ស្រឡាញ់​​ ត្រូវ​លះបង់​ឲ្យ​គេមាន​សេរី​ភាព តែ​យើង​​បែរ​ជា​ឈឺ​ចាប់​ គួរ​ធ្វើ​យ៉ាង​ណា?

  • 2017-01-19 06:37:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ឮ​​​គេ​និយាយ​ថា ​«បើ​ស្រឡាញ់​​ គួរ​តែ​ឲ្យ​គេ​មាន​សេរី​ភាព​» ទេ? ពេល​ខ្លះ​ស្រឡាញ់​គេ​ស្ទើរ​លេប​ តែ​បែរ​ជា​ឲ្យ​គេ​ទៅ​ស្រី​ផ្សេង​ ​ព្រោះ​យើង​គ្មាន​សិទ្ធ​លើ​បេះដូង​គេ។​ បើ​អញ្ចឹង​ តើ​គួរ​ម៉េច​កុំ​ឲ្យ​ឈឺ​ខ្លាំង​ពេក?​

១. ចាំ​ឲ្យ​ច្បាស់​ថា​ហេតុ​អ្វី​យើង​ធ្វើ​បែប​នោះ៖ អាច​ថា​ដើម្បី​សេចក្ដី​សុខ​របស់​គេ​ ឬ​ដើម្បី​ឲ្យ​គេ​ស្រឡាញ់​ស្រី​ផ្សេង​ដែល​សក្ដិសម​​ជាង។​ កុំ​ភ្លេច​ហេតុ​ផល​ទាំង​នេះ​ឲ្យ​សោះ​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​យើង​ឆាប់​កាត់​ចិត្ត​ និង​​មិន​ស្ដាយ​ក្រោយ​​រាល់​ពេល​​ឃើញ​គេ។​​

២. ដឹង​ថា​វា​គឺ​ជា​ការ​សម្រេច​ចិត្ត​ត្រូវ៖ បើ​យើង​ពិត​ជា​ស្រឡាញ់​ ​តែ​មិន​អាច​បាន​បេះដូង​គេ​ យើង​គួរ​តែ​ឲ្យ​គេ​​ជួប​សុភមង្គល​ពិត។​ នេះ​ជា​រឿង​ត្រឹម​ត្រូវ​ព្រោះ​ក្នុង​ជីវិត​​ មិន​មែន​គ្រប់​រឿង​សុទ្ធ​តែ​​ជោគ​ជ័យ​នោះ​ទេ​។​

៣. រក​ការ​គាំ​ទ្រ​ពី​មិត្តភ័ក្ដិ​៖ បើ​ពិបាក​ក្នុង​ខ្លួន​ពេក​ យើង​អាច​​ប្រាប់​ពី​អារម្មណ៍​នេះ​ទៅ​មិត្តភ័ក្ដិ​ ឬ គ្រួសារ​ក៏​បាន​ព្រោះ​ពួក​គេ​អាច​ផ្ដល់​ជំនួយ​ដោយចែក​​រំលែក​បទ​ពិសោធន៍​​ធ្លាប់​ឆ្លង​កាត់​កន្លង​មក។​

៤. ធ្វើ​ខ្លួន​ឯង​ឲ្យ​រវល់៖ វា​ល្អ​បំផុត​សម្រាប់​ពេល​នេះ។​ ធ្វើ​ការ​ ឬ​ចេញ​ទៅ​ក្រៅ, រក​ភាព​យន្ត​ល្អ​ៗ​មើល ​ជាមួយ​មិត្តភ័ក្ដិ​វិញ។​

៥. ឲ្យ​ពេល​ខ្លួន​ឯង​ខ្លះ៖ កុំ​គិត​ថា​យើង​មិន​អាច​ធ្វើ​បាន​។​ អ្វី​ដែល​ចាំ​បាច់​សម្រាប់​ពេល​នេះ​គឺ ពេល​វេលា​ដើម្បី​ព្យាបាល​បេះដូង​ខ្លួន​ឯង។​

៦. ទទួល​ស្គាល់​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ឯង​ ហើរយដើរ​ទៅ​មុខ​ទៀត៖ វា​នឹង​ធ្វើ​ឲ្យ​អារម្មណ៍​យើង​ស្ងប់។

​«បើ​ស្រឡាញ់​ពិត​ ត្រូវ​ឲ្យ​គេ​មាន​សេរី​ភាព» គឺ​ជា​ការពិត​​ដែល​ពិបាក​ទទួល​យក​បាន​ ប៉ុន្តែ​ដើម្បី​មនុស្ស​ដែល​យើង​ស្រឡាញ់​ វាក៏​ជា​រឿង​មួយ​មាន​តម្លៃដែរ៕

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម