តិចនិកល្អសម្រាប់អ្នកស្បែកស្ងួត ថែសម្រស់មិនឲ្យក្រៀមក្នុងរដូវរងា

  • 2019-12-13 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ស្បែក​​ក្នុង​រដូវ​​រងា ​ហើយ​អាកាស​ធាតុ​ចាប់​ផ្ដើម​ត្រជាក់​បែប​នេះ មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​បារម្ភ​​​ពី​​សម្រស់​ស្បែក​របស់​ពួក​គេ​មិន​​ខាន។ ​ដើម្បី​កុំ​ឲ្យ​ស្បែក​ស្ងួត ​ប៉ុន្តែ​នៅ​តែ​ទន់​រលោង​មាន​សុខភាព​ល្អ កញ្ញា សូម​លើក​នូវ​វិធី​ថែ​ទាំ​ដូច​ខាង​ក្រោម៖

រូបតំណាង

**​១. ​កុំ​ងូត​ទឹក​ក្ដៅ**

​​ដើម្បី​ថែ​ទាំ​ស្បែក​កាយ​កុំ​ឲ្យ​កាន់​តែ​ស្ងូត​​ខ្លាំង​ក្នុង​រដូវ​រងា ​ដំបូន្មាន​ដំបូង​គឺ​ចៀស​វាង​ងូត​ទឹក​ក្ដៅ។ ​ដោយសារ​តែ​ងូត​ទឹក​ក្ដៅ​បណ្ដាល​ឲ្យ​ស្បែក​បាត់​បង់​សំណើម។ ​​តែ​បើ​អ្នក​មិន​អាច​ទ្រាំ​បាន ​យើង​សូម​ណែ​នាំ​ឲ្យ​ងូត​ត្រឹម​រយៈ​ពេល ​៥ -១០ ​នា​ទី​ ប៉ុណ្ណោះ។ ​បន្ទាប់​មក ​អ្នក​មិន​ត្រូវ​ភ្លេច​លាប​ឡេ​ផ្ដល់​សំណើម​ ​ដើម្បី​ជួយ​រក្សា​ភាព​ទន់​រលោង​ដល់​ស្បែក​នោះ​ទេ។

រូបតំណាង

២. លាប​ក្រែម​ការពារ​បបូរ​មាត់ និង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​

បបូរ​មាត់​ងាយ​នឹង​ប្រេះ ​ស្ងួត​ជា​ទី​បំផុត​ក្នុង​រដូវ​រងា​បែប​នេះ។ ​ម្ល៉ោះ​ហើយ ​អ្នក​គួរ​លាប​ក្រែម​ការពារ​បបូរ​មាត់ ដើម្បី​ផ្ដល់​ជីវជាតិ​កុំ​ឲ្យ​បបូរ​មាត់​ប្រេះ ប្រែ​ជា​ស្ងួត​រហូត​ចេញ​ឈាម។ នៅ​ពេល​ប្រេះ​ដល់​ដំណាក់​កាល​ចេញ​ឈាម​ហើយ ​គឺ​យូរ​ណាស់​ទម្រាំ​ជា​ព្រោះ​រដូវ​រងា​បែប​នេះ ​មុខ​របួស​មិន​ងាយ​ជា​សះ​លឿន​នោះ​ទេ។ ​វិធី​មួយ​ទៀត ​ដើម្បី​ការពារ​បបូរ​មាត់​របស់​អ្នក ​ត្រូវ​ផឹក​ទឹក​យ៉ាង​តិច​ ៨​កែវ​ក្នុង​មួយ​ថ្ងៃ​ ​នឹង​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក ​រួម​ទាំង​ផ្ដល់​ជីវជាតិ​​ដល់​ស្បែក​ពី​ខាង​ក្នុង​តែ​ម្ដង​។

រូបតំណាង

៣. លាប​គ្រីម

អ្នក​​មាន​បញ្ហា​ស្បែក​ស្ងួត​អំ​ឡុង​រដូវ​រងា​​បែប​នេះ វិធី​ដែល​គួរ​ធ្វើ​ខាន​មិន​បាន​គឺ​ត្រូវ​លាប​គ្រីម​ដែល​មាន​លទ្ធភាព​ជ្រាប​ចូល​ក្នុង​ស្បែក​បាន​ល្អ​។ ​ដូច​ជា​ប្រភេទ ​សេរ៉ូម ដែល​ពេញ​ដោយ​សំណើម​យ៉ាង​ចាំ​បាច់ ពិសេស​កុំ​ភ្លេច​ពាក់​អាវ​ក​ក្អម ​ឬ​អាវ​ដៃ​វែង​ដើម្បី​ឲ្យ​ត្រូវ​ខ្យល់​ខ្លាំង​ពេក។

រូបតំណាង

៤. កុំ​ជក់​បារី ឬ​ផឹក​​គ្រឿង​ស្រវឹង

អំ​ឡុង​រដូវ​រងា​នេះ ​អ្នក​គួរ​ចៀស​វាង​ការ​ជក់​បារី ​ព្រោះ​បណ្ដាល​ឲ្យ​​មាន​ហានិភ័យ​ដល់​ស្បែក​កាន់​តែ​ខ្លាំង។ លើស​ពី​នេះ ចៀស​វាង​​ផឹក​គ្រឿង​ស្រវឹង ករណី​ដែល​អ្នក​ទៅ​លេង​បោះ​តង់​ក្នុង​ព្រៃ​ជាមួយ​មិត្ត​ភក្កិឬ​ក្រុម​គ្រួសារ ហើយ​ផឹក​ច្រើន​រហូត​ដល់​ស្រវឹង មិន​​បាន​ខ្វល់​ខ្វាយ​ពី​ការ​ពាក់​អាវ​រងា​នៅ​ពេល​ចូល​គេង អាច​បណ្ដាល​ឲ្យ​ឈាន​ដល់​ការ​ស្លាប់​បាន៕​

រូបតំណាង

អានបន្ត៖ ​ ទម្លាយ​អាថ៌កំបាំងហាត់ប្រាណ​បានដើមទ្រូងមូលក្លំពីនារីកូរ៉េ ស្អាតជាងកែសម្ផស្ស​

ប្រភព៖ Tonkit360 ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម