តើ​សង្សារ​របស់​អ្នក​មាន​សញ្ញា​ទាំង ៦នេះ​ទេ? បើ​មាន​គួរ​តែ​ប្រុង​ប្រយ័ត្ន

  • 2020-01-15 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​រមែង​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា ឬ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក​។​ ប៉ុន្តែ​ការ​កុហក​ខ្លះ​ វា​អាច​​ឈាន​ដល់​ការ​មិន​ទុក​ចិត្ត​គ្នា​ និង​បែក​បាក់​គ្នា។ សញ្ញា​ទាំង​៦​យ៉ាង​នេះ​អាច​ជួយ​អ្នក​ឱ្យ​មើល​ដឹង​ពី​ដៃ​គូកាន់​តែ​ច្បាស់៖

រូបតំណាង

**១. គាត់​ចាប់​ផ្តើម​ប្លែក​ដាក់​អ្នក​**

ភាព​កុហក​និង​ក្បត់ ​ច្រើន​ស្តែង​ចេញ​ពី​កាយវិការ​។​ ពេល​ខ្លះ​គាត់​អាច​នឹង​ឧស្សាហ៍​​លុប​ចោល​ការ​ណាត់ ​មិន​ចង់​ជួប​មុខ​ និង​ព្យាយាម​រក្សា​គម្លាត​រវាង​អ្នក​និង​គាត់។​ល។​ ពេល​ខ្លះ​ទង្វើ​អស់​ទាំង​នេះ​មិន​ស្តែង​ចេញ​ភ្លាមៗ​ទេ​ ទាល់​តែ​អ្នក​ព្យាយាម​សង្កេត​មើល។ ជា​ធម្មតា​ មនុស្ស​ដែល​ធ្វើ​អី​ប្លែកៗ​ច្រើន​តែ​បង្កប់​ន័យ​​អ្វី​ម្យ៉ាង​។

២. គាត់​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ផ្ទុយ​ពី​អ្វី​ដែល​ប្រាប់​អ្នក​

នៅ​ពេល​ដែល​ដៃ​គូ​របស់​អ្នក​ប្រាប់​អ្នក​ថា​ទៅ​កន្លែង​មួយ​ តែ​ផ្ទុយ​ទៅ​វិញ​ បែរ​ជា​ទៅ​កន្លែង​ផ្សេង​ នោះ​មាន​ន័យ​ថា​គាត់​អាច​នឹង​ប្តូរ​គម្រោង​ភ្លាមៗ​ ឬ​គាត់​មាន​ចេតនា​កុហក​អ្នក​មិន​ឱ្យ​ដឹង​ពី​កន្លែង​ដែល​គាត់​ទៅ​ និង​មនុស្ស​ដែល​គាត់​ទៅ​ជាមួយ។

៣. គាត់​និយាយ​ថា​គាត់​មិន​ដែល​កុហក​ទេ

មនុស្ស​កុហក​តែង​តែ​និយាយ​ថា​គេ​មិន​ដែល​កុហក​ទេ​ ហើយ​ព្យាយាម​ប្រកែក​យក​ឈ្នះ​ទាំង​អត់​ហេតុផល​។ គ្រប់​គ្នា​តែង​តែ​ធ្លាប់​កុហក​ ពាក្យ​កុហក​ខ្លះ​គឺ​ដើម្បី​ល្អ​ទាំង​អស់​គ្នា​ តែ​ពាក្យ​កុហក​ខ្លះ​ទៀត​គឺ​ដើម្បី​លាក់​បាំង​ការ​ពិត​ដ៏​អាក្រក់។​ ចំពោះ​ពាក្យ​កុហក​ខ្លះ​អ្នក​គួរ​តែ​ឱ្យ​វា​ហួស​ទៅ​ តែ​ពាក្យ​កុហក​ខ្លះ​ទៀត​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​មែន​ទែន ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​អ្នក​ទាំងពីរ។

៤. គាត់​មិន​ហ៊ាន​មើល​មុខ​អ្នក​ចំ

ការ​ដែល​មិន​ហ៊ាន​មើល​មុខ​ចំ​ គឺ​ដោយ​សារ​តែ​គាត់​មាន​អ្វី​លាក់បាំង​ ឬ​គាត់​និយាយ​កុហក។ គាត់​ខ្លាច​នៅ​ពេល​ដែល​គាត់​មើល​មុខ​អ្នក​ចំ​​​ អ្នក​អាច​ដឹង​ថា​គាត់​កុហក​ ព្រោះ​វា​អាច​ស្តែង​ចេញ​តាម​រយៈ​ខ្សែ​ភ្នែក។

រូបតំណាង

៥​. ចោទ​អ្នក​ថា​កុហក​គាត់

នៅ​ពេល​ដែល​គាត់​ចោទ​អ្នក​ថា​ក្បត់​ ឬ​កុហក​គាត់​​រឿង​ដែល​មិន​សម​ទំនង​ នោះ​បាន​ន័យ​ថា​គាត់​ព្យាយាម​ទម្លាក់​កំហុស​នូវ​អ្វី​ដែល​គាត់​បាន​ធ្វើ​ ដើម្បី​បង្វែរ​ដាន។

៦​. មាន​គេ​ប្រាប់​ថា​ដៃ​គូ​អ្នក​មិន​ស្មោះ​ត្រង់​

វា​ពិបាក​ក្នុង​ការ​ជឿ​អ្នក​ដទៃ​ថា​ ដៃ​គូ​របស់​អ្នក​ក្បត់​ ព្រោះ​អ្នក​ខ្លះ​ប្រាប់​អ្នក​ដើម្បី​បំបែក​បំបាក់។ តែ​ប្រសិនបើ​មាន​មនុស្ស​ច្រើន​ប្រាប់​អ្នក​រឿង​ស្រដៀង​គ្នា​ អ្នក​គួរ​តែ​ពិចារណា​មើល។​ ពេល​ខ្លះ​អ្នក​មិន​អាច​តាម​ដាន​សង្សារ​របស់​អ្នក​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ ៕​

ចុចអាន៖

ប្រភព៖ thisisinsider ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម