មូលហេតុ​ដែល​ស្រីៗ​មិន​គួរ Follow អតីត​សង្សារ​តាម Social Media

  • 2017-06-20 03:42:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មូលហេតុ​ដែល​ស្រី​ៗ​មិន​គួរ​នៅ​តាមដាន​រាល់​សកម្មភាព​អតីត​មិត្ត​ប្រុស​នៅ​តាម​បណ្ដាញ​សង្គមដូចជា Facebook ឬ Instagram នោះ​ព្រោះ​រឿង ៦ យ៉ាង​ខាងក្រោម​​នេះ៖

១.យើង​នៅ​តែ​ឃើញ​មុខ​គេ៖ បែក​ផ្លូវ​គ្នា​ហើយ​ដូចនេះ​ទាំង Facebook ,Instagram និង Line គួរ​តែ​ផ្ដាច់​ពី​គ្នា​ដែរ ដើម្បី​កុំឲ្យ​យើង​នៅ​នឹកនា​ដល់​គេ​ពេល​ឃើញ​រូបភាព។

២.យើង​នឹង​មិន​ឈឺចិត្ត​បើ​គេ​ឃើញ​គេ​មាន​អ្នក​ថ្មី៖ នៅ​ពេល​ដែល​គេ​មាន​ស្នេហា​ថ្មី អតីត​មិត្ត​ប្រុស​យើង​ក៏​នឹង​បង្ហោះ​រូបភាព ឬ​សំណេរ​ផ្សេង​ៗ​របស់​ទាក់ទង​នឹង​អ្នក​ថ្មី​គេ​នៅ​តាម​បណ្ដាញ​សង្គម​ដែរ។ ពេល​ឃើញ យើង​នឹង​ឈឺចាប់​ព្រោះ​គេ​សាជាថ្មី។ ចឹង​ហើយ​បាន​ជា​យើង​មិន​គួរ​ជា Friend នឹង​គ្នា​តាមSocial Media ទេ។

៣.មិន​ចាំបាច់​គិត​អ្វី​ច្រើន​មុន​បង្ហោះ​អ្វី​មួយ៖ បើ​បែក​គ្នា​បែប​តែ​នៅ​លើ Facebook ជា friend នឹង​គ្នា​នៅ​ឡើយ ហើយ​យើង​ចង់​ផុស​រូបភាព ឬ status អ្វី​មួយ​គិត​វែងឆ្ងាយ​ខ្លាំង​ណាស់ ព្រោះ​ខ្លាច​គេ​គិត​ថា​យើង​កំពុង​បញ្ឈឺ​គេ។ តែ​បើ​យើង unfriend គេ​ចោល​ហើយ​នោះ គ្មាន​អ្វី​ត្រូវ​គិត​ទៀត​ឡើយ។

៤.យើង​អាច​ជៀសវាង​ពី​ការ​សម្រេចចិត្ត​មិន​ល្អ៖ ពេល​យើង​បែក​គ្នា ហើយ Facebook ឬ Line ពួក​យើង​នៅតែ​អាច​ទាក់ទង​គ្នា​បាន​ទៀត​នោះ យើង​អាច​ទោរទន់​ចិត្ត​ដោយសារ​តែ​គេ​ឆាត​មក​រំលឹក​អនុស្សាវរីយ​ចាស់​ៗ​បាន។

៥.មិន​ខាត​ពេល៖ យក​ល្អ​ពេល​បែកគ្នា​ភ្លាម​គួរតែ unfriend គ្នា​ភ្លែត​ដែរ​ទៅ កុំឲ្យ​គេ​មាន​ពេល​មក​តាម​អង្វរករ​ដែល​នាំ​ឲ្យ​ខាត​ពេល​យើង​នោះ​ទេ។ ម្យ៉ាង​ទៀត​សូម្បីតែ​លេខ​ទូរស័ព្ទ​ក៏​គួរតែ block ចោល​ដែរ​ទៅ។

៦. block Facebook ចោល​ទៅ ដើម្បី​ឲ្យ​គេ​គិត​ថា យើង​ពិតជា​មិន​ធម្មតា៖ ធ្វើ​បែប​នេះ អតីត​សង្សារ​ពិតជា​គិត​ថា​យើង​ចិត្ត​ដាច់ និង​មិន​​អាច​ត្រូវ​គ្នា​វិញ​បាន​ទេ៕

ចុចអាន៖៧ ចំណុច​អាចបញ្ជាក់​ថា​អ្នក​ជា​​នារី​ដែល​​រឹង​មាំក្នុង​រឿង​ស្នេហា

ប្រភព៖ Allwomenstalk ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម