យល់សប្ដិ​ឃើញ​សង្សារ​​ចាស់​មាន​ន័យ​​ថា​ម៉េច​?

  • 2017-05-15 13:05:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​ជា​​បែក​គ្នា​ក្តី ម្តង​ម្កាល​យើង​នៅ​តែ​នឹក​សង្សារ​ចាស់ រហូត​ពេល​យល់​សប្តិ​ឃើញ​គេ​ទៀត​ក៏​មាន។ បើ​សិន​យល់​សប្តិ​បែប​ហ្នឹង​តើ​មាន​​ន័យ​ថា​ម៉េច? ខាង​ក្រោម​នេះ​គឺ​ជា​សម្រាយ​នៅ​ពេល​អ្នក​គេង​យល់សប្ដិ​ឃើញ​សង្សារ​ចាស់។

១. អ្នក​នៅ​មាន​មនោសញ្ចេតនា​ជា​មួយ​អ្នក​ចាស់

មូលហេតុ​ដែល​គេ​តែង​ប្រទះ​ឃើញ​ជាង​គេ​នៅ​ពេល​អ្នក​សុបិន​ឃើញ​សង្សារ​ចាស់​នោះ​គឺ​អ្នក​នៅ​មាន​អារម្មណ៍​ជា​មួយ​គេ បើ​ទោះ​បី​ជា​អ្នក​ទាំង​២​បាន​បែក​គ្នា​ទៅ​ហើយ។ យ៉ាងណាក៏ដោយ អ្នក​មាន​អារម្មណ៍​ជា​មួយ​គេ មិន​មែន​មាន​​ន័យ​ថា អ្នក​ចង់​នៅ​ក្បែរ​គេ​នោះ​ឡើយ។

២. អ្នក​នៅ​មាន​ចម្ងល់​ចំពោះ​ចំណង​ស្នេហ៍​ចាស់

អ្នក​នៅ​បន្ត​សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​បាន​យើង​បែក​គ្នា? ឧទាហរណ៍​បើ​យើង​ប្រើ​វិធី​ដោះ​ស្រាយ​បញ្ហា​ផ្សេង​នៅ​ថ្ងៃ​បែក​គ្នា​នោះ តើ​លទ្ធផល​នឹង​ខុស​ឥលូវ​ឬ​អត់? នៅ​ពេល​ដែល​ស្នេហា​មួយ​បញ្ចប់​ទៅ​ដោយ​មិន​ពេញ​លេញ អ្នក​នឹង​យល់សប្ដិ​ឃើញ​អ្នក​ដែល​ទាន់​សម្រាយ​បញ្ហា​ហ្នឹង​រួច។

៣. អ្នក​មាន​រកាំរកូស​ច្រើន​ជា​មួយ​សង្សារ​បច្ចុប្បន្ន

មិត្ត​ប្រុស​មិន​ធ្លាប់​ស្រែក​គំហក​ដាក់​អ្នក។ មិត្ត​ប្រុស​មុន​ជា​អ្នក​តាម​ចិត្ត​អ្នក​គ្រប់​រឿង។ មិត្ត​ប្រុស​ថ្មី​អ្នក​មិន​បាន​ធ្វើ​ល្អ​ដាក់​យើង​ដូច​អ្នក​ចាស់។ នៅ​ពេល​ដែល​រឿង​បច្ចុប្បន្ន​មិន​ដូច​បំណង យើង​នឹង​ចាប់​ផ្ដើម​គិត​ពី​ខណៈ​ពេល​ដែល​យើង​ធ្លាប់​មាន​សេចក្ដី​សុខ។

៤. អ្នក​តាម​ដាន​សង្សារ​ចាស់​នៅ​លើ​បណ្ដាញ​សង្គម

បើ​សិន​ជា​អ្នក​ទាំង​២​មិន​ទាន់​ឈ្លោះ​គ្នា​ដល់​ថ្នាក់ block គ្នា​នោះ​ទេ មាន​លទ្ធភាព​ខ្ពស់​ដែល​អ្នក​​នៅ​តាម​ដាន​គេ​នៅ​លើ​បណ្ដាញ​សង្គម។ អ្នក​ចង់​ដឹង​ថា​គេ​កំពុង​នៅ​ឯណា និង​ជាមួយ​អ្នក​ណា។

៥. អ្នក​មិន​ពេញ​ចិត្ត​នឹង​ស្នេហា​បច្ចុប្បន្ន

បើ​សិន​ជា​អ្នក​នៅ​លីវ ឬ​កំពុង​ស្ថិត​ក្នុង​ចំណង​មិត្តភាព​មួយ​តែ​មិន​ពេញ​ចិត្ត​នឹង​វា។ អារម្មណ៍​របស់​អ្នក​នឹង​ស្វែង​រក​អតីតកាល​ដោយ​ស្វ័យ​ប្រវត្តិ​ដើម្បី​បំពេញ​ភាព​ឯកោ​នោះ។

៦. អ្នក​ចាស់​ទាក់ទង​ឡើង​វិញ

អ្នក​អាច​នឹង​កំពុង​មាន​សុភមង្គល​ជាមួយ​ស្នេហា​ថ្មី តែ​សុខៗ​ស្រាប់​តែ​អ្នក​ចាស់​ទាក់ទង​មក​វិញ។ នៅ​ពេល​នោះ​ខួរ​ក្បាល​របស់​យើង នឹង​មាន​សំនួរ​រាប់​លាន​សួរ​ថា​ហេតុអ្វី​បាន​ជា​គេ​ទាក់ទង​ឡើង​វិញ​ដែល​បណ្ដាល​ឲ្យ​យើង​យល់សប្ដិ​ឃើញ​គេ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម