២ វិធីជួយឲ្យធ្មេញស អាចធ្វើនៅផ្ទះ មិនខ្ជះខ្ជាយលុយនិងពេលវេលា
- 2020-04-01 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២ វិធីជួយឲ្យធ្មេញស អាចធ្វើនៅផ្ទះ មិនខ្ជះខ្ជាយលុយនិងពេលវេលា
ធ្មេញសស្អាតចែងចាំង ជាបំណងប្រាថ្នារបស់មនុស្សរាល់គ្នា ព្រោះវាអាចបង្កើនភាពជឿជាក់ ពេលដែលអ្នកញញឹមទៅកាន់មនុស្សជុំវិញខ្លួន ថែមទាំងបន្ថែមមន្តស្នេហ៍និងភាពទាក់ទាញផងដែរ។ ធ្មេញមិនស បណ្តាលមកពីមូលហេតុជាច្រើនដូចជា តំណពូជ (ហ្សែន) ចំណីអាហារ ការដុសសម្អាតមិនបានស្អាតល្អ ដែលជាកត្តាធ្វើឲ្យធ្មេញមានពណ៌លឿង។ ដូច្នេះហើយបានជា កញ្ញា ចង់បង្ហាញ ២វិធីងាយៗ ចំណេញច្រើន និងមានប្រសិទ្ធភាព ដែលអ្នកទាំងអស់គ្នាអាចធ្វើនៅផ្ទះបាន។
១. ម្សៅសូដានិងក្រូចឆ្មា
គ្រឿងផ្សំ :
របៀបធ្វើ :
លាយម្សៅសូដាជាមួយទឹកក្រូចឆ្មា មិនត្រូវឲ្យរាវទេ ត្រូវធ្វើឲ្យដូចថ្នាំដុសធ្មេញ បន្ទាប់មកយកកន្សែងស្អាត ជូតធ្មេញឲ្យស្ងួត រួចហើយយកវាទៅលាបលើធ្មេញដោយប្រើច្រាសដុសធ្មេញ ទុកចោល ១នាទីប៉ុណ្ណោះ ដើម្បីកុំឲ្យជាតិអាស៊ីតទៅបំផ្លាញស្រទាប់ការពាររបស់ធ្មេញ ប៉ុន្តែបើអ្នកគ្រាន់តែលាយម្សៅសូដានឹងទឹក អ្នកអាចទុកចោលបាន៣នាទី ហើយសឹមខ្ពុរមាត់ចេញនឹងទឹកធម្មតា។ វិធីនេះអ្នកអាចធ្វើ ១-២ដង ក្នុងមួយអាទិត្យ ដើម្បីកុំឲ្យខូចស្រទាប់ការពារធ្មេញ។
បញ្ជាក់ ម្សៅសូដា អាចរកទិញបាននៅផ្សារទំនើប ឬនៅតាមម៉ាតមួយចំនួន។
២. ស្រ្តប៊េរី
គ្រឿងផ្សំ :
របៀបធ្វើ :
កិនស្រ្តប៊េរីឲ្យម៉ត់ រួចលាយគ្រឿងផ្សំទាំងអស់ចូលគ្នា យកកន្សែងស្អាត ជូតធ្មេញឲ្យស្ងួត រួចហើយយកវាទៅលាបលើធ្មេញដោយប្រើច្រាសដុសធ្មេញ ទុកចោល ៥នាទី ហើយសឹមខ្ពុរមាត់ចេញនឹងទឹកធម្មតា។ វិធីនេះអ្នកអាចធ្វើ រាល់យប់ ដើម្បីបានប្រសិទ្ធភាពខ្ពស់។
ដើម្បីថែរក្សាធ្មេញឲ្យនៅតែស អ្នកត្រូវដុសសម្អាត ថែទាំឲ្យបានស្អាតល្អ មិនត្រូវផឹកកាហ្វេ ឬភេសជ្ជ:ដែលមានជាតិស្ករខ្លាំង ជក់បារី និងអាហារដាក់ជាតិពណ៌ ដែលអាចធ្វើឲ្យប៉ះពាល់សុខភាព និងពណ៌ធ្មេញផងដែរ ៕