ហេតុអ្វី​នារីខ្លះគ្មាន​ស្នេហា ទាំងអាយុ​ក៏ច្រើន ហើយរូបសម្រស់​ក៏ស្អាត​ទៀត?

  • 2017-05-04 05:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​មួយ​ចំនួន​តែង​តែ​ឆ្ងល់​ថា​ហេតុអ្វី​បាន​ជា​ខ្លួន​ឯង​មិន​មាន​សង្សារ​ដូច​គេ? មុន​នឹង​និយាយ​ គួរមើល​ចំណុច​ទាំង​នេះ​សិន បើ​ខ្លួន​ឯង​មាន​វា តើ​សម​នឹង​ឲ្យ​គេ​មក​ស្រលាញ់​យើងអត់?

១.មើល​ខ្លួន​ឯង​ជាមុន​សិន

មុន​នឹង​សួរ​សំណួរ "ហេតុអ្វី​បាន​ជា​ខ្ញុំ​គ្មាន​ស្នេហា​ដូច​គេ?” គួរ​ពិនិត្យ​មើល​ខ្លួនឯង​ជាមុន​សិន​តើ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ទទួល​យក​មនុស្ស​ម្នាក់​ទៀត​ចូល​មក​ក្នុង​ជីវិត​ឬ​នៅ? បើ​ខ្លួន​ឯង​នៅ​មានៈ,ចង្អៀតចង្អល់, មិន​ចេះ​យោគយល់ តើ​មាន​នរណា​គេ​ហ៊ាន​ចូល​មក​ក្នុង​ជីវិត​យើង។

រូបតំណាង

**២.មិន​ទាន់​មាន​គំនិត​ស៊ី​ជម្រៅ​ខ្លាំង**

បើ​យើង​មិន​ទាន់​មាន​ការ​គិត​វែងឆ្ងាយ និង​ចង់​បាន​ស្នេហា​ត្រឹម​ជា​ការ​សប្បាយ ឬ​កុំឲ្យ​អផ្សុក​ នោះ​ហើយ​ជា​មូលហេតុ​ដែល​​គ្មាន​បុរស​ណា​​ម្នាក់​ហ៊ាន​ចូល​មក​ក្នុង​ជីវិត ព្រោះ​គេ​ខ្លាច​ឈឺចាប់​នៅ​ពេល​ក្រោយ។

៣.គិត​ថា​មាន​ស្នេហា​មាន​ការ​ឈឺចាប់

ពេល​ដែល​យើង​ធ្លាប់​ឃើញ​នរណា​ម្នាក់​ឈឺចាប់​ដោយសារ​រឿង​ស្នេហា យើង​តែង​រអា​ខ្លាច​ជួប​រឿងបែប​នេះ​ដែរ ទើប​ចេះ​តែ​ធ្វើ​ហី​ៗ​មិន​ព្រម​ទទួល​យក​អ្នក​ដទៃ។ មិន​តែ​ប៉ុណ្ណោះ​យើង​តែង​គិត​ថា​មាន​ស្នេហា​ដូច​ចុះ​កិច្ចសន្យា​ជាមួយ​ការ​ឈឺចាប់។

៤.មាន​សកម្មភាព​មិន​សូវល្អ​លើ​បណ្ដាញ​សង្គម

ជា​ញឹកញាប់​យើង​តែ​មាន​សកម្មភាព​មិន​សូវ​ល្អ​ដូចជា​សរសេរ​​អាក្រក់​ៗ​ពី​ប្រុស​ៗ​ថា​សាវា ឬ​ខ្លួន​ឯង​បង្ហោះ​តែ​រូបភាព​មិន​សមរម្យ ​លើ Facebook, Instagram... ទើប​ធ្វើឲ្យ​បុរស​ៗ​មិន​ហ៊ាន​ចូល​ក្បែរ។

រូបតំណាង

៥.ធ្លាប់​បដិសេធ

បន្ទាប់ពី​បដិសេធ​គេ​ជាច្រើន​អ្នក​ហើយ​កុំ​សង្ឃឹម​ថា មាន​បុរស​ៗ​មក​តាម​សុំ​ស្នេហ៍​យើង​ទៀត។ ព្រោះ​ខ្លាចរអា​យើង​បដិសេធ​ធ្វើឲ្យ​គេ​ខ្មាស​អ្នក​ដទៃ៕

ប្រភព៖ herinterest ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម