ម្ដាយ Lee Min Ho ស្អាត​ដូច​ក្រមុំ​១៨ ក្នុង​វ័យ​៥០​ឆ្នាំ

  • 2017-04-19 09:12:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ស្រី​កូរ៉េ Kim Sung Ryung បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ព្រើត​ជាមួយ​សម្រស់​មិន​ចេះ​ចាស់​របស់​ខ្លួន។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Dispatch របស់​កូរ៉េ​ទើប​តែ​បញ្ចេញ​រូប​ភាព​ថ្មី​ៗ​របស់​តារា​សម្ដែង Kim Sung Ryung ដែល​ជា​ម្ដាយ​របស់​តារា​សម្ដែង Lee Min Ho នៅ​ក្នុង​រឿង "The Heirs”។ ស្ថិត​ក្នុង​សំលៀក​បំពាក់​សាមញ្ញ ស្រី​ស្អាត​កើត​ឆ្នាំ​១៩៦៧ ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​សឹង​តែ​មិន​ជឿ​ថា​ខ្លួន​បាន​មាន​អាយុ​៥០​ឆ្នាំ​ហើយ។ រឹត​តែ​អស្ចារ្យ​ទៀត​នោះ គឺ​បើ​ទោះ​ជា​មាន​វ័យ​ជ្រេ​បន្តិច​មែន តែ​អតីត​បវរកញ្ញា​កូរ៉េ​ឆ្នាំ​១៩៨៨ នៅ​តែ​រក្សា​បាន​ស្លីម​មិន​ចាញ់​ក្រមុំ​ៗ​នោះ​ឡើយ៕

ប្រភព៖ Eva

ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម