ឧស្សាហ៍​ញ៉ាំ​បាយ​ហាង រត់តាមបច្ចេកវិទ្យា​គឺ​ជា​មូលហេតុ​មួយ​ចំនួន​ដែល​អ្នក​ចាយ​លុយ​សល់​ថ្ងៃ

  • 2019-10-28 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំ​សួរ​ថា​ហេតុ​អ្វី ធ្វើ​ការ​ដូច​គ្នា តែ​គេ​ម្នាក់​ៗ​ក្លាយ​ជា​អ្នកមាន​អស់​ហើយ នៅ​ឡើយ​តែ​យើង​នៅ​តែលតោល​ម្នាក់​ឯង។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​ចាយ​វាយ​ដែល​ធ្វើ​ឲ្យ​អ្នក​គ្មាន​ថ្ងៃ​សល់​លុយ។

គេ​ថា លុយ​រក​មក​គឺ​ដើម្បី​ចាយ បើ​មិន​ដូច្នោះ​ទេ រក​មក​ក៏​គ្មាន​មាន​ន័យ​អ្វី​ដែរ។ យ៉ាងណាក្ដី ទោះ​បី​ជា​ដឹង​ថា​ត្រូវ​ចាយ​មែន​ពិត តែ​សូម​ចាយ​ដោយ​មាន​ការ​ពិចារណា​ផង បើ​មិន​ដូច្នោះ​ទេ យើង​នឹង​មិន​សល់​អ្វី​ជា​ដុំ​កំភួន​ឡើយ។ ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​ចាយ​លុយ​ខ្ជះខ្ជាយ​ដែល​ធ្វើ​ឲ្យ​អ្នក​ចុង​ខែ​ត្រូវ​ញ៉ាំ​មី ឬ​ដើរ​ខ្ចី​លុយ​ចាយ​ជា​ដើម។

រូបតំណាង

**១. ញ៉ាំ​ខាង​ក្រៅ ញ៉ាំ​នៅ​ហាង**

ក្នុង​ករណី​ពិសេស​ៗ​ដែល​តម្រូវ​ឲ្យ​យើង​ត្រូវ​​ញ៉ាំ​នៅ​ហាង​នោះ មិន​ថា​អី​ទេ យ៉ាងណាក្ដី​ប្រសិន​បើ​ក្នុង​១​សប្ដាហ៍​អ្នក​ញ៉ាំ​នៅ​ខាង​ក្រៅ​ច្រើន​ជាង​២​ដង​នោះ ​អាច​ជា​បញ្ហា​មួយ​ហើយ។ ដ្បិត​ការ​ញ៉ាំ​ខាង​ក្រៅ ឬ​ការ​ញ៉ាំ​នៅ​ហាង​គឺ​មាន​តម្លៃ​ខ្ពស់​ជាង​ការ​ចម្អិន​ខ្លួន​ឯង​ច្រើន។ យើង​គួរ​បរិភោគ​ក្រៅ​តែ​ពេល​រវល់​ពេក​ដក​ឃ្លា​មិន​រួច​ប៉ុណ្ណោះ។

រូបតំណាង

២.​ ចុះ​ឈ្មោះ​ប្រើ​សេវាកម្ម​មិន​ចាំបាច់

ការ​ចុះ​ឈ្មោះ​សេវា​កម្មមួយ​ចំនួន​ដែល​មិន​ចាំបាច់​ក៏​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ចំណូល​មិន​តិច​ឡើយ។ ឧទាហរណ៍​ដូច​ជា អ្នក​ខ្លះ​ចេញ​ទៅ​ធ្វើ​ការ​ពី​ព្រឹក​ទល់​ព្រលប់ មក​ផ្ទះ​វិញ​ញ៉ាំ​បាយ​ហើយ​ក៏​គេង​តែ​ម្ដង តែ​នៅ​​ចុះ​ឈ្មោះ​ប្រើប្រាស់​ទូរទស្សន៍​ខ្សែកាប ឬ​អ៊ីនធឺណិត​នៅ​ផ្ទះ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​បង់​លុយ​ជា​រៀង​រាល់​ខែ។

រូបតំណាង

៣. ឃើញ​គេ​បញ្ចុះ​តម្លៃ​មិន​បាន

ការ​ពិត​ការ​បញ្ចុះ​តម្លៃ​នេះ គ្រាន់​តែ​ជា​អន្ទាក់​របស់​ម៉ាក​យីហោ​នានា​ប៉ុណ្ណោះ ដោយ​ភាគ​ច្រើន​អីវ៉ាន់​បញ្ចុះ​តម្លៃ​ទាំង​នេះ​គឺ​ជិត​ផុត​ដឺឡេ ឬ​ម៉ូដ​ចាស់​ៗ​ជាដើម។ ប្រសិន​បើ​យើង​ទប់​ចិត្ត​មិន​ជាប់​ទេ យើង​អាច​ជាប់​អន្ទាក់​បាន​យ៉ាង​ងាយ។

រូបតំណាង

៤. វក់​នឹង​គ្រឿង​បច្ចេក​វិទ្យា

ការ​ដេញ​តាម​គ្រឿង​អេឡិចត្រូនិក​គឺ​ជា​ទម្លាប់​ដែល​ឆាប់​អស់​លុយ​បំផុត។ អ្នក​មាន​នៅ​ពេល​ទិញ​អ្វី​មួយ គេ​តែង​គិត​ដល់​តម្លៃ​របស់​របស់​នោះ​ចំពោះ​ជីវិត​របស់​ពួក​គេ មុន​ពេល​ដក​លុយ​ពី​ហោប៉ៅ​ទិញ។ គ្រឿង​បច្ចេកវិទ្យា​ដូច​ជា​ទូរសព្ទ  គឺ​ជារបស់​ដែល​ត្រូវ​ការ តែ​មិន​ចាំ​បាច់​ត្រូវ​ដេញ​តាម​គ្រប់​ស៊េរី​នោះ​ឡើយ បើ​ពុំ​ដូច​នោះ អ្នក​នឹង​អាច​ជំពាក់​លុយ​គេ​គ្រប់​ទិស​ដោយ​សារ​តែ​រត់​តាម​វា៕

ចុចអាន៖ ​ “មូលហេតុ​ដែល​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ខ្ចី​លុយ” ផ្ញើ​ជូន​មហា​មិត្ត​ចរិត​​​បាន​មួយ​ចំនួន

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម