មុនប្រគល់ការស្រលាញ់ទៅបុរសណា ពិនិត្យមើល ៧ ចំណុចនេះឲ្យមែនទែន បើមានគួរតែដកខ្លួនឲ្យ...
- 2020-01-29 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនប្រគល់ការស្រលាញ់ទៅបុរសណា ពិនិត្យមើល ៧ ចំណុចនេះឲ្យមែនទែន បើមានគួរតែដកខ្លួនឲ្យ...
មុនដាក់ចិត្តដាក់កាយស្រលាញ់បុរសណាម្នាក់ ទាមទារឲ្យស្រីៗពិនិត្យមើលគេឲ្យគ្រប់ជ្រុងជ្រោយសិន។ ជាពិសេសបើឃើញ ៧ ចំណុចនេះ គួរថយឲ្យឆ្ងាយ ព្រោះបញ្ជាក់ថាគេមិនបានស្រលាញ់យើងស្មោះត្រង់ឡើយ៖
**១.មិនគោរព**៖ បើសង្កេតមើលឃើញបុរសម្នាក់នោះ មិនធ្លាប់គោរពយើងទាំងទង្វើ សម្ដី និងកាយវិការ នោះបានន័យថាគេមិនមែនជាបុរសដ៏ល្អម្នាក់ ដែលអាចផ្ញើអនាគតជាមួយបានឡើយ។
២.ចូលចិត្តចាត់ចែង៖ បុរសដែលចូលចិត្តបញ្ជាឲ្យយើងមិត្តស្រីខ្លួនធ្វើបែបនេះធ្វើបែបនោះ មិនមែនមកពីស្រលាញ់ខ្លាំងពេកទេ តែមកពីគេខ្លាចបាក់មុខ ដែលមានសង្សារដូចយើងតែប៉ុណ្ណោះ។
៣.គ្មានគោលដៅក្នុងជីវិត៖ មនុស្សប្រុសដែលគ្មានគោលដៅក្នុងជីវិត បែរមកទាក់ទងយើង គឺគេសម្លឹងមើលឃើញផលប្រយោជន៍ដែលអាចទាញពីយើងទៅតែប៉ុណ្ណោះ។ បុរសប្រភេទនេះ មិនគួរនៅជិតឡើយ ព្រោះគ្មានភាពស្មោះត្រង់ និងមិនចេះគិតពីបញ្ហាអនាគត។
៤.ធ្លាប់មានបញ្ហាទោសទណ្ឌ៖ សម្រាប់បុរសដែលធ្លាប់មានជាប់ទោសពីបទល្មើសផ្សេងៗក៏មិនគួរសេពគប់ជាមួយដែរ។ ព្រោះគេអាចនាំបញ្ហាក្ដៅក្រហាយដល់យើងថ្ងៃណាមួយជាមិនខាន។
៥.ចូលចិត្តប្រើហិង្សា៖ កុំឲ្យសោះសង្សារប្រភេទនេះ ព្រោះថ្ងៃណាមួយគេមួម៉ៅ ឬមានបញ្ហាអ្វី ស្របពេលដែលយើងធ្វើឲ្យគេទាស់ចិត្ត គេអាចហ៊ានប្រព្រឹត្តអំពើបែបនោះដាក់ជាមិនខាន។
៦.លេងល្បែងស៊ីសង៖ មនុស្សប្រុសដែលមិនគិតធ្វើការសុចរិត តែបែរជាលេងល្បែងពាលាអាវ៉ាសែ គឺមិនអាចក្លាយជាមេគ្រួសារដ៏ល្អបានឡើយ។
៧.យកកាមគុណដឹកមុខ៖ បើស្រលាញ់គ្នាជាមួយបុរសបែបនេះ មនុស្សស្រីនឹងខូចចិត្តអស់មួយជីវិត ព្រោះគេមិនបានគិតគូរពីយើងទេ តែគេស្រលាញ់ព្រោះតម្រូវការតណ្ហាតែមយយមុខគត់៕
ចុចអាន៖ទង្វើ ៦ យ៉ាងនាំឲ្យបុរសជាប្ដីខូចចិត្តខ្លាំង បើប្រពន្ធនៅតែបន្តធ្វើ