ល្បិច​​ងាយ​មួយ​ដើម្បី​ទុក​ផ្កា​ឲ្យ​នៅ​ស្រស់​ស្អាត​បាន​យូរ

  • 2017-06-20 03:51:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​គ្រប់​គ្នា​នរណា​ដែល​មិន​ស្រឡាញ់​ផ្កា​នោះ? វា​ស្រស់​ស្អាត​ហើយ​​​យើង​តែង​ចង់​ទុក​វា​ឲ្យ​​នៅ​ស្រស់​បាន​យូរ​តាម​ដែល​អាច​ធ្វើ​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​ល្បិច​ងាយ​មួយ​ដែល​អាច​អនុវត្ត​បាន​ដើម្បី​​ឲ្យ​ផ្កា​នៅ​ស្អាត​បាន​​យូរ​៖ ​

១. ជំហាន​ទី​១៖ ត្រូវ​ដក​ផ្កា​ចេញ​ពី​ថូ​សិន​។

២. ជំហាន​ទី​២៖ ​បាញ់​ Spray ​បាញ់​សក់​ទៅ​លើ​ផ្កា​នោះ​ តែ​កុំ​បាញ់​ជិត​ពេក​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ផ្កា​ខូច​បាន។

៣. ជំហាន​ទី​៣៖ កាន់​ផ្កា​បញ្ច្រាស​រហូត​ដល់​ទឹក​ Spray​ ស្ងួត។

៤. ជំហាន​ទី​៤៖ ដាក់​ផ្កា​ចូល​ក្នុង​ថូ​វិញ​ជា​ការ​ស្រេច។ ​​អ្នក​អាច​បាច់​ Spray បែប​នេះ​ ៣-៤​ ថ្ងៃ​ក្រោយ​ទៀត​បាន៕

ប្រភព៖ ehow ប្រែ​សម្រួល៖ Chhai Yarith