វ័យមិនដល់ ៣៥ លេចចេញសញ្ញាទាំង ៥ នេះ អាចបង្ហាញថា"ចាស់មុនអាយុ"
- 2020-04-09 06:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ័យមិនដល់ ៣៥ លេចចេញសញ្ញាទាំង ៥ នេះ អាចបង្ហាញថា"ចាស់មុនអាយុ"
បើនិយាយទាក់ទងនឹងសុខភាព ម្នាក់ៗច្រើនមិនសូវបានថែទាំវាឲ្យបានខ្ជាប់ខ្ជួនឡើយ។ ពេលខ្លះ អ្នកក៏មិនសូវចាប់អារម្មណ៍នូវសញ្ញាមួយចំនួនដែលរាងកាយព្យាយាមបង្ហាញឲ្យដឹងថា អ្នកកំពុងឈានចូលសភាពចាស់ជាងវ័យហើយ។ ជាទូទៅ អ្នកនឹងសង្កេតឃើញនូវស្នាមជ្រីវជ្រួញ អាចម៍រុយ ការឡើងសរសៃជាដើម ដែលសុទ្ធសឹងចាប់ផ្ដើិមលេចឡើងនៅពេលអ្នកឈានចូលវ័យ ៣៥ ទៅ ៤០។
យ៉ាងណាមិញ បើរាងកាយរបស់អ្នកមានលេចចេញនូវសញ្ញាទាំង ៥ នេះមុនវ័យ ៣៥ ឆ្នាំ វាអាចបង្ហាញថាអ្នកកំពុងជួបនូវរឿងទាំងនេះមុនកាលកំណត់ហើយ៖
**១. ស្នាមជ្រីវជ្រួញ**
នៅពេលអ្នកមានវ័យកាន់តែច្រើន ផលិតកម្មនៃខូឡាជែនក្នុងរាងកាយ ដែលមានតួនាទីជួយឲ្យស្បែកមានសំណើម និង តឹងណែននោះក៏កាន់តែចុះអន់ថយ។ ជាលទ្ធផល វានឹងបង្ហាញស្ដែងៗនៅលើមុខ និង ផ្នែកមួយចំនួនទៀតនៃរាងកាយ។ គួរបញ្ជាក់ឲ្យដឹងថា ជាទូទៅ ទាល់តែអ្នកឈានចូលអាយុប្រមាណ ៤០ឆ្នាំ ទើបស្នាមជ្រីវជ្រួញទាំងនោះចាប់ផ្ដើមលេចចេញ។ បើអ្នកសង្កេតឃើញថាខ្លួនមានសភាពជ្រីវជ្រួញមុនវ័យ ៣៥ នោះអាចបណ្តាលមកពីអ្នកតែងទទួលនូវកម្ដៅថ្ងៃច្រើន និង ញឹកញាប់។
២. ស្នាមអុជខ្មៅ ឬ អាចម៍រុយ
ការប្រឈមទៅនឹងកម្ដៅថ្ងៃជាប្រចាំ ជាពិសេសក្នុងរយៈពេលយូរខែឆ្នាំ ជាមូលហេតុចម្បងងាយធ្វើឲ្យកើតមាននូវស្នាមអុជខ្មៅតែម្តង ជាពិសេសវាច្រើនកើតមាននៅលើផ្ទៃមុខ ខ្នងដៃ និង កំភួនដៃ ។ អ្នកជំនាញសើស្បែកបានបង្ហើបថា មូលហេតុដែលបង្កឲ្យមានអាចម៍រុយនេះ ក៏អាចរួមមាន កត្តាតំណពូជ ស្រេ្តស និង កង្វះខាតនូវជាតិវីតាមីននៅក្នុងរាងកាយផងដែរ។
៣. ស្បែកស្ងួត និង រមាស់
ជាធម្មតា ពេលអ្នកកើនអាយុ ស្បែករបស់អ្នកក៏ចាប់ផ្ដើមផ្លាស់ប្ដូរតាមនោះដែរ។ យ៉ាងណាមិញ សភាពស្បែកស្ងួត និង រមាស់ ក្នុងអាយុតិចអាចបណ្ដាលមកពីការប៉ះពាល់ផ្ទាល់នូវកម្ដៅថ្ងៃដោយគ្មានអ្វីការពារ ហើយក៏អាចមកពី អាកាសធាតុ និងបរិយាកាសជុំវិញខ្លួនផងដែរ។
៤. បញ្ហាសក់ជ្រុះ
បើអ្នកជួបប្រទះនូវបញ្ហាសក់ជ្រុះច្រើនខុសពីធម្មតា ហើយ សូម្បីតែរោមជើង រោមដៃក៏ប្រែជាស្ដើង ឬ តិចជាងមុន នោះវាជាសញ្ញាបង្ហាញពីសភាពចាស់មុនកាលកំណត់ហើយ។ លើសពីនេះ បញ្ហាសក់ស្កូវ ក៏ជាចំណុចបង្ហាញពីការឈានចូលភាពចាស់មុនអាយុផងដែរ តែគួរបញ្ជាក់ថាវាក៏អាចបណ្ដាលមកពីការប្រើជាតិគីមីច្រើនហួសកំណត់ទៅលើស្បែកក្បាលផងដែរ។
៥. ប្រអប់ដៃប្រែជាស្វិត និង ឡើងសរសៃ
សញ្ញាចុងក្រោយដែលអាចឲ្យដឹងពីភាពចាស់មុនវ័យ គឺប្រអប់ដៃឡើងសរសៃយ៉ាងច្បាស់ៗ ហើយ ដៃប្រែជាក្រៀមស្វិតលែងដូចមុន។ គួរឲ្យដឹងថា នេះមកពីការត្រូវពន្លឺថ្ងៃច្រើន ដែលងាយបំផ្លាញនូវស្រទាប់ការពារភាពតឹងណែននៃស្បែក ព្រមទាំងធ្វើឲ្យស្បែកដៃមានពណ៌មិនស្មើគ្នាជាដើម។
បើយោងតាមអ្នកជំនាញផ្នែកសើស្បែក មូលហេតុទូទៅដែលអាចបង្កឲ្យមានបញ្ហាស្បែកទាំងនេះ មុនឈានចូលវ័យ ៣៥ គឺ៖
ចុចអានបន្ត៖ តោះ មកថែស្បែកតាមរូបមន្តបិទម៉ាសធម្មជាតិ កុំឲ្យចាស់តាមពេលវេលា