ចៀសវាងបញ្ហាធ្ងន់ មុនហាត់ប្រាណ មិនគួរញ៉ាំអាហារទាំងនេះឡើយ
- 2019-12-17 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៀសវាងបញ្ហាធ្ងន់ មុនហាត់ប្រាណ មិនគួរញ៉ាំអាហារទាំងនេះឡើយ
ប្រសិនបើអ្នកឃ្លានមុនពេលហាត់ប្រាណ នោះអ្នកគួរតែញាំតែកុំឱ្យឆ្អែតពេក។ អ្នកមិនអាចហាត់ប្រាណទាំងដែលពោះទទេនោះទេ ព្រោះជាតិអាស៊ីតក្នុងក្រពះនឹងកើនឡើង។ ប៉ុន្តែអ្នកត្រូវប្រុងប្រយ័ត្នចំពោះអាហារដែលអ្នកញាំមុននឹងហាត់ប្រាណ។ អាហារខាងក្រោមនេះ ត្រូវបានអ្នកជំនាញណែនាំថាមិនគួរទទួលទានឡើយនៅមុនពេលហាត់ប្រាណ៖
១. គ្រឿងស្រវឹង
ប្រសិនបើអ្នកត្រូវទៅហាត់ប្រាណ អ្នកគួរតែផឹកទឹកធម្មតាជាជាងផឹកទឹកដែលមានជាតិអាកុល។ ជាតិអាកុលធ្វើឱ្យអ្នកខ្សោះជាតិទឹក ទោះបីជាផឹកច្រើនឬតិចក៏ដោយ។ លើសពីនេះទៅទៀតជាតិអាកុលទាំងនោះធ្វើឱ្យការហាត់ប្រាណរបស់អ្នកទៅអត់ប្រយោជន៍។
២. គ្រាប់អាល់ម៉ុន
គ្រាប់អាល់ម៉ុនពោរពេញទៅដោយវីតាមីន សម្រាប់រាងកាយ។ ប៉ុន្តែសារធាតុដែលមាននៅក្នុងគ្រាប់អាល់ម៉ុន វាអាចធ្វើឱ្យអ្នកឈឺក្រពះពេលកំពុងហាត់ប្រាណ។ គួរតែទុកវាសម្រាប់ក្រោយពេលហាត់ប្រាណវិញទៅល្អជាង។
៣. ផ្លែប៉ោម
មនុស្សភាគច្រើនតែងគិតថា ផ្លែប៉ោមគឺល្អបំផុតសម្រាប់ញាំមុនពេលហាត់ប្រាណ។ ផ្ទុយទៅវិញ វាក៏ដូចជាគ្រាប់អាល់ម៉ុនដែរ គឺអាចធ្វើឱ្យជាតិអាស៊ីតកើនឡើង។ ដូច្នេះហើយ គួរតែញាំក្រោយពេលហាត់ប្រាណ។
៤. ផ្លែប័រ
ផ្លែឈើប្រភេទនេះមានសារធាតុបំប៉ន និងFiberជាច្រើន។ វាអាចជួយឱ្យអ្នកដើរខ្យល់ច្រើនពេលកំពុងហាត់ប្រាណ។ ម្យ៉ាងវិញទៀតផ្លែប័រអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្ជិល ក៏ព្រោះតែថាមពលដែលអ្នកមានពេលកំពុងហាត់ប្រាណនឹងផ្ទុកនៅក្នុងក្រពះ។
៥. សណ្តែក
សណ្តែកគឺជាបន្លែដែលមានប្រូតេអ៊ីនច្រើនជាងគេ ប៉ុន្តែវាមិនមែនជាជម្រើសល្អទេ ដែលញាំសណ្តែកមុនពេលហាត់ប្រាណ។ សណ្តែកក៏អាចធ្វើឱ្យអ្នកដើរខ្យល់ច្រើន និងមានអារម្មណ៍មិនស្រួលនៅក្នុងពោះ។
៦. ស៊ុត
ស៊ុតល្អសម្រាប់អាហារពេលព្រឹក ឬអាហារសម្រន់តែមិនមែនការហាត់ប្រាណនោះទេ។ វាសំបូរទៅដោយ ប្រូតេអ៊ីននិងជីវជាតិ ប៉ុន្តែអ្នកមិនត្រូវការច្រើនពេកទេមុនពេលហាត់ប្រាណព្រោះថាប្រូតេអ៊ីនច្រើនពេកអាចធ្វើឱ្យអ្នកឡើងទម្ងន់ទៅវិញ។
៧. អាហារបំពង
ដូចអ្នកបានដឹងហើយថា នៅពេលដែលញាំរបស់មានជាតិខ្លាញ់ច្រើន នោះវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេង។ ជាតិខ្លាញ់ទាំងអស់ធ្វើឱ្យអ្នកឡើងគីឡូ ថែមទាំងខ្ជិលហាត់ប្រាណថែមទៀតផង។
៨. អាហារហិល
អ្នកប្រហែលជាគិតថាអាហារហិលអាចនិងជួយដុតបំផ្លាញកាល់ឡូរី ប៉ុន្តែមិនមែនកំឡុងពេលហាត់ប្រាណទេ។ វាជួយពន្លឿនមេតាប៉ូលីស តែវាអាចធ្វើឱ្យឆួលនៅក្នុងពោះ និងរំលាយអាហារមិនបានល្អ៕
ចុចអាន៖
មិនចង់ស្លាប់មុនអាយុ ត្រូវអនុវត្តទម្លាប់ល្អៗទាំងនេះដើម្បីអាយុវែង រស់បានយូរ
រវល់ខ្លាំងគ្មានពេលថែសម្រស់ផ្ទៃមុខ វិធីងាយស្រួលនេះជួយបាន