មិនបាច់ឆ្ងល់ឡើយពេលឮគេនិយាយដើមក្រោយខ្នង ព្រោះអ្នកមាន ៩ ចំណុចនេះ
- 2019-11-01 07:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបាច់ឆ្ងល់ឡើយពេលឮគេនិយាយដើមក្រោយខ្នង ព្រោះអ្នកមាន ៩ ចំណុចនេះ
មិនមែនជារឿងចម្លែកទេ ដែលមានអ្នកផ្សេងលួចច្រណែន ព្រោះតែមានចំណុចអ្វីមួយពិសេសជាង ទើបគេធ្វើបែបនេះដាក់។ មូលហេតុ ៩ ខាងក្រោមបញ្ជាក់ពីមូលហេតុដែលអ្នកដទៃច្រណែន និងនិយាយដើមយើងក្រោយខ្នង៖
**១**.ភាពក្លាហានដែលហ៊ានធ្វើអ្វីដោយប្រថុយ ហើយទទួលបានលទ្ធផលល្អ ធ្វើឲ្យដទៃអ្នកមិនហ៊ានធ្វើ មានតែនិយាយថា ជោរ ឬជាការការងារកំប៉ិកកំប៉ុក។
២.មូលហេតុដែលធ្វើឲ្យគេច្រណែន ព្រោះអ្នកស្រស់ស្អាត និងមានភាពឈ្លាសវៃជាង។
៣.ក៏មានអ្នកខ្លះស្អាត ទៅនិយាយដើម និងច្រណែនឈ្នានីសអ្នកមិនសូវស្អាតដែរ ក៏ព្រោះតែអ្នកមិនស្អាតជាមនុស្សទៀងត្រង់ និងមានគេស្រលាញ់ចូលចិត្តច្រើនជាង។
៤.អាចមកពីអ្នកមានគំនិត creative និងយល់ការជាងអ្នកដទៃ ទើបគេកើតមានគំនិតមិនល្អដាក់។
៥.មនុស្សខ្លះចូលចិត្តជួយដោះស្រាយបញ្ហា ឬជួយការងារអ្នកដទៃ ហើយធ្វើឲ្យមនុស្សជាច្រើនកោតសរសើរ ទើបអ្នកមួយចំនួនតូចទើសនឹងអ្នកគ្រប់យ៉ាង។
៦.ពេលខ្លះមកពីអ្នកល្អគ្មានកន្លែងទាស់ពេក ក៏ធ្វើឲ្យមនុស្សដែលគ្មានសំណាងក្នុងជីវិតមួយចំនួន ខឹង និងស្អប់អ្នកដែរ។
៧.មានបេះដូងដែលពោរពេញដោយភាពសណ្ដប្រោសប្រណីដល់ជនដទៃ ទើបធ្វើឲ្យមនុស្សមានចិត្តចង្អៀតចង្អល់ជ្រេញឫក។
៨.អ្នកដែលច្រណែន ហើយដើរនិយាយមិនល្អពីអ្នក ព្រោះតែគេគ្មាននរណាចាប់អារម្មណ៍ដូចជាអ្នក។
៩.មានជំជឿចិត្តលើខ្លួនឯង និងហ៊ានពើងទ្រូងទៅមុខដោយមិនរុញរា ក៏ជាមូលហេតុធ្វើឲ្យអ្នកផ្សេងមិនចូលចិត្តដែរ។
ពេលខ្លះទៀតក៏អាចមកពីខ្លួនអ្នកដែរ ធ្វើអ្វីមួយមិនសមរម្យ ជារបៀបអួតអាង និងសម្ញែងឲ្យគេឃើញពីភាពឡូយឆាយ ក៏ជាមូលហេតុធ្វើឲ្យគេរិះគន់ដែរ។ ចងចាំថាទោះជាគេនិយាយដើមយ៉ាងណា ក៏មិនបាច់តបតដែរ ព្រោះពេលណាមួយគេនឹងហត់ ហើយឈប់ដោយខ្លួនឯង៕
ចុចអាន៖ចង់ក្លាយជាមនុស្ស Single ដ៏មានន័យ ត្រូវរៀនពី ៦ ចំណុចនេះឲ្យច្បាស់