ក្រោយ​រៀបការ ស្ត្រី​តែង​ជួប​ប្រទះ​ផល​លំបាក​ទាំង​នេះ​គ្រប់​គ្នា

  • 2017-05-23 03:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​រៀបការ ស្រី​ៗ​តែង​ជួប​ប្រទះ​បញ្ហា​ជាច្រើន ​ខុស​ពេល​ដែល​នៅ​ខ្លួនមួយ ហើយ ១ ឆ្នាំ​ដំបូង​ក្រោយ​ចំណង់​អាពាហ៍ពិពាហ៍​នេះ ភាគច្រើន​ពួក​យើង​ឆ្លងកាត់​រឿងរ៉ាវ​ទាំង ៥ ខាងក្រោម៖

.ចែករំលែក​ពេល​ផ្ទាល់ខ្លួន​ឯង​ច្រើន​ទៅ​ឲ្យ​ស្វាមី៖ ក្រោយ​រៀបការ​ហើយ​នេះ​គឺជា​រឿង​ដែល​យើង​គ្រប់គ្នា​តែងតែ​ជួបប្រទះ។ អំឡុង​ពេល​នេះ​ស្រី​ៗ​តែង​ចំណាយ​ពេល​នៅ​ជាមួយ​ស្វាមី​ច្រើន ហើយ​ពេល​ផ្ទាល់​ខ្លួន​សម្រាប់​មិត្តភ័ក្ដិ​ និង​ឪពុក​ម្ដាយ​មិន​សូវ​មាន​ដូច​ពី​មុន​ឡើយ។

រូបតំណាង

**២**.គ្មាន​ទំនាក់ទំនង​ជាមួយ​មិត្តភ័ក្ដិ​ថ្មី៖ ការ​រាប់អាន​មិត្តភ័ក្ដិ​ថ្មី​ទាំង​ប្រុស-ស្រី គឺ​សឹង​តែ​គ្មាន ព្រោះ​យើង​មិនមាន​ពេល​គ្រប់គ្រាន់​ដែល​អាច​ណាត់​ជួប​ពិភាក្សា​ ឬ​ដើរ​លេង​ជាមួយ​គ្នា​ដូច​ពេល​មិន​ទាន់​មាន​គ្រួសារ​ទេ។

.គិតគូរ​ច្រើន៖ ក្រោយ​ពេល​សាង​គ្រួសារ​ថ្មី យើង​តែង​គិតគូរ​រឿង​អនាគត​ច្រើន​ដូចជា​បញ្ហា​កូន,ផ្ទះ​សម្បែង និង​របស់​របរ​ប្រើប្រាស់​ទំនើប​ៗ​ផ្សេង​ៗ​ទៀត។

.ការ​រំពឹង​ខ្ពស់៖ បន្ទាប់ពី​រៀបការ​ហើយ មនុស្ស​ស្រី​មាន​ការ​រំពឹង​ខ្ពស់​លើ​ដៃគូ តែ​ពេល​ខ្លះ​លទ្ធផល​មិន​បាន​ដូច​អ្វី​ដែល​ចង់​បាន​ឡើយ និង​អាច​ធ្វើឲ្យ​យើង​បាក់​ទឹក​ចិត្ត​​ក៏​ថា​បាន។

.ព្យាយាម​សម្រប​ខ្លួន​តាម​ស្វាមី​ពេក៖ អាច​ថា​ជា​ការ​យក​ចិត្ត​ថ្លើម ទើប​យើង​ត្រូវ​ធ្វើអ្វី​ៗ​តាម​ចិត្ត​ដៃគូ រហូត​ដល់​ពេល​ខ្លះ​យើង​មិន​ដូច​យើង​កាលពី​នៅ​លីវ៕

រូបតំណាង

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី