ចង់ឲ្យ crush ​ដឹង​ថា​យើង​លួច​ស្រលាញ់ សាក​ផ្ញើសារ ១១ ឃ្លា​នេះ​មើស៍!

  • 2017-05-04 07:56:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដឹង​ថា​ការ​លួច​ស្រលាញ់​គេ​តែ​ម្នាក់ឯង​ជា​រឿង​ពិបាក​សម្រាប់​ស្រី​ៗ ហើយបើ​ឲ្យ​ទៅ​សារភាព​ប្រាប់​គេ​តាម​ត្រង់​រឹតតែ​ពិបាក​ទៅទៀត។ ចឹង​សាក​វិធី​ផ្ញើ​សារ​ទាំង​នេះ​វិញ ទើប​អាច​ឲ្យ crush ដឹង​ខ្លួន​ថា​យើង​កំពុង​លួច​ស្រលាញ់​គេ៖

."អរុណសួស្ដី​បុរស​សង្ហារ សូម​ឲ្យ​ថ្ងៃ​នេះ​អ្នក​ជួប​តែ​សំណាង​ល្អ​ណា៎!"៖ កម្រ​មាន​ស្រី​ៗ​ហ៊ាន​សរសើរ​មនុស្ស​ប្រុស​ចំ​ៗ​ណាស់ តែ​បើ​សរសើរ​មាន​ន័យ​ថា​គេ​ជា​មនុស្ស​ពិសេស។

រូបតំណាង

**២**."អ្នក​មើល​ទៅ​សង្ហា​ណាស់ ពេល​ស្លៀក​សំលៀកបំពាក់​បែប​នេះ"៖ បើ​ស្រី​ៗ​ហ៊ាន​សរសើរ​ចំ​ៗ​បែប​នេះ​ហើយ មិន​ដឹង​ទៀត​ចប់​ហើយ!

."ធុញថប់​ណាស់ តើ​អ្នក​អាច​កំដរ​ខ្ញុំ​ដើរ​លេង​បាន​ទេ?"៖ យើង​បញ្ចេញ​ដល់​ថ្នាក់​នេះ​ហើយ បើ​គេ​ពិតជា​មិន​ដឹង​ទៀត​ជា​រឿង​ចម្លែក​ពេក​ហើយ ព្រោះ​យើង​ជា​អ្នក​បបួល​គេ​ដើរលេង​មុន​ហើយ​នោះ។

."ជូនពរ​ថ្ងៃ​ខួប​កំណើត ខ្ញុំ​សូម​ឲ្យ​ទេវតា​ជួយ​បំពេញ​បំណង​ប្រាថ្នា​របស់​អ្នក​ឲ្យ​ឆាប់​បាន​សម្រេច​ដល់​គោលដៅ"។

.”OMG អ្នក​ពិតជា​ធ្វើ​បាន​ល្អ​មែន”៖ អ្នក​ជា​ឃ្លា​ដែល​សង្សារ​ច្រើន​តែ​សរសើរ​គ្នា តែ​បើ​គេ​ត្រឹម​មនុស្ស​យើង​លួច​ស្រលាញ់ និង​​ចង់​ឲ្យ​គេ​ដឹង​ អាច​ប្រើ​ឃ្លា​នេះ​​បាន។

.”ខ្ញុំ​គិត​ពី​អ្នក​គ្រប់​ពេល​វេលា”៖ ជា​ឃ្លា​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា​យើង​ស្រលាញ់​គេ បើ​មិន​ស្រលាញ់​គឺ​មិន​គិត​ពី​គេ​គ្រប់​ពេល​បែប​នេះ​ដែរ។

.”រាត្រី​សួស្ដី​កុំ​ភ្លេច​យល់​សុបិន​ឃើញ​ខ្ញុំ​ផង​ណា”**៖ បញ្ជាក់​យ៉ាង​ច្បាស់​ថា យើង​ចង់​ក្លាយ​ជា​មនុស្ស​សំខាន់​របស់​គេ។

.”ខ្ញុំ​ចង់​ឲ្យ​អ្នក​ដឹង​ថា ខ្ញុំ​នៅ​ឈរ​ត្រង់​នេះ​ដើម្បី​ជា​កម្លាំង​ចិត្ត"**៖ បង្ហាញ​យ៉ាង​ច្បាស់​ថា​យើង​ស្រលាញ់​គេ​ប៉ុណ្ណឹង​ហើយ គេ​មិន​ដឹង​បាន​ន័យ​ថា​គេ​មិន​ស្រលាញ់​ស្រី​ៗ​ទេ។

.”មាន​តែ​អ្នក​ម្នាក់​គត់​អាច​ជួយ​ខ្ញុំ​បាន”**៖ ចង់​បញ្ជាក់​ថា​អ្នក​ផ្សេង​ក៏​ជួយ​បាន​ដែរ តែ​ចង់​ឲ្យ​មនុស្ស​តែ​ម្នាក់​គត់​ជួយ។

១០.”ប្រសិនបើ​អ្នក​មិន​ទាន់​ជួប​មនុស្ស​ស្រី​ល្អ​ជាង​ខ្ញុំ ចឹង​កុំ​ទាន់​យក​សង្សារ​អី”**៖ ចង់​បញ្ជាក់​ថា​អស់​ល្អ​ត្រឹម​យើង​នឹង​ហើយ ទៅ​រក​ណា​ទៀត។

១១.”ចង់​ទៅ​ណា​មក​ណា ប្រាប់​ជា​មុន​ផង ដើម្បី​កុំ​ឲ្យ​ខ្ញុំ​បារម្ភ”**៕

ប្រភព៖ herinterest ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម