ឧស្សាហ៍បែកញើសជោកៗអាវ និងមានបញ្ហាក្លិនខ្លួន គួរដឹងពីវិធីស្រោចស្រង់ឡើងវិញ

  • 2019-12-27 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ថិត​ក្នុង​អាកាសធាតុ​ក្តៅ ឬ​ក្រោយ​ពេល​ហាត់​ប្រាណ​រួច ​ជា​ទូ​ទៅ​មនុស្ស​គ្រប់​គ្នា​តែង​​តែ​បែក​ញើស​។ គ្រាន់​​តែ​​តិច​ឬ​ច្រើន អាស្រ័យ​លើ​រាង​កាយ​របស់​មនុស្ស​ម្នាក់​ៗ។ បញ្ហា​ចម្បង​បំផុត​ មាន​អ្នក​ខ្លះ​បែក​ញើស​ហូរហៀរ​ រហូត​បង្ក​ជា​ក្លិន បណ្តាល​ឲ្យ​មាន​អារម្មណ៍​ថា​ មិន​ស្រណុក​ក្នុង​ខ្លួន និង​បាត់​បង់​ទំនុក​ចិត្ត​ជា​ដើម​។​

ខាង​ក្រោម​នេះ គឺ​ជា​វិធី ៦ យ៉ាង ដែល​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​បែក​ញើស​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ធ្វើ​ឲ្យ​អ្នក​ទៅ​ណា​មក​ណា​ដោយ​ភាព​ជឿ​ជាក់​។

១. ព្យាយាម​ស្លៀក​សម្លៀក​បំពាក់​ដែល​រលុង​មិន​រឹប​ខ្លួន​ខ្លាំង​ពេក ដើម្បី​ឲ្យ​មាន​ខ្យល់​​ចេញ​ចូល​​បាន​។ ជ្រើស​រើស​ប្រភេទ​​សាច់​ក្រណាត់​ទន់​រលាស់ មិន​​ក្តៅ​ហប់​​ និង​មាន​ពណ៌​ស្រាល​ ព្រោះ​ខោ​អាវ​ពណ៌​ក្រមៅ​ នឹង​ស្រូប​យក​កម្តៅ ជា​ហេតុ​បណ្តាល​​ឲ្យ​អ្នក កាន់​តែ​ចេញ​ញើស​លើស​ដើម​។

២. ប្រើ​ផលិត​ផល​លាប​ក្លៀក​ ដែល​អាច​ជួយ​ទប់​​ញើស​បាន​យូរ និង​ការពារ​មិន​ឲ្យ​មាន​ក្លិន​មិន​ល្អ​​នៅ​លើ​រាង​កាយ។ មុន​ទិញ​ផលិត​ផល​អ្វី​មួយ​យក​មក​លាប គួរ​ពិនិត្យ​មើល​លើ​ម៉ាក គុណភាព និង​ធាតុ​ផ្សំ​ឲ្យ​បាន​​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​ការ​ប្រើប្រាស់​​​​​ប្រកប​ដោយ​​ប្រសិទ្ធភាព​។

៣. ផឹក​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​ទឹក​អាច​ជួយ​បន្ថយ​កម្តៅ​ក្នុង​រាយ​កាយ ធ្វើ​ឲ្យ​អ្នក​បែក​ញើស​តិច​ជាង​មុន​។ យ៉ាង​ណា​មិញ មិន​គួរ​ផឹក​ភេសជ្ជ​ណា ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ឬ​មាន​ហ្គាស​ច្រើន​ពេក​ទេ។ ថ្វី​ត្បិត​តែ​វា​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ត្រជាក់​ស្រស់​ស្រាយ​ ប៉ុន្តែ​វា​ក៏​អាច​បង្ក​ទៅ​​ជា​បញ្ហា​លើស​ទម្ងន់​បាន​ដែរ។

៤. ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ដែល​ជួយ​កាត់​បន្ថយ​ញើស​រួម​មាន ប៉េងប៉ោះ ម្នាស់ ឪឡឹក...។

៥. មិន​គួរ​ញ៉ា​អាហារ​ហឹរ​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​បែក​ញើស​ខ្លាំង​ រហូត​គ្មាន​ទំនុក​ចិត្ត​។

៦. ញ៉ាំ​អាហារ​ក្នុង​បរិមាណ​ល្មម​ ដើម្បី​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​​ដំណើរការ​ល្អ សីតុណ្ហភាព​ក្នុង​រាងកាយ​ធ្លាក់​ចុះ ប្រសើរ​ជាង​ការ​ញ៉ាំ​ឆ្អែត​ខ្លាំង​ពេក។

ចុចអានបន្ត៖ តើ​ស្ត្រី​ទើប​សម្រាល​កូន​ហើយ​ធ្វើ​ចលនា​ភ្លាម​នឹង​ឈឺ​ច្រើន​ ដូច​ចាស់​ៗ​ប្រាប់​ត្រឹម​ត្រូវ​ឬ​ទេ?

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម