុនេះ ជម្រើសដែលល្អបំផុតសម្រាប់ពួកគាត់ គឺការទិញដោយបង់រំលស់។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong បានណែនាំពីតិចនិកទិញផ្ទះ សម្រាប់ប្ដីប្រពន្ធមានប្រាក់ខែ ៥០០ដុល្លារឡើង។ លោកថា៖ «គ្រប់ស្ថាប័នធនាគារនៅកម្ពុជានាពេលបច្ចុប្បន្នបានបង្កើតកម្ចីឥណទានសម្រាប់ទិញផ្ទះ ដល់គ្រួសារថ្មីថ្មោង ដូច្នេះ បើគូសា្វមី ភរិយា ក្នុងម្នាក់មានប្រាក់ចំណូលជាប្រចាំចាប់ពី ៥០០ដុល្លារ សរុបចូលគ្នាប្រមាណ ១ពាន់ដុល្លារឡើង មានន័យថាគាត់អាចលទ្ធភាពក្នុងការសងត្រលប់ដល់ធនាគារ»។
លោកបន្តថា៖ « ប៉ុន្តែមុនធនាគារផ្ដល់ប្រាក់កម្ចីនោះ លោកអ្នកចាំបាច់ត្រូវមាន ទី១ លិខិតបញ្ជាក់ប្រាក់ចំណូលឲ្យបានច្បាស់លាស់ ទី២ ប័ណ្ណមូលដ្ឋាន ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ជាដើម ទី៣. លិខិតបញ្ជាក់ទីកន្លែងស្នាក់នៅ ទី៤. អ្នកធានា។ ដោយឡែកវិញ ធនាគារនឹងធ្វើការសិក្សាទៅលើលទ្ធភាពនៃការសងត្រលប់របស់លោកអ្នក ដែលជាទូទៅលទ្ធភាពនៃការទូទាត់សងមកធនាគារ គឺប្រមាណ ៣៥% ទៅ ៥០% នៃប្រាក់ចំណូលសរុប»៕