ដើម្បី​រស់​នៅ​បាន​យូរ​ហើយ​មាន​ក្តី​សុខ​សុភមង្គល ត្រូវ​យល់​ពី​មេរៀន​ជីវិត​ ៦យ៉ាង​នេះ

  • 2020-03-10 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លុយ​អាច​រក​បាន​ប៉ុន្តែ​ក្តី​សុខ​មិន​ងាយ​រក​បាន​នោះ​ទេ​មាន​តែ​អ្នក​ខ្លួន​ឯង​ទេ​ដែល​រក​ក្តី​សុខ​ឱ្យ​ខ្លួន​ឯង​បាន។​ អ្នក​មាន​ក្តី​សុខ​សុភមង្គល​កាន់​តែ​ច្រើន​ អាយុ​របស់​អ្នក​ក៏​កាន់​តែ​វែង​ទៅ​តាម​នោះ​។ ហេតុ​នេះ​ហើយ​គួរ​តែ​ព្យាយាម​រក​ក្តី​សុខ​ឱ្យ​ខ្លួន​ឯង​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ មេរៀន​ជីវិត​ទាំង​នេះ​សុទ្ធ​សឹង​តែ​ជា​មេរៀន​ដែល​មនុស្ស​ចាស់​មាន​អាយុ​លើស​ពី​១០០ឆ្នាំ​ជា​អ្នក​ពន្យល់​ប្រាប់​។ តើ​ធ្វើ​យ៉ាង​ណា​ទើប​រស់​នៅ​បាន​យូរ​ហើយ​មាន​ក្តី​សុខ​សុភមង្គល?​

១.​ ក្តី​សុខ​គឺ​មក​ពី​អ្វី​ដែល​យើង​ធ្វើ​

ជីវិត​មាន​សុភមង្គល​មិន​មែន​ទាល់​តែ​អង្គុយ​ញញឹម​ដាក់​មនុស្ស​គ្រប់​គ្នា​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ​នោះ​ក្តី​សុខ​ច្រើន​មក​ពី​បទ​ពិសោធន៍​នៃ​ជីវិត​ អ្វី​ដែល​យើង​ជួប​ប្រទះ​និង​អ្វី​ដែល​យើង​ធ្វើ។​ យើង​អាច​បម្លែង​វា​ទៅ​ជា​សុភមង្គល​បាន​បើ​សិន​ជា​យើង​ចង់។ ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​នោះ​គឺ​ជា​សេចក្តី​សុខ​ពិត​ប្រាកដ​ហើយ។​ ត្រូវ​ចាំ​ថា​រស់​នៅ​ខ្លួន​ឯង​ជា​ខ្លួន​ឯង​ ហើយ​បង្កើត​អនុស្សាវរីយ៍​ជា​មនុស្ស​ដែល​អ្នក​ស្រលាញ់​ទាន់​នៅ​មាន​ពេល​។

២. ​ក្តី​សុខ​គឺ​មក​ពី​អំពើ​ល្អ​ និង​សុទិដ្ឋិនិយម​

នៅ​ពេល​ដែល​អ្នក​មើល​ទៅ​ពិភពលោក​ស្រស់​បំព្រង​សុភមង្គល​ក៏​មាន​ទៅ​តាម​នោះ​ដែរ។​ អ្វី​ដែល​សំខាន់​នោះ​គឺ​អ្នក​មើល​ទៅ​ពិភពលោក​និង​មនុស្ស​ជុំ​វិញ​ខ្លួន​យ៉ាង​ម៉េច។ កុំ​តាម​រក​សុភមង្គល​ អ្នក​គ្រាន់​តែ​ពេញ​ចិត្ត​នូវ​អ្វី​ដែល​អ្នក​មាន​ និង​មើល​គ្រប់​យ៉ាង​ក្នុង​ផ្លូវ​ល្អ​។

៣.​ ក្តី​សុខ​គឺ​មក​ពី​ការ​រស់​នៅ​ក្នុង​បច្ចុប្បន្ន​

អាយុ​គ្រាន់​តែ​ជា​តួលេខ​នោះ​ទេ​។ អ្នក​រស់​នៅ​ក្នុង​បច្ចុប្បន្ន​មិន​មែន​ក្នុង​អតីតកាល​ឬ​អនាគត​នោះ​ទេ​។ អតីតកាល​មិន​អាច​ផ្លាស់​ប្តូរ​ ហើយ​អនាគត​ក៏​អ្នក​មិន​អាច​មើល​ឃើញ។ ហេតុ​នេះ​ហើយ​អ្នក​ត្រូវ​រស់​នៅ​ក្នុង​បច្ចុប្បន្ន​កាល​ហើយ​រីករាយ​ជាមួយ​វា។​ កុំ​ឈឺ​ចាប់​ជាមួយ​អតីតកាល​ដែល​កន្លង​ហួស​។

៤.​ ការ​ស្រលាញ់​និង​ដៃ​គូ​ជីវិត​គឺ​សំខាន់​បំផុត​សម្រាប់​ការ​រស់​នៅ​

ការ​ជ្រើស​រើស​ដៃ​គូ​ជីវិត​ក៏​ជា​រឿង​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដែរ​ ព្រោះ​អ្នក​ត្រូវ​ចំណាយ​ពេល​ជាមួយ​គេ​ពេញ​មួយ​ជីវិត​។ ការ​សិក្សា​បាន​បង្ហាញ​ថា​ការ​រៀប​ការ​ដែល​មាន​សុភមង្គល​និង​សប្បាយ​ចិត្ត​ជា​ឱសថ​ដ៏​សក្តិសិទ្ធ​សម្រាប់​អាយុ​វែង។​ រីឯ​មនុស្ស​ដែល​ជួប​ប្រទះ​នឹង​ការ​បែក​បាក់​គ្រួសារ​ច្រើន​តែ​រស់​នៅ​ក្នុង​ទុក្ខ​សោក​ហើយ​មើល​ទៅ​គ្រប់​យ៉ាង​ក្នុង​ផ្លូវ​អាក្រក់។​ តែ​នៅ​ក្នុង​នោះ​ក៏​មាន​អ្នក​បែក​បាក់​គ្រួសារ​មួយ​ចំនួន​តូច​ដែល​សប្បាយ​ចិត្ត​និង​រីក​រាយ​គ្រប់​ពេល​ដែរ។

៥.​ រៀន​សម្រប​ខ្លួន​ដើម្បី​ជីវិត​កាន់​តែ​ប្រសើរ

ជីវិត​តែង​តែ​មាន​ឡើង​ចុះ​ បែប​នេះ​ហើយ​ទើប​ហៅ​ថា​ជីវិត។ អ្នក​ត្រូវ​រៀន​ចេះ​សម្រប​ខ្លួន​ទៅ​តាម​មជ្ឈដ្ឋាន​ជុំ​វិញ​ខ្លួន​និង​តាម​ពេល​វេលា​ដែល​អ្នក​ឆ្លង​កាត់។​ កុំ​ខ្លាច​និង​អ្វី​ដែល​ថ្មី​ ឬ​អ្វី​ដែល​អ្នក​គិត​ថា​មាន​ក្តី​សុខ​នឹង​ធ្វើ​វា។ សាក​ល្បង​គ្រប់​យ៉ាង​ទើប​អ្នក​អាច​រក​បាន​ក្តី​សុខ​ពិត​ប្រាកដ។

៦.​ តែង​តែ​រៀន​

អ្វី​ដែល​អ្នក​រៀន​នោះ​គឺ​មិន​មែន​សំដៅ​លើ​ការ​សិក្សា​នៅ​សាលា​នោះ​ទេ។ ​រៀន​ពី​អ្នក​គ្រប់​គ្នា​ និង​គ្រប់​យ៉ាង​នៅ​ជុំវិញ​ខ្លួន​អ្នក​។ ការ​រៀន​សូត្រ​ជួយ​អ្នក​យល់​ដឹង​ពី​អ្វី​ដែល​អ្នក​គ្មាន​ និង​អ្វី​ដែល​អ្នក​មិន​ដែល​ដឹង​ ហើយ​វា​ក៏​ជួយ​ឱ្យ​អ្នក​ចេះ​សម្រប​ខ្លួន​ដែរ។​ ពាក្យ​ថា​រៀន​គឺ​គ្មាន​ដែន​កំណត់​នោះ​ទេ​ អ្នក​រៀន​កាន់​តែ​ច្រើន​អ្នក​ក៏​អាច​យល់​ដល់​ពី​សុភមង្គល​កាន់​តែ​ច្រើន៕

ចុចអាន៖

ប្រភព៖ yourtango ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម