ស្រលាញ់មនុស្សអត់ចិត្ត ឈឺចាប់ជាងស្រលាញ់គេម្ខាងទៅទៀត
- 2017-05-20 10:46:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់មនុស្សអត់ចិត្ត ឈឺចាប់ជាងស្រលាញ់គេម្ខាងទៅទៀត
សូម្បីតែមួយលើកក៏បាន តើអ្នកធ្លាប់គិតថាខ្ញុំជាជម្រើសទី១សម្រាប់រឿងអ្វីឬអត់ ឬខ្ញុំគ្រាន់តែជាមនុស្សម្នាក់គ្រាន់តែទុកឲ្យអ្នកបន្ធូរអារម្មណ៍ម្ដងម្កាលទេ?
ហើយខ្ញុំក៏ភ្ញាក់ពីសុបិនហើយដឹងថា តាំងពីដំបូងមកម៉្លេះអ្នកមិនមែនជាកម្មសិទ្ធិរបស់ខ្ញុំឡើយ។ នៅទីបញ្ចប់ ស្នេហាក៏គ្រាន់តែជាការធ្វើបាបផ្លូវចិត្តខ្លួនឯងតែប៉ុណ្ណោះ។ វាជាការនិយាយកុហកបើសិនជាខ្ញុំប្រាប់ថាមិនធ្លាប់មានសុភមង្គល តែវាមិនគ្រប់គ្រាន់សម្រាប់នូវអ្វីដែលខ្ញុំលះបង់នោះទេ។ ខ្ញុំធ្លាប់ឮគេនិយាយថា ស្រលាញ់មនុស្សម្នាក់ដែលអត់ចិត្ត គឺឈឺចាប់ជាងស្រលាញ់គេតែម្ខាងទៅទៀត តែមិននឹកស្មានសោះថា ខ្លួនខ្ញុំជាអ្នកធ្លាក់ក្នុងស្ថានភាពបែបនេះ។
តើអ្នកមានដែលចាត់ទុកថាខ្ញុំជាជម្រើសទី១របស់អ្នកដែរទេ។ ពិតជាអត់ទេមែនអត់? ណ្ហើយចុះ ខ្ញុំនឹងដោះដៃដើម្បីរក្សាទុកនូវអនុស្សាវរីយ៍របស់យុវភាពនេះ បើទោះបីជាឈឺចាប់ និងធ្វើឲ្យខ្ញុំអស់សង្ឃឹមក៏ដោយ។ ខ្ញុំធ្លាប់សន្យាថានឹងដោះដៃនឹងមនុស្សដែលធ្លាប់យំដើម្បីខ្ញុំ រង់ចាំខ្ញុំកណ្ដាលភ្លៀង មិនរអាផ្លូវឆ្ងាយមករកខ្ញុំទាំងយប់ពេលខ្ញុំឈឺ។ តែអ្នកក៏ជាមនុស្សធ្វើឲ្យខ្ញុំហូរទឹកភ្នែករាប់លែងបានចំនួនដង។ ដោយសារតែសម្ភារៈនិយម អ្នកភ្លេចខ្ញុំមិនដឹងជាប៉ុន្មានលើកមកហើយ។ ចុងបញ្ចប់ចង់សួរថា បើដោះដៃហើយបាត់បង់ទាំងអស់ ចុះបើនៅស្រលាញ់គ្នា នឹងទទួលបានអ្វី?