ទម្លាប់គេងពេលសក់សើមនាំឲ្យមានផលវិបាក៤ យ៉ាង

  • 2019-11-15 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​ងូត​ទឹក​រួច​រាល់​ហើយ ជឿជាក់​ថា​មិត្ត​នារី​ភាគ​ច្រើន​តែង​តែផ្លុំ​សក់​ឬឈ្លី​សក់​ឲ្យស្ងួត​ទើប​ចូល​គេង។​ ទន្ទឹម​នឹងនេះ មានមិត្ត​នារីមួយ​ចំនួន​តូច​នៅមិន​ទាន់​បាន​ដឹង​ពី​ឥទ្ធិពល​មិន​ល្អ​ពេល​គេង ជាមួយ​សក់​សើម។ ផល​ប៉ះ​ពាល់​ទាំង​អស់​នោះ​រួម​មាន៖

១. ស្បែក​ក្បាល​រមាស់​នឹង​អាច​បណ្តាល​ឲ្យ​ឆ្លង​រោគ

នៅ​ពេល​អ្នក​គេង​នឹង​សក់​សើម​វា​បណ្តាល​ឲ្យ​រមាស់​ទៅ​ដល់​ស្បែក​ក្បាល។ បន្ទាប់​មក អ្នក​ក៏ចា​ប់ផ្តើម​អេះ​រហូត​ទាល់​តែ​អាច​ក្លាយ​ជា​ដំបៅ​នៅ​កន្លែង​ណា​មួយ។ ដូច្នេះ​ហើយ សូម​អ្នក​ធ្វើឲ្យ​សក់​ស្ងួត​សិន​ចាំ​ចូល​គេង។

២. អង្គែ

ការ​គេង​ជាមួយ​សក់​សើម​បណ្តាល​ឲ្យ​ស្បែក​ក្បាល​សើម លុះ​ជា​រឿយៗ​ទៅ វានឹ​ង​នាំ​អ្នក​ឲ្យ​កើត​អង្កែ។

រូបតំណាង

**៣. ការ​ជ្រុះ​សក់**

ប្រសិន​ជា​អាច អ្នក​មិនគួរ​កក់​សក់​នៅ​ពេល​យប់​ឡើយ តែបើ​សិន​ជា​ចាំ​បាច់​អ្នក​គប្បីផ្​លុំវា​ឲ្យ​ស្ងួត​សិន​ចាំ​ចូល​គេង។ តែបើ​អ្នក​កក់​សក់​ហើយ​បែរ​ជា​មិន​ផ្លុំវា​ក៏អាច​បណ្តាល​ឲ្យ​ស្បែក​ក្បាល​ដុះ​ផ្សិត​បាន រួម​ទាំង​បណ្តាល​ឲ្យរន្ធ​ញើស​ឃាំង​បង្កើត​បាន​ទៅ​ជា​អង្កែ​ថែម​ទៀត​ផង។ លើសពីនេះ វាក៏​បង្ក​ឲ្យសក់​មាន​ភាព​ទន់​ខ្សោយ​ហើយ​ក៏​បណ្តាល​ឲ្យ​មាន​សក់​ជ្រុះ​បាន​យ៉ាង​ងាយ។

៤. អាច​កើត​ផ្តា​សាយ​និង​ឈឺ​ក្បាល

បើ​អ្នក​មិន​ផ្លុំ​សក់​ឲ្យស្ងួត រួច​ចូល​គេង​ក្នុង​បន្ទប់​ត្រជាក់ ការកើត​ផ្តាសាយ​ពិតជា​ងាយ​មែន​ទែន។ បន្ថែម​ពីនេះ អ្នកក៏​អាច​កើត​អាការ​ឈឺ​ក្បាល​បាន​ព្រោះ​នៅ​ពេល​គេង​ខ្លួន​ប្រាណ​របស់​អ្នក​មាន​កម្តៅ​ខ្ពស់​ប៉ះ​ជាមួយ​កម្តៅ​ត្រជាក់​របស់​សក់​អ្នក​នោះ វា​នឹង​នាំ​ឲ្យ​អ្នក​ឈឺ​ក្បាល​ភ្លាមៗ​តែ​ម្តង។

រូបតំណាង

យ៉ាង​ម៉េច​ដែរ បន្ទាប់​ពី​អាន​រួច? កុំ​ភ្លេច​ផ្លុំ​សក់​ឲ្យ​ស្ងួត​មុន​ចូល​គេង​ណា៎!

ចុចអានបន្ត៖ការសិក្សាបង្ហាញថា ការធ្វើលំហាត់ប្រាណធ្វើឲ្យអ្នកសប្បាយជាងការរកលុយទៅទៀត

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម