ឆោត​បំផុត​ក្នុង​រឿង​ស្នេហា​គឺ​ទទួល​យក​ចំណងមនោសញ្ចេតនា​ដែល​មិន​ច្បាស់​លាស់

  • 2019-11-26 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំណង​មនោសញ្ចេតនា​ដែល​មិន​ច្បាស់​លាស់​គឺ​ជា​អ្វី? គឺ​ជា​របៀប​ដែល​មិត្តភ័ក្ដិ​ក៏​មិនមែន ហើយ​សង្សារ​ក៏​ទៅ​មិន​ដល់។

រូបតំណាង

នោះ​គឺ​ជា​ការ​ទាក់ទង​ដែល​នៅ​ពាក់កណ្ដាល ឲ្យ​តែ​ព្រលែងដៃ​គឺ​អាច​រលាយ​នៅ​គ្រប់ពេលវេលា។ វា​ក៏​ជា​ភាព​ឆោត​របស់​មនុស្ស​ស្រី​ដូច​គ្នា នៅ​ពេល​ទទួល​យក​ចំណង​មនោសញ្ចេតនា​ដែល​មិន​ច្បាស់លាស់​ពី​បុរស​ណា​ម្នាក់។

មានមូលហតុជាច្រើន​​ដែល​ធ្វើ​ឲ្យ​នារី​មួយ​ចំនួន​សុខ​ចិត្ត​បៀម​ទុក្ខ​ទទួល​យក​ចំណង​មនោសញ្ចេតនា​ដែល​មិន​ច្បាស់​លាស់។ និយាយ​ឲ្យ​ងាយ​ស្ដាប់ គឺ​មនុស្ស​ស្រី​ស្រលាញ់ មនុស្ស​ស្រី​ខ្លាច​ប្រឈម​នឹង​ភាព​ឯកា។ មនុស្ស​ស្រី​ចង់​មាន​មនុស្ស​ប្រុសម្នាក់​នៅ​ក្បែរដើម្បី​ធ្វើ​ជា​ខ្នង​បង្អែក ហើយ​ខ្លាច​តែ​ខ្លួន​បោះ​មួយ​ជំហាន​ទៀត​នឹង​គ្មាន​សល់​អ្វី​ទាំង​អស់។

រូបតំណាង

នៅ​ពេល​ដែល​ទទួល​យក​មនោសញ្ចេតនា​បែប​នេះ​ហើយ គឺ​ពួក​គេ​គ្មាន​សិទ្ធិ​អ្វី​ទាំង​អស់ រួម​មាន​ប្រចណ្ឌ គ្រប់គ្រង ហើយ​ក៏​គ្មាន​ថ្ងៃ​បង្ហាញ​មុខ​ជា​ផ្លូវការ​ដូច​គ្នា។ ដូច្នេះ​មនុស្ស​ស្រី​នឹង​ទទួល​បាន​អ្វី​មក​វិញ?

ស្នេហា​បែប​មិន​ច្បាស់លាស់​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មាន​សុភមង្គល​បាន​មួយ​គ្រា តែ​ការ​ពិត វា​នឹង​នាំ​មក​នូវ​ភាព​ឈឺចាប់ច្រើន​ជាង។ អារម្មណ៍​នៅ​ពេល​ឃើញ​គេ​មាន​​ក្ដី​សុខ​ជាមួយអ្នក​ដទៃ ហើយ​មិនអាច​ធ្វើ​អ្វី​បាន គឺ​ពិបាក​និយាយ​ខ្លាំង​ណាស់។ គឺ​ជា​ពេល​ដែល​ប្រសិនបើ​គេ​មាន​សង្សារ យើង​នឹង​ក្លាយ​ទៅ​ជា​អ្នក​ទី​៣។ ហើយ​បើ​គេ​នៅ​លីវ​វិញ គឺ​យើង​មាន​ឈ្មោះ​ត្រឹម​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ។

រូបតំណាង

នៅ​ពេល​ដែល​ផុង​ខ្លួន​ចូល​ចំណង​បែប​នេះ​ហើយ ទោះ​បី​ជា​យើង​រឹងមាំ​យ៉ាង​ណា​ក៏​នឹង​ប្រែ​ទៅ​ជា​ហត់នឿយ​​ពេល​យូរ​ទៅ ហើយ​មាន​តែ​ដើរ​ដល់​ផ្លូវ​ទាល់​ប៉ុណ្ណោះ។ ទទួល​យក​ស្នេហា​បែប​នេះ​គឺ​ប្រៀប​ដូច​កំពុង​បំផ្លាញ​ខ្លួន​ឯង ដ្បិត​ចុង​បញ្ចប់​គឺ​គ្មាន​ទទួល​មក​វិញ​នូវ​អ្វី​ទាំង​អស់៕

រូបតំណាង

ចុចអាន៖ ​ ចង់​ដឹង​ចិត្ត​គ្នា​ថ្ងៃ​ណាត់​ជួប​ដំបូង ស្រី​ៗ​សួរ​សំណួរ​គួរសម ៧ នេះ​ទៅ​បុរស

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel