បែក​ធ្លាយ​រូប​ភាព ចៀវៃ ពពោះ​កូន​ទី​២​នៅ​អាយុ​៤៤​ឆ្នាំ

  • 2020-01-22 03:10:00
  • ចំនួនមតិ 10 | ចំនួនចែករំលែក 58

កម្រង​រូបភាព​ថ្មី​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ពោះ​របស់​កំពូល​តារា​សម្ដែង​ស្រី​តៃវ៉ាន់ Ruby Lin ធំ​ខុស​ប្រក្រតី ធ្វើ​ឲ្យ​គេ​សន្និដ្ឋាន​ថា​នាង​កំពុង​ពពោះ​កូន​ទី​២។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា​មុន​នេះ បណ្ដាញ​ព័ត៌មាន​តូច​ធំ​ចិន​បាន​ចុះ​ផ្សាយ ពី​កម្រង​រូបភាពថ្មី​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ​តៃវ៉ាន់ Ruby Lin នៅ​ពេល​នាង​បង្ហាញ​មុខ​នៅ​ផ្សារ​មួយ ដើម្បី​ថត​កម្មវិធី។ នៅ​ក្នុង​រូបភាព​ដែល​​ផ្ដិត​បាន គេ​អាច​សង្កេត​ឃើញ​យ៉ាង​ច្បាស់​ថា ពោះ​របស់​តួ​រឿង ព្រះនាង​យេយេ មាន​សភាព​ធំ​ខ្លាំង ទោះ​បី​ជា​នាង​ព្យាយាម​ស្លៀក​ពាក់​រលុង​ក៏​ដោយ។

នៅ​ក្នុង​កំឡុង​ពេល​ថត​កម្មវិធី​នេះ ស្រី​ស្អាត​វ័យ​៤៤​ឆ្នាំ បាន​យក​ដៃ​ខ្ទប់​ពោះ​ខ្លួន​ជា​និច្ចកាល ដោយ​ខ្លាច​គេ​មើល​ឃើញ​ពោះ​ធំ​របស់​ខ្លួន។ មុន​នោះ​ដែរ ស្រី​ស្អាត​រូប​នេះ ព្រម​ទាំង​ស្វាមី​របស់​ខ្លួន ដែល​ជា​ប្រុស​ស្អាត Wallace Huo ក៏​តែង​ចង់​បាន​កូន​១​ទៀត​ជា​និច្ច។

ទាក់ទង​នឹង​ការ​ពពោះ​កូន​ទី​២​នេះ តំណាង​ក្រុមហ៊ុន​របស់​តួ ចៀវៃ នៅ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​ដោយ​មិន​ទាន់​ចេញ​ការ​ឆ្លើយ​តប​អ្វី​ទាំង​អស់៕

អានបន្ត៖ ​ កំពូល​តារា​សម្ដែង​ស្រីចិន​ជនជាតិ​ភាគតិច​ទាំង​៣ អ្នក​ណា​លេច​ធ្លោ​ជាង​គេ

ប្រភព៖ Kenh14 | china Press ប្រែ​សម្រួល៖ Caramel