កុំទាន់គិតថាខ្លួន និងមិត្តភ័ក្ដិជិតស្និទ្ធបើមិនទាន់បានធ្វើរឿងទាំងនេះជាមួយគ្នា
- 2019-12-30 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំទាន់គិតថាខ្លួន និងមិត្តភ័ក្ដិជិតស្និទ្ធបើមិនទាន់បានធ្វើរឿងទាំងនេះជាមួយគ្នា
បើសិនអ្នកគិតថាខ្លួនឯង និងមិត្តភ័ក្ដិជិតស្និទ្ធនឹងគ្នានោះ អ្នកគិតខុសហើយប្រសិនបើពួកអ្នកមិនទាន់បានធ្វើរឿងទាំងនេះរួមគ្នា។
គេតែងថា មនុស្សស្រីត្រូវការតែបុរសល្អម្នាក់គឺមានជីវិតមានន័យហើយ តែតាមការពិត មានមិត្តភ័ក្ដិដែលយល់ចិត្តគ្នាម្នាក់ទើបមានន័យជាងអ្វីៗគ្រប់យ៉ាង។ ខាងក្រោមនេះគឺជាសកម្មភាពនានាដែលមានតែមិត្តភ័ក្ដិជិតស្និទ្ធិបំផុតទើបធ្វើជាមួយគ្នា។
១. ស្លៀកពាក់ខោអាវគូ
កុំគិតថា មានតែគូស្នេហ៍ដែលអាចស្លៀកពាក់ខោអាវគូនោះ មិត្តភ័ក្ដិជិតស្និទ្ធិស្លៀកពាក់ក៏ទាក់ទាញមិនណយដែរ។
**២. ចែករំលែកអាថ៍កំបាំងដែលមិនអាចប្រាប់អ្នកណាទាំងអស់**
មានរឿងខ្លះ ពិបាកនិយាយចេញជាមួយអ្នកដទៃ តែចំពោះមិត្តម្នាក់នេះ មិនចង់និយាយក៏របូតចេញមក។
៣. ស្រវឹងជោកជាំជាមួយគ្នា
យុវភាពមនុស្សស្រីគឺខ្លីណាស់ កុំខ្វល់ពីអ្នកដទៃហើយស្រវឹងជាមួយគ្នាម្ដង ដើម្បីបង្កើតអនុស្សាវរីយ៍។
៤. ជួយធ្វើខ្លួនឲ្យគ្នា
ផាត់មុខ ធ្វើសក់ លាបសក់ លាបក្រចក ដើររើសខោអាវ និយាយទៅឲ្យតែរឿងធ្វើខ្លួន គឺមិនអាចខ្វះគ្នាបាន។
៥. គេតែងមានអ្វីដែលយើងត្រូវការ
ក្នុងថ្ងៃ “បងប្អូនមកលេង” ក្នុងកាលៈទេសៈបន្ទាន់ ស្រាប់តែយើងត្រូវការ “នំប៉័ង” ហើយគេមានត្រៀមសម្រាប់យើង នេះហើយហៅថាមិត្តស្លាប់រស់។
៦. ដើរទេសចរឆ្ងាយជាមួយគ្នា
មិនថាក្នុងប្រទេស ឬក្រៅប្រទេសឡើយ តែឲ្យតែបានដើរឆ្ងាយជាមួយគ្នាទើបពង្រឹងមិត្តភាពឲ្យកាន់តែរឹងមាំ។
៧. ហ៊ានយំអស់ចិត្តនៅមុខគ្នា
មិនខ្វល់ថាពេលនោះប្រតាកម៉ាស្ការ៉ាប៉ុណ្ណា អាក្រក់ប៉ុណ្ណា ក៏អ្នកនៅតែហ៊ានយំចំពោះមុខគេ ព្រោះមានតែគេដែលអ្នកទុកចិត្ត។
៨. ការឃ្លាតឆ្ងាយមិនធ្វើឲ្យអ្នកទាំង២ឆ្ងាយគ្នា
ទោះមិនបាននៅជិតគ្នាច្រើនថ្ងៃក៏ដោយ តែពេលជួបគ្នាវិញ អ្នកទាំង២នៅតែអាចជិតស្និទ្ធិជាធម្មតា។
៩. ធ្វើរឿងឆ្កួតៗជាមួយគ្នា
មានលីលាខ្លះ មានតែអ្នក និងមិត្តរបស់អ្នកទេទើបហ៊ានធ្វើ ហើយអ្នកខាងក្រៅគ្មានអ្នកយល់ឡើយ។
១០. មិនបាច់និយាយចេញ គ្រាន់តែមើលភ្នែកក៏យល់
នៅពេលដែលយល់គ្នាដល់កម្រិតណាមួយហើយ មិនចាំបាច់បកស្រាយចេញក្រៅ ក៏ដឹងថាភាគីម្ខាងទៀតកំពុងចង់បានអ្វីដែរ៕
ចុចអាន៖