ទម្លាប់ទាំង១០ យ៉ាងដើម្បីធ្វើឲ្យស្ត្រីមានសុខភាពល្អ និង អាយុវែង
- 2017-04-19 11:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ទាំង១០ យ៉ាងដើម្បីធ្វើឲ្យស្ត្រីមានសុខភាពល្អ និង អាយុវែង
សុខភាពល្អ ឬមិនល្អគឺអាស្រ័យទៅលើការថែទាំរបស់អ្នក បើអ្នកមានទម្លាប់ល្អនោះអ្នកនឹងទទួលបានសុខភាពល្អ និង អាយុវែង ដូច្នេះអ្នកគួរតែ៖
១. កុំញ៉ាំអាហារច្រើនពេក ៖ បើសិនជាអ្នកចង់មានសុខភាពល្អអ្នកគួរតែទម្លាប់ញ៉ាំអាហារតិចល្មមបានហើយព្រោះការញ៉ាំឆ្អែតជ្រុល ឬច្រើនពេកធ្វើឲ្យអ្នកមិនស្រួលខ្លួន និងស្រស់ស្រាយនោះទេ។
២. ធ្វើខ្លួនឲ្យរវល់ ៖ មានន័យថាអ្នកមិនគួរនៅមួយកន្លែងនោះទេ អ្នកគួរតែមានចលនាឲ្យបានច្រើនទើបល្អ។ អ្នកអាចធ្វើអ្វីក៏បានឲ្យតែរាងកាយអ្នកបញ្ចេញជាត់ពុលពីក្នុងខ្លួនបាន។
៣. មានការរួមភេទត្រឹមត្រូវ ៖ ការរួមភេទគឺជារឿងសំខាន់មួយ ដូច្នេះអ្នកត្រូវមានការរួមភេទដែលត្រឹមត្រូវគឺទៅតាមអាយុរបស់អ្នក ដើម្បីធ្វើឲ្យអ្នកមានសុភាពល្អ និង រាងកាយមាំមួន។
៤. កុំចំណាយពេលមើលលើគ្រឿងអេឡិចត្រូនិកយូរពេក ៖ ការមើលទូរទស្សន៍ ទូរស័ព្ទ ច្រើនពេកវាមិនបានជួយដល់សុខភាពអ្នកនោះទេដូច្នេះអ្នកគួរតែកាត់បន្ថយវាទើបជាការប្រសើរ។
៥. ចៀសវាងពីការត្រូវកម្ដៅថ្ងៃខ្លាំងពេក ៖ ការចៀសវាងពីការត្រូវកម្ដៅថ្ងៃខ្លាំងអាចជួយឲ្យអ្នកកាត់បន្ថយមហារីកស្បែក ការពារការធ្លាក់យារនៃស្បែក និងធ្វើឲ្យយើងមើលទៅក្មេងជាងវ័យ។
៦. ចាកចេញពីភាពស្មុគស្មាញ ៖ ពេលដែលអ្នកមានបញ្ហាផ្លូវចិត្ត ស្មុគស្មាញច្រើន នោះសុខភាពអ្នកក៏មិនល្អដែរ ដូច្នេះអ្នកអ្នកគួរតែព្យាយាមធ្វើចិត្តឲ្យរីករាយ និងចៀសវាងពី ភាពឯកា និង ការបាក់ទឹកចិត្ត។
៧. ការញ៉ាំស្រាក្នុងកម្រិតត្រឹមត្រូវ ៖ បើអ្នកញ៉ាំស្រាក្នុងកម្រិតមួយដែលលើសពីការទទួលយកនោះអ្នកនឹងអាចមានបញ្ហាសុខភាព ជាពិសេសទៀតអ្នកគឺជាមនុស្សស្រីដូច្នេះមិនគួរញ៉ាំស្រាច្រើននោះទេ ប៉ុន្តែបើយូរៗម្ដង និង បរិមាណតិចតួចវាគ្មានបញ្ហានោះទេ ហើយវាក៏ល្អដែរ។
៨. ញ៉ាំផ្លែឈើ និង បន្លែឲ្យបានច្រើន ៖ ផ្លែឈើ និងបន្លែល្អណាស់ចំណោះសុខភាពក៏ដូចជាសម្រស់ព្រោះវាមានវីតាមីនដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ និងធ្វើឲ្យរូបរាងស្អាត និងរឹងមាំ។
៩. ចំណាយពេលហាត់ប្រាណ ៖ អ្នកគួរតែលះបង់ពេលខ្លះក្នុងការហាត់ប្រាណ ដើម្បីឲ្យសុខភាពល្អ និង រូបរាងរឹងមាំ ហើយទប់ស្កាត់ការកើតជំងឺជាច្រើនទៀត។
១០. កុំជក់បារី ៖ ការជក់បារីគឺប៉ះពាល់ដល់សុខភាពខ្លាំងណាស់ ដូចជាសួត បំពង់ក ជាដើម ហើយវាធ្វើឲ្យអ្នកឆាប់ចាស់ទៀតផង ដូច្នេះអ្នកមិនគួរប្រើវានោះទេ។
សុខភាពគឺសំខាន់ជាងអ្វីៗទាំងអស់ព្រោះបើអ្នកឈឺទោះបីជាអ្នកចង់ធ្វើអ្វីក៏ធ្វើមិនកើតដែរ។