ហេតុផល​ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្អែត​ ​លែង​ចង់​ខ្វល់​ខ្វាយការ​គិត​អ្នក​ដទៃ

  • 2020-02-13 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំ​លែង​កើត​ទុក្ខ​ដោយ​សារ​ខ្លាច​អ្នក​ដទៃ ​និយាយ​ដើម​ក្រោយ​ខ្នង​ទៀត​ហើយ ​គេ​ចង់​និយាយ​អី​និយាយ​ទៅ​នោះ​ជា​សិទ្ធិ​របស់​គេ​ ជា​ខួរក្បាល​របស់​គេ​ដែល​ចង់​យក​មក​គិត។

ពេល​ខ្លះ​ពួក​គេ​មើល​ឃើញ​កំហុស​ខ្ញុំ ​ស្តី​ថា​ឲ្យ​ខ្ញុំ ​ប៉ុន្តែ​មិន​បាន​យក​ភ្នែក​ទៅ​មើល​ឃើញ​ ឬ​កែ​កំហុស​ក្នុង​ជីវិត​គេ​ទេ។ គេ​គ្រាន់​តែ​និយាយ ​តែ​មិន​បាន​មក​ផ្លាស់ប្តូរ​អី​ក្នុង​ជីវិត​ខ្ញុំ​ដូច​គ្នា។

រូបតំណាង

អ្នក​ខ្លះ​ធ្វើ​ដូច​ជា​មិន​ដឹង​ខ្យល់ ​សួរ​ជីក​ឫស​ជីក​គល់​ធ្វើ​ដូច​បារម្ភ​ពី​ខ្ញុំ​ណាស់ ​តែ​តាម​ពិត​គ្រាន់​តែ​ចង់​ដឹង​រឿង​ខ្ញុំ​ហើយ​យក​ទៅ​និយាយ​ដើម​ប្រាប់​គេ​ឯង​ត​ៗ​គ្នា។

យូរ​ៗ​ទៅ ​ខ្ញុំ​ក៏​លែង​ចង់​ជ្រលក់​ជាមួយ​គេ​អី​ច្រើន​ដែរ។ ខ្ញុំ​​មិន​មែន​សុំ​បាយ​គេ​ហូប​ទេ ​ចង់​នរណា​និយាយ​អី​ក៏​និយាយ​ទៅ ​កុំ​ឲ្យ​តែ​ពាក្យ​ទាំង​នោះ​មក​បំបាក់​ទឹក​ចិត្ត​ខ្ញុំ​ទៅ​បាន​ហើយ។

រូបតំណាង

ត​ទៅ​នេះ ​ខ្ញុំ​ក៏​មិន​ចាំបាច់​ត្រូវ​និយាយ​រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ឲ្យ​អ្នក​ណា​ដឹង​ដែរ ​មិន​ចង់​ខាត​ទឹក​មាត់​ទៅ​ពន្យល់​បកស្រាយ​ឲ្យ​គេ​ស្តាប់ ​ព្រោះ​ខ្ញុំមិន​ដឹង​ថា​អ្នក​ទាំងអស់​នោះ​មាន​បំណង​អ្វី​ពិត​ប្រាកដ​ទេ។ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា ​បើ​ពាក្យ​ដែល​គេ​ដៀមដាម​ក្រោយ​ខ្នង ​វា​ខុស​ពី​ការ​ពិត​ មិន​មែន​ជា​រឿង​របស់​ខ្ញុំ ​ដូច្នេះ​គ្មាន​ហេតុផល​អី​ដែល​ខ្ញុំ​ត្រូវ​តបត​ឡើយ៕

ចុចអាន៖១០រឿងមនុស្សភាគច្រើនយល់ច្រឡំ ដែលធ្វើឲ្យខ្លួនមានទុក្ខដល់ថ្ងៃស្លាប់

ប្រភព៖ Thelawofattraction ប្រែសម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម