​​ម្តាយ​​ឪពុក​​លែងលះ​គ្នា កូនៗ​ជៀស​មិន​ផុត​ពី​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត ៦ យ៉ាងនេះ

  • 2017-06-27 02:31:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ដែល​មាន​ការ​បែក​បាក់​ក្នុង​គ្រួសារ ​ម្តាយ​ឪពុកត្រូវ​លែងលះ​​​គ្នា នោះ​កូនៗ​របស់​អ្នក​ ប្រាកដ​ជា​មាន​ការ​ប៉ះពាល់​ផ្លូវចិត្ត​ជាខ្លាំង។ ពួកគេ​អាច​មាន​អារម្មណ៍​យល់​ច្រឡំ ខឹង ឆេវឆាវ និង​ថែម​ទាំង​បន្ទោស​ខ្លួន​ឯង​ទៀត។ មាន​សញ្ញា ៦យ៉ាង ដែល​កំពុង​បញ្ជាក់​ថា កូនៗ​របស់​អ្នក​មាន​អារម្មណ៍​អវិជ្ជមាន​ពី​ការ​បែកគ្នា​របស់អ្នក​។

១. ​មាន​អារម្មណ៍ស្ត្រេស

កូន​ៗរបស់អ្នក​ ស្រលាញ់អ្នក​ខ្លាំងណាស់ ដូច្នេះពេល​អ្នក​បែកបាក់គ្នា ពួកគេ​នឹង​យល់ថា បាន​បាត់​បង់​ឪពុក​ម្តាយ ដែល​​ធ្វើឲ្យ​គេ​ស្ត្រេសតែម្តង។ ដើម្បីជួយ​គេ​បាន អ្នក​គួរតែ​ព្យាយាម​លួងលោម​ និ​ងប្រាប់ហេតុផល​ដល់កូនៗ ឬ​ នាំគេ​ទៅជួប​អ្នក​ជំនាញ ដើម្បី​ព្យាបាល​បញ្ហានេះ។

២. មានបញ្ហា​ផ្លូវចិត្ត​

មិន​មែន​គ្រប់​ក្មេង​ទាំងអស់ ដែល​ជួប​វិបត្តិគ្រួសារ សុទ្ធតែ​វិវត្តិ​ខ្លួនទៅ​រក​បញ្ហាផ្លូវចិត្ត​នោះទេ។ ប៉ុន្តែមាន​ក្មេង​មួយចំនួន អាច​មាន​បញ្ហានេះ តាម​រយៈការ​បញ្ចេញ​សកម្មភាព​មក​ខាងក្រៅ ដូចជា​ការ​មិន​ស្តាប់បង្គាប់ ឬ ភាព​ច្រងេង​ច្រងាង ​ឆាប់​ច្រឡោត​ខឹង​ជាដើម។

រូបតំណាង

**៣. ចងចាំការ​ឈឺចាប់ និង​ការ​ព្រួយ​បារម្ភ**

តាមការ​សិក្សា​ស្រាវជ្រាវពីសិស្ស​សកលវិទ្យាល័យ ៩៩នាក់ បាន​បង្ហាញ​ថា មាន​សិស្សជាច្រើន​ នៅតែចងចាំភាពឈឺចាប់ ពីការ​លែងលះរបស់ឪពុកម្តាយ។

៤. ​គិតថា​ខ្លួនឯង​មាន​កំហុស

យោងតាម​ទស្សនាវដ្តី​នៃ​ការលែងលះ បាន​បង្ហាញ​ថា ជា​រឿង​ធម្មតា​ទៅ​ហើយ ដែល​​ក្មេងៗ​មាន​អារម្មណ៍ថា គេ​ជាដើម​ចម​បង្កឲ្យ​មានការ​លែងលះរវាង​ឪពុក​ម្តាយ​របស់​​ពួក​គេ។ ពួកគេថែម​ទាំង​មាន​ការបារម្ភពីរឿងដែល​ក្មេងៗ​មិន​គួរខ្វល់ ដូចជា​ភ័យ​ខ្លាច​ឪពុកម្តាយ ឈប់​ស្រលាញ់​ទៀត​ផង។

៥. ចេះបន្ទោសអ្នក​ដទៃ

ដោយសារ​ក្មេងៗ​មិនទាន់​អាច​រៀន​ពី​របៀប​គ្រប់​គ្រង​ខ្លួន​ឯង ដូច្នេះ​គេ​ក៏​បន្ទោស​ឪពុក ឬម្តាយ​របស់ខ្លួន ថា​ជា​មូលហេតុដែល​ធ្វើ​ឲ្យ​គ្រួសារ​គ្មាន​សុភមង្គល។

៦. សង្ឃឹមថាអ្នក​នឹង​ត្រលប់មក​ត្រូវគ្នាវិញ

ទោះបីជាអ្នក​ដឹងថា ជីវិតអាពាហ៍ពិពាហ៍របស់អ្នក​មិន​ចុះសម្រុងគ្នា ប៉ុន្តែ​កូនៗ​របស់​អ្នក​ នៅតែសង្ឃឹម​ថា អ្នក​ទាំងពីរនឹង​ត្រូវគ្នា​ឡើង​វិញ។ ដូចនេះ អ្នក​គួរតែប្រាប់​ពី​មូលហេតុ​នៃ​ការ​លែងលះ​នោះ ដើម្បី​ឲ្យ​កូនៗ​យល់​ច្បាស់​ថា ឪពុក​ម្តាយ​គេមិន​អាច​នៅ​ជាមួយគ្នា​វិញ​បាន​ទេ។

  ការ​លែងលះ​គ្នា មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះទេ ជា​ពិសេស​គឺ​នៅ​ពេល​ដែល​អ្នក​មានកូន។ អញ្ចឹង​ហើយ អ្នក​គួរ​តែ​ស្វែង​យល់​ពី​អារម្មណ៍ និង​ការគិត​រប​ស់ពួកគេ ដើម្បី​ឲ្យ​ដឹងថា​ត្រូវ​ជួយ​ពួកគេ​យ៉ាងណា៕

 

ប្រភព៖ familyshare ប្រែ​សម្រួលៈ ភារី

អត្ថបទពេញនិយម