៧ ចំណុច​បង្ហាញ​ថា​អ្នក​កំពុង​ប្រើ​ប្រាស់​បណ្តាញសង្គម​ច្រើន​ជ្រុល និង អាច​វិវត្ត​ទៅ​ជា​ជំងឺ​បាក់​ទឹក​ចិត្ត

  • 2020-02-06 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សព្វ​ថ្ងៃ យើង​សង្កេត​ឃើញ​ថា​ផ្នែក​បច្ចេកវិទ្យា​បាន​ក្លាយ​ទៅ​ជា​ចំណែក​មួយ​ដែល​សំខាន់​នៅ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​​របស់​មនុស្ស​ជុំ​វិញ​សកលលោក​។ ស្រប​ពេល​ដែល​​បច្ចេកវិទ្យា​កាន់​តែ​ទំនើប​ និង មាន​ភាព​ងាយ​ស្រួល ម្នាក់ៗ​កាន់​តែ​មមាញឹក​ជា​មួយ​នឹង​ការ​ប្រើ​ប្រាស់​វា។ យ៉ាង​ណា​មិញ​ ពួក​គេ​សុទ្ធ​តែ​ប្រើ​ប្រាស់​វា​ក្នុង​គោល​បំណង​ផ្សេង​គ្នា អ្នក​ខ្លះ​ប្រកប​អាជីវកម្ម​អនឡាញ​ អ្នក​ខ្លះ​ប្រើ​សម្រាប់​ទាក់​ទង​មិត្ត និង​ គ្រួសារ ឯ​អ្នក​ខ្លះ​គឺ​ចាត់​ទុក​វា​ជា​កន្លែង​បញ្ចេញ​អារម្មណ៍​ជាដើម។ ទោះ​ជា​ប្រើ​ប្រាស់​ក្នុង​គោល​បំណង​ណា​ក្តី អ្នក​មិន​គួរ​ផ្អែក​ទៅ​លើ​វា​ទាំង​ស្រុង​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​នោះ​ឡើយ។

រូបតំណាង

អ្នក​ជំនាញ​ផ្នែក​ចិត្ត​វិទ្យា​មួយ​រូប​បាន​និយាយ​ថា មនុស្ស​លោក​គ្រប់​រូប​សុទ្ធ​តែ​ត្រូវ​ការ​ការ​ពេញ​ចិត្ត​ពី​អ្នក​ដទៃ​ជុំវិញ​ខ្លួន។ លើស​ពី​នេះ​ទៀត ជាមួយ​នឹង​ភាព​រីក​ចម្រើន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទាំង​នេះ មនុស្ស​កាន់​តែ​ចំណាយ​ពេល​ច្រើន​ជាមួយ​នឹង​របស់​ទាំង​នេះ ដែល​អាច​បង្ក​ជា​បញ្ហា​ផ្នែក​ផ្លូវ​ចិត្ត​​ជា​ច្រើន​ ដោយ​មិន​ដឹង​ខ្លួន​។ គេ​សង្កេត​ឃើញ​ថា​អ្នក​ដែល​ជានិច្ចកាល​តែង​ចំណាយ​ពេល​វេលា​របស់​ខ្លួន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម រួម​មាន​ **Facebook Instagram Twitter** ជា​ដើម សុទ្ធ​សឹង​តែ​មនុស្ស​ដែល​មិន​សូវ​មាន​ពេល​វេលា​រស់​នៅ​ក្នុង​ពិភព​ខាង​ក្រៅ​ឡើយ ពោល​គឺ​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ៗ​ដែល​កើត​មាន​ឡើង​ក្នុង​ប្រព័ន្ធ​ទាំង​នោះ​ច្រើន​ជ្រុល​រហូត​ពេល​ខ្លះ​ផ្តាច់​ខ្លួន​ពី​មនុស្ស​ដែល​ស្ថិត​នៅ​ជុំ​វិញ​ខ្លួន​គេ​ពិត​ប្រាកដ​ក៏​មាន ដែល​សុទ្ធ​សឹង​ជា​អាការៈ​នៃ​បញ្ហា​ផ្លូវ​ចិត្ត។

រូបតំណាង
រូបតំណាង

៧​ ចំណុច​ខាង​ក្រោម​ជា​សញ្ញា​ដែល​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​ញៀន​នឹង​​ការ​ប្រើ​ប្រព័ន្ធ​ទំនាក់​ទំនង​ច្រើន​ជ្រុល ហើយ គួរ​តែ​កាត់​បន្ថយ​ខ្លះ​ បើ​មិន​ចង់​ឱ្យ​វា​បង្ក​ទៅ​ជា​បញ្ហា​ផ្លូវ​ចិត្ត​នៅ​ថ្ងៃ​ក្រោយ៖

១. ចំណាយ​ពេល​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ច្រើន​​ជាង​ការ​គិត​

២. ពេល​មិន​បាន​លេង​ មាន​អារម្មណ៍​មិន​សុខ​ក្នុង​ខ្លួន

៣. មាន​ការ​រំពឹង​ទុក និង ព្យាយាម​ទាមទារ​អ្វី​ដែល​ខ្លួន​ចង់​បាន​ពី​ប្រព័ន្ធ​ទាំង​នោះ

៤. តែង​តែ​គិត​ពី​វា មិន​ថា​អ្នក​កំពុង​ធ្វើ​អ្វី

៥. យក​វា​ជា​​មធ្យោបាយ​បំបាត់​ទុក្ខ​កង្វល់

៦. សុខ​ចិត្ត​កុហក ឬ លាក់​បាំង ដើម្បី​បាន​លេង

៧. បណ្តាញ​សង្គម​​ជា​មូល​ហេតុ​ធ្វើ​ឱ្យ​អ្នក​មាន​បញ្ហា​ក្នុង​ការងារ ឬ ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់

រូបតំណាង

ចំណុច​ទាំង​អស់​នេះ​សុទ្ធ​សឹង​តែ​ជា​សញ្ញា​បង្ហើប​ថា​ ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​ជីវិត​រស់​នៅ​របស់​អ្នក​ ហើយ អាច​ធ្វើ​ឱ្យ​ប្រឈម​ទៅ​នឹង​ការ​កើត​បញ្ហា​ផ្នែក​ផ្លូវ​ចិត្ត បើ​មិន​ធ្វើ​ការ​កាត់​បន្ថយ​ចំណាយ​ពេល​​​លេង​​វា​នៅ​​គ្រប់​កាលៈទេសៈ ឬ ញឹកញាប់​ជ្រុល៕​​

រូបតំណាង

អានបន្ត៖ មនុស្ស​ស្រី​រឹង​មាំ​ពិត​ប្រាកដ​ មិន​ដែល​ចំណាយ​ពេល​​ខ្វល់​ពី​​រឿង​ទាំង​ ៧ នេះ​ឡើយ

ប្រភព៖ Sanook ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម