“មូលហេតុ​ដែល​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ខ្ចី​លុយ” ផ្ញើ​ជូន​មហា​មិត្ត​ចរិត​​​បាន​មួយ​ចំនួន

  • 2019-10-22 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ខ្ចី​លុយ​ខ្ញុំ​១០​ម៉ឺន ប្រាប់​ថា​ស្អែក​សង​វិញ​ហើយ ដល់​ស្អែក​ឡើង អ្នក​បែរ​ធ្វើ​​មិន​ដឹង ធ្វើ​ហី ដូច​អត់​មាន​អី​កើត​ឡើង​សោះ។ ដល់​ពេល​ខ្ញុំ​​សាក​សួរ​នាំ​ពី​រឿង​ហ្នឹង អ្នក​បែរ​ជា​ថា​ឲ្យ​ខ្ញុំ​វិញ​ថា “ម៉េច​ក៏​ចិត្ត​ចង្អៀត​ម្ល៉េះ លុយ​តែ ១០​ម៉ឺន​សោះ ធ្វើ​ដូច​រឿង​ធំ?” ថែម​ទាំង​យក​ទៅ​និយាយ​​ប្រាប់​អ្នក​ដទៃ ឲ្យ​ខូច​ឈ្មោះ​ខ្ញុំ​ទៀត។ ចុង​ក្រោយ​វា​ក្លាយ​ជា​ខ្ញុំ​ឯណេះ​​វិញ​ដែល​ចិត្ត​ចង្អៀត អត់​មាន​ទឹក​ចិត្ត​ជាមួយ​មិត្ត។ ឱ... អីចឹង​បាន​បុរាណ​ពោល​ថា “សាច់​មិន​បាន​ស៊ី​ហើយ យក​ឆ្អឹង​មក​ព្យួរ​ក​ទៀត”។

រូបតំណាង

...

ធ្វើ​ជាមនុស្ស សំខាន់​បំផុត​គឺ​ត្រូវ​ចេះ​ដឹង​គុណ រឭក​គុណ​អ្នក​ដទៃ​ គេ​ខំ​ជួយ​យើង​ យើង​​គួរ​នឹក​ឃើញ ប៉ុន្តែ​បើ​មិន​នឹក​ឃើញ​ក៏​មិន​អី​ដែរ សូម​កុំ​ឲ្យ​តែ​​យក​ទោស​ទៅ​សង​គុណ​គេ​វិញ!

...

ខ្ញុំ​​ឲ្យ​អ្នក​ខ្ចី​លុយ​ ១លាន គេ​ឲ្យ​អ្នក​ខ្ចី ២លាន អ្នក​បែរ​​ទៅ​​ដើរ​និយាយ​ថា គេ​មាន​ទឹក​ចិត្ត​ឲ្យ​អ្នក​ច្រើន​ជាង​ខ្ញុំ តែ​អ្នក​អត់​ដឹង​ទេ ថា​គេ​​មាន​លុយ​ក្នុង​ដៃ ១០លាន ចំណែក​ខ្ញុំ​មាន​តែ ១លាន​ទេ! ...

ខ្ញុំ​ឲ្យ​ស្ករ​គ្រាប់​អ្នក​ ១គ្រាប់ តែ​ពេល​ឃើញ​ខ្ញុំ​ឲ្យ​អ្នក​ដទៃ​ ២​គ្រាប់ អ្នក​ក៏​យក​ទៅ​និយាយ​ប្រាប់​គេ​ឯង​ថា​ខ្ញុំ​នេះ​លម្អៀង រាប់​អាន​ប្រកាន់​បក្សពួក តែ​អ្នក​មិន​ដឹង​ទេ​ថា​គេ​ធ្លាប់​ឲ្យ​ស្ករគ្រាប់​ខ្ញុំ​ពីរ​គ្រាប់ ខណៈ​ដែល​អ្នក​មិន​ធ្លាប់​ឲ្យ​ខ្ញុំ​អី​មួយ​គ្រាប់​ទេ។  

ឱ​មហាមិត្ត ដែល​ជួយ​ឯង​ព្រោះ​គ្នា​មាន​ទឹក​ចិត្ត តែ​ថ្ងៃ​ក្រោយ​អត់​បាន​ជួយ កុំ​​ថា​គ្នា​អត់​ចិត្ត!  

ចុចអាន៖

អត្ថបទ៖ ស្វាយ វ៉ាន់ថន