ជ្រើសរើសរូបត្រីកោណមួយដែលពេញចិត្ត វានឹងប្រាប់ថាអ្នកជាមនុស្សបែបណា!

  • 2020-01-15 02:40:00
  • ចំនួនមតិ 89 | ចំនួនចែករំលែក 96

តេស្ត​សាក​ល្បង​មួយ​នេះ ​ដក​ស្រង់​ចេញ​ពី​គេហ​ទំព័រ​ការ​អប់​រំ​សាសនា​ព្រះពុទ្ធ​។ ជ្រើស​រើស​រូប​ត្រីកោណ​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត ​ហើយ​មក​មើល​ការ​បក​ស្រាយ​ខាង​ក្រោម​នេះ​៖

១. ត្រីកោណ​ទី ​១៖ ជា​មនុស្ស​មាន​មហិច្ឆតា​ខ្ពស់​ និង​ក្លាហាន​

មនុស្ស​ជំពូក​នេះ​ទុក​គោល​ដៅ​ក្នុង​ជីវិត​របស់​គេ​សំខាន់​ជាង​អ្វី​ៗ​ទាំង​អស់​។ គេ​ទុក​ក្តី​ស្រមៃ​របស់​ខ្លួន​គឺ​ជា​ការ​ជម្រុញ​ទឹក​ចិត្ត​ដ៏ខ្លាំងក្លា ហើយ​តែង​តែ​ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​ខ្លួន​ឯង​ជា​រឿយ​ៗ​។ មនុស្ស​ប្រភេទ​នេះ ​មិន​ដែល​បដិសេធ​ជាមួយ​ការ​បង្ហាញ​ភាពក្លាហាន​ ព្រម​ទាំង​បទ​ពិសោធន៍​របស់ខ្លួន​ទៅ​អ្នក​ដទៃ​ឡើយ​។

២. ត្រីកោណ​ទី​ ២៖ ទុក​ចំណង​មិត្តភាព​សំខាន់​

បើសិន​ជា​អ្នក​ជ្រើស​រើស​ត្រីកោណ​ទី​ ២​ មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ឱ្យ​តម្លៃ​ច្រើន​ទៅ​លើ​ចំណង​មិត្តភាព​។ អ្នក​តែង​តែ​ជួយ​ប្រឹក្សា​យោបល់ ​និង​ជួយ​យក​អាសា​ពេល​គេ​មាន​ទុក​ ហើយ​អ្នក​ក៏​មិន​សូវ​មើល​ឃើញ​ទោស​ពៃ​របស់​អ្នក​ដទៃ​ដែរ​។ មិន​ថា​គេ​ធ្វើ​ខុស​យ៉ាង​ណា​ទេ​ អ្នក​នៅ​តែ​មាន​មនោសញ្ចេតនា​ខ្ពស់​ និង​ការ​អត់​ឱន​ចំពោះ​អ្នក​ដទៃ​ជានិច្ច។

៣. ត្រីកោណ​ទី ​៣៖ មាន​ភាព​នឹង​ធឹង

មនុស្ស​ប្រភេទ​នេះ​ជ្រើស​រើស​ដើរ​តាម​ខួរ​ក្បាល​ច្រើន​ជាង​តាម​បេះដូង​។ រឿង​ភាគ​ច្រើន​គឺ​គេ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ព្រម​ទាំងមានការប្រុងប្រយ័ត្នខ្ពស់។ ចំនុចពិសេសរបស់គេ គឺជាមនុស្សដែលសម្រេចជោគវាសនាដោយខ្លួនឯង ហើយមិនងាយឱ្យអ្នកដទៃលូកដៃក្នុងរឿងជីវិតផ្ទាល់ខ្លួនឡើយ។

៤. ត្រីកោណទី ៤៖ ជាមនុស្សស្មោះត្រង់

មនុស្ស​ជំពូក​នេះ​ត្រូវ​ការ​ឱ្យ​អ្នក​ដទៃ​បង្ហាញ​ភាព​ស្មោះ​ត្រង់​មក​កាន់​ខ្លួន​ ដូច​ដែល​ខ្លួន​មាន​ចំពោះ​គេ​អ៊ីចឹង​។ គេ​ចូល​ចិត្ត​ធ្វើ​ការ​ងារ​ជា​ក្រុម ​ហើយ​មនុស្ស​ក្នុង​ក្រុម​ភាគ​ច្រើន​ស្រឡាញ់​រាប់​អាន​គេ​ព្រោះ​គេ​តែង​តែ​មានគំនិត​វិជ្ជមាន​លើក​ឡើង​ជានិច្ច​។

៥. ត្រីកោណទី ៥៖ ភាព​ជោគ​ជ័យ​ជា​កត្តា​នាំ​មុខ

មនុស្ស​ជំពូក​នេះ​ចាត់ទុក​ការងារដែលខ្លួនធ្វើបានសម្រេចទាំងប៉ុន្មានថាជាជោគជ័យទាំងអស់។ គេ​មិន​ចូល​ចិត្ត​ស៊ាំ៉​ញ៉ាំ​ច្រើន​ទេ ​ហើយ​ក៏​មិន​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​នាំ​ឱ្យ​ពិបាក​ច្រើន​ដែរ ដឹង​តែ​ម្យ៉ាង​គឺ​ធ្វើ​អ្វី​ដើម្បី​ជោគ​ជ័យ ​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​។ ចំនុច​ពិសេស​មួយ​របស់​មនុស្ស​ត្រីកោណ​ទី ​៥ គឺ​នៅ​ក្នុង​លក្ខខណ្ឌ​ការងារ​គេ​គិត​គូរ​ពី​គុណ​ភាព​ច្រើន​ជាង​បរិមាណ​៕​

ប្រភព៖ humanexplore ប្រែសម្រួល៖ អ៊ុង រ័ត្នបញ្ញា