​​មើល​វីដេអូ​នេះ​ទើប​ដឹង​ថា​ ជីវិត​កូន​ស្រី​សម័យ​មុន​លំបាក​យ៉ាង​ណា

  • 2017-06-29 04:08:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វីដេអូ​អម​ដោយ​ចម្រៀង​ដ៏​សែន​មានន័យ ​របស់​ក្រុមហ៊ុន​សិង្ហបុរី NTUC Income ដែល​បង្ហាញ​ពី​ការ​ណែនាំ​​របស់​ម្តាយ​ទៅ​លើ​កូន​ស្រី នៅ​តែ​មាន​ភាព​ទាក់ទា​ញ​លើ​បណ្តាញ​សង្គម​។ ក្នុង​វីដេអូ​នោះ បាន​បង្ហាញ​ថា​ពី​មុន​ ក្មេង​ស្រី ត្រូវ​បាន​រឹត​ត្បិត​មិន​ឲ្យ​ធ្វើ​អ្វី​ដែ​ល​នាង​ចង់​ធ្វើ​​ ព្រោះ​តែ​ម្តាយ​ចង់​ឲ្យ​ពួកគេ​ក្លាយ​ជា​កូន​ស្រី​ល្អ ប្រពន្ធ​ល្អ និង​ម្តាយ​ល្អ ទៅ​ថ្ងៃ​អនាគត​។

ពេល​នៅ​ក្មេង​ នាង​ត្រូវ​អង្គុយ​បង្រួម​ជង្គង់ មិន​អាច​កន្ធែក​បាន ត្រូវ​ជួយ​ការងារ​ផ្ទះ គោរព​និង​ឱ្យ​តម្លៃ​បុរស​នៅ​ក្នុង​ផ្ទះ ​ទើប​ហៅ​កូន​ស្រី​គ្រប់​លក្ខណ៍​។ ដល់​ពេល​អាយុ​២០​ឆ្នាំ មិន​អាច​ញ៉ាំ​អ្វី​តាម​ចិត្ត​ចង់​បាន ព្រោះ​ខ្លាច​រាង​ធាត់​ ហើយ​ជិត​ដល់​៣០​ឆ្នាំ​ត្រូវ​គេ​ថា​ ជិត​ដល់​ពេល​​ហួស​ដឺឡេ ត្រូវ​រៀបការ​ឱ្យ​ឆាប់​។ ពេល​រៀបការ​រួច​ មាន​កូន​ត្រូវ​ធ្វើការ​ខាង​ក្រៅ​ផង ការ​ងារ​ផ្ទះ​ផង និង​មើល​ថែ​កូន​និង​ប្ដី​ផង ទើប​ហៅ​ប្រពន្ធ​ល្អ​។

ប៉ុន្តែ​មក​ដល់​សម័យ​ឥឡូវ​ ផ្នត់​គំនិត​នេះ​ត្រូវ​បាន​ផ្លាស់​ប្តូរ ហើយ​ក្មេង​ស្រី​ក៏​គួរ​តែ​ធ្វើ​អ្វី​ដែល​គេ​ចង់​ធ្វើ មាន​សិទ្ធិ​ដូច​បុរស​ដែរ​ ដូច​ក្មេង​ស្រី​ដែល​ធ្លាប់​រស់នៅ​ក្នុង​បរិបទ​ដ៏​ចង្អៀត​ចង្អល់​កាល​ពី​នៅ​ក្មេង ពេល​នេះ​នាង​អាយុ​៤០​ហើយ នាង​មិន​បាន​ប្រើ​វិធីសាស្ត្រ​ចាស់​បុរាណ​ដែល​ម្ដាយ​នាង​ធ្លាប់​ធ្វើ​ពី​មុន​ឡើយ​។

ចុចអាន៖ ​​ម្តាយ​​ឪពុក​​លែងលះ​គ្នា កូនៗ​ជៀស​មិន​ផុត​ពី​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត ៦ យ៉ាងនេះ

សម័យ​នេះ​ក៏​អាច​នៅ​មាន​ឪពុក​ម្ដាយ​ខ្លះ​ប្រកាន់​ការ​អប់រំ​ ទូន្មាន​កូន​ស្រី​តាម​បែប​រឹតត្បិត​បែប​នេះ​នៅ​ឡើយ ប៉ុន្តែ​ពេល​វេលា​ប្រែ​ប្រួល ហើយ​មនុស្ស​ក៏​ប្រែ​ប្រួល​ការ​គិត​ដូច​គ្នា​!​

ប្រភព៖ theasianparent

ប្រែសម្រួល៖ ភារី

អត្ថបទពេញនិយម