ហេតុផល​សំខាន់​ៗ ដែល​ធ្វើឲ្យ​មនុស្ស​ស្រី​ឃ្លាន​មិន​ឈប់ រហូត​បណ្ដាល​ឲ្យ​ធាត់

  • 2017-06-20 10:08:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហេតុអ្វី​បាន​ជា​មនុស្ស​ស្រី​ឃ្លាន​មិន​ឈប់​បែប​នេះ? នេះ​គឺ​ព្រោះ​តែ​ភាព​ស្មុគស្មាញ និង​ហេតុផល​ជាច្រើន​ទៀត។ បើ​ចង់​ដឹង​កាន់តែ​លម្អិត សូម​អាន​ចម្លើយ​នៅ​ខាងក្រោម​នេះ៖

១.មកពី​អផ្សុក

សម្រាប់​អ្នក​ដែល​អផ្សុក​គ្មាន​ការងារ​ធ្វើ , គ្មាន​ការ​សិក្សា ឬ​មិន​មាន​របររកស៊ី​អ្វី​នោះ គឺ​ដឹង​តែ​ញ៉ាំ​មួយ​មុខ​ប៉ុណ្ណោះ។ ហេតុផល​នេះ​ហើយ​ទើប​បណ្ដាល​ឲ្យ​យើង​ញ៉ាំ​រហូត​ធ្លាក់​ខ្លួន​ទៅ​ជា​ស្រី​ធាត់។

រូបតំណាង

**២.ក្រៀមក្រំ ឬ​ឯកោ**

នេះ​ក៏​ជា​កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​ឃ្លាន ហើយ​ក៏​ធាត់​ដែរ ព្រោះ​ពេល​យើង​មិន​បាន​ចេញ​ទៅ​ណា ដោយ​អង្គុយ​តែ​ក្នុង​បន្ទប់ នោះ​អ្វី​ដែល​នឹកឃើញ​គឺមាន​តែ​ការ​ញ៉ាំ​តែ​មុខ​គត់។

៣.ស្រ្តេស

នេះ​ជា​បញ្ហា​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​មនុស្ស​ស្រី។ កាលណា​យើង​កាន់តែ​ស្រ្តេស នោះ​កាន់តែ​ឃ្លាន ហើយ​ក៏​កាន់តែ​ធាត់​ខ្លាំង​ដែរ។

៤.មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក

នារី​ៗ​ខ្លះ ព្រោះតែ​ខ្លាច​ធាត់​ទើប​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក តែ​នោះ​ជា​រឿង​ខុស​ឆ្គង​ទៅ​វិញ​ទេ។

៥.ការ​មិន​ទទួល​ទាន​ប្រូតេអ៊ីន

ប្រសិនបើ​រាងកាយ​ស្រ្តី​មិន​ទទួល​បាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​ទេ នោះ​ហើយ​គឺជា​មូលហេតុ​ដែល​ធ្វើឲ្យ​ធាត់។ តែ​បើ​​ញ៉ាំ​អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន​ នោះ​ធ្វើឲ្យ​យើង​មិន​ងាយ​ឃ្លាន។

៦.គេង​មិន​បាន​ឆ្អែត

ការ​គេង​មិន​ឆ្អែត​ធ្វើឲ្យ​រាងកាយ​ចុះ​អន់ថយ ហើយ​ដើម្បី​បំពេញ​ការ​ខ្វះខាត​នេះ យើង​បែរ​ជា​ជ្រើស​យក​ការ​ទទួល​ទាន​ឲ្យ​ច្រើន​ជំនួស​វិញ។

រូបតំណាង

៧.គ្មាន​សកម្មភាព​អ្វី​សោះ

ត្រង់​ចំណុច​នេះ​ចង​បញ្ជាក់​ពី​ការ​ខ្វះ​លំហាត់​ប្រាណ ទើប​ខ្លាញ់​អាច​ប្រមូល​ផ្ដុំ​នៅ​មួយ​កន្លែង​បាន ជាពិសេស​​ក្បាលពោះ, គូទ,ដើមដៃ,ភ្លៅ និង​កន្លែង​ផ្សេង​ៗ​ទៀត៕

ចុចអាន៖មនុស្ស​ស្រី​ស្បែក​ស្អាត​ៗ គេ​តែង​មាន​ទម្លាប់​ទាំង ៤ នេះ

ប្រភព៖ thelist ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម